ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​តម្លើង Vshare សម្រាប់​ប្រព័ន្ធ​ប្រតិប​ត្តិការ iOS អោយជោគជ័យ

របៀប​តម្លើង Vshare សម្រាប់​ប្រព័ន្ធ​ប្រតិប​ត្តិការ iOS អោយជោគជ័យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កន្លងមកខ្ញុំធ្លាប់បានធ្វើ ការ​បង្ហាញ មិត្តអ្នក​អាន​ទាំង​អស់​គ្នាអំពីការតំឡើង App ដើម្បីទាញ​យក​កម្មវិធី​ពី​ក្នុង App Store យក​មកប្រើប្រាស់បានដោយឥតគិតថ្លៃ ដែលមានដូចជា Tutuapp, Record App… ជាដើម​។ ហើយថ្ងៃនេះផងដែរ ខ្ញុំសូមធ្វើការណែនាំអ្នកទាំងអស់គ្នាអំពីរបៀបតំឡើងកម្មវិធី Vshare  វិញ​ម្តង ដែល App នេះក៏អាចទាញយកកម្មវិធីគិតលុយពីក្នុង App Store យកមកប្រើ Free បានដូចគ្នា។

1 cover

Final 1000x150 copy

តោះ… កុំអោយខាតពេលយូរ សូមតាមដានជាមួយការបង្ហាញរបស់ខ្ញុំដូចតទៅ៖

ជំហ៊ានទី1:  ជាដំបូង អ្នកត្រូវតែមាន Computer មួយដែលដំណើរការដោយ Windows បន្ទាប់មក​សូមចូលទៅកាន់ Browser របស់ Google Chrome ដោយវាយ www.vshare.com រួចលើប្រអប់ Download ដែលនៅខាងក្រោមពាក្យ PC Client បន្ទាប់មកវានឹងលោតផ្ទាំងមួយអោយយើងធ្វើការ Start Download ដើម្បីទាញយកកម្មវិធីនេះ។ 

2

ជំហ៊ានទី2: បន្ទាប់ពីបាន Download ពេញរួចរាល់ហើយ វានឹងលោតផ្ទាំងពណ៌ទឹកប៊ិច សម្រាប់អោយ​យើង​ចុចលើពាក្យ One Key Installation នៅក្នុងប្រអប់ពណ៌បៃតង បន្ទាប់មកធ្វើការ install តាម​អ្វី​ដែលគេដាក់អោយរហូតដល់ចប់ រួចវានឹងលោតផ្ទាំងស្រដៀងគ្នានេះដែរ សូមធ្វើការចុចពាក្យថា Try it now នៅក្នុងប្រអប់ពណ៌បៃតងនោះ… ប៉ុណ្ណឹងជាការស្រេចបានមួយដំណាក់កាល។

3

តោះ… ចូលដំណាក់កាលទី 2 ទាំងអស់គ្នា៖

ជំហ៊ានទី3: សូមចុចលើ icon “vShare Helper” ដែលមាននៅលើកុំព្យូទ័រ ហើយតភ្ជាប់ទូរស័ព្ទរបស់អ្នក ចូលទៅកាន់កុំព្យូទ័រ តាមរយៈខ្សែ USB ហើយចុច Trust នៅលើទូរស័ព្ទដៃ បន្ទាប់មកទៀត សូមអូស Mouse ចុចលើពាក្យ install vshare ដូចសញ្ញាព្រួញខាងក្រោម ដើម្បីតម្លើងកម្មវិធីនេះ ចូលទៅកាន់​ទូរស័ព្ទ ជាការស្រេច។

4

សូមបញ្ជាក់: ប្រសិនបើ Computer របស់អ្នកមិនទាន់មានកម្មវិធី iTune ទេ ក៏សូមធ្វើការ​តម្លើង​ថែមមួយ​ទៀតផង ព្រោះកម្មវិធីទាំងពីរនេះ ត្រូវការ Connect ជាមួយគ្នា។ ជាចុងក្រោយ ខ្ញុំជឿជាក់ថា កម្មវិធី​រាប់រយ រាប់ពាន់ នឹងស្ថិតនៅក្នុងដៃរបស់អ្នកជាក់ជាមិនខាន យ៉ាងណាមិញ អ្នកអាចនឹងមិនរកឃើញ នូវកម្មវិធីមួយចំនួនតូចនៅក្នុង vShare នោះទេ។ ហើយខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងតម្លើង​កម្មវិធី​នេះ​ដាក់ក្នុង ទូរស័ព្ទបានដោយជោគជ័យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 2:59 PM, 17 July
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ