ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ឆ្ងល់ទេ? ហេតុអ្វីបានជាយន្ដហោះ ភាគច្រើនមានពណ៌ស?

ឆ្ងល់ទេ? ហេតុអ្វីបានជាយន្ដហោះ ភាគច្រើនមានពណ៌ស?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមការពិតទៅ យន្ដហោះ យើងក៏​សង្កេត​ឃើញ​មាន​ពណ៌​ចំរុះដែរ ដូច​ជា​ពណ៌របស់ឡូហ្គោ, ឬ​ពណ៌​អក្សរ​​ជាដើម ទៅតាមការរចនារបស់ក្រុមហ៊ុនអាកាសចរណ៍នានា ប៉ុន្ដែសម្រាប់តួរខ្លួនវិញ ភាគ​ច្រើន​គឺ​មាន ពណ៌ស ច្រើនជាងគេតែម្តង។ ហេតុអ្វីបានជាគេ ជ្រើសរើសយកពណ៌ស?

Final 1000x150 copy

  1. កាត់បន្ថយកម្ដៅបានល្អ

ហេតុផលចំបងដែលយន្ដហោះ មានពណ៌ស រឺពណ៌ថ្លាៗនោះ គឺដើម្បីកាត់បន្ថយកម្តៅដែល​ជះពី​ព្រះអាទិត្យ​ និងចាំង​ផ្លាតកម្តៅពីព្រះអាទិត្យនោះ ចេញទៅវិញ ហើយរក្សាយន្ដហោះមិនឱ្យក្ដៅខ្លាំងទេ។ ឧទាហរណ៍ ដូចជាពេលដើរហាលថ្ងៃ បើអ្នកពាក់អាវពណ៌ស វានឹងមិនសូវជាស្រូបកម្ដៅ ដូចអាវពណ៌ខ្មៅ ឬពណ៌​ដិតៗ ប៉ុន្មានទេ។

2

  1. ងាយស្រួលត្រួតពិនិត្យ

យន្ដហោះត្រូវការត្រួតពិនិត្យជាទៀងទាត់ ដើម្បីធានាសុវត្ថិភាពដល់ការហោះហើរ។ ហើយប្រសិនបើមាន​ស្នាម​ប្រេះស្រាំ ឬបាក់បែកត្រង់កន្លែងណាមួយនៃតួរខ្លួនរបស់យន្ដហោះ គឺពណ៌សអាចរកឃើញ ដោយ​ងាយ និងរហ័សជាងពណ៌ផ្សេងៗទៀត។

3

  1. មិនងាយហើរពណ៌

ជាការពិតណាស់ យន្ដហោះមួយគ្រឿងៗ ចំណាយលុយមិនតិចឡើយទៅលើការបាញ់ថ្នាំ ដូចនេះ​ប្រសិន​បើវា​ធ្វើការហោះហើរ កាត់កម្ដៅព្រះអាទិត្យ កាត់ភ្លៀងមួយរយៈកន្លងមក វាងាយនិងប្រែពណ៌មែនទែន​ប្រសិនបើប្រើពណ៌ផ្សេង ខុសពីពណ៌ស។

អញ្ចឹងទាំងនេះជាហេតុផលធំៗ ដែលក្រុមហ៊ុនអាកាសចរណ៍នានា ប្រើប្រាស់ពណ៌ស និងពណ៌ប្រផេះ​ថ្លា​នៅ​លើយន្ដហោះរបស់ពួកគេភាគច្រើន។ ប៉ុន្ដែមិនទាំងអស់ទេ ក៏មានក្រុមហ៊ុនខ្លះក៏មិ​ន​ខ្វល់ខ្វាយ​អំពី​បញ្ហានេះដែរ ព្រោះពួកគេត្រូវបង្ហាញពីអត្តសញ្ញាតិ ក្រុមហ៊ុនរបស់គេ នៅលើយន្ដហោះទាំងនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 4:12 PM, 03 August
  • ប្រភព: Tech insider
  • Tag: ចំណេះដឹងទូទៅ