ទំព័រដើម    >    ចំណេះដឹងទូទៅ    >    នេះ​ជា​របៀប​បញ្ជា​ឲ្យ​មុខងារ Siri អាន​អក្សរ​ឲ្យ​យើងស្តាប់!

នេះ​ជា​របៀប​បញ្ជា​ឲ្យ​មុខងារ Siri អាន​អក្សរ​ឲ្យ​យើងស្តាប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន មួយចំនួន ប្រហែលជាបានដឹងថា មុខ​ងារ Siri គឺជាជំនួយការសម្លេងលើប្រព័ន្ធដំនើរការ iOS ។ យើងប្រើ​សម្រាប់​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ iPhone ប៉ុន្តែ​សម្រាប់​មុខងារ Siri នេះ​យើង​ក៏​អាច​បញ្ជា​អោយ​វា​អាន​អក្សរ​អោយ​យើង​ស្តាប់​ក៏​បាន​ដែរ ដូច្នេះបើយើងខ្ជិល​អាន​អត្ថបទ​ទាំង​នោះ​យើងអាចប្រើ Siri អោយអានជំនួសបាន។ ថ្ងៃនេះខេមបូរីផតនឹងបង្ហាញអ្នកទាំង​អស់គ្នា​អំពី​របៀប​​នៃ​ការបើកមុខងារមួយនេះ។

cover

Final 1000x150 copy

ចំពោះមុខងារនេះអាចអនុវត្តបានចាប់ពី iPhone 4S ឡើងទៅ ហើយយើងក៏មិនចាំបាច់ត្រូវការប្រើ Tweak ដើម្បីជំនួយអ្វីដែរ។ ដើម្បីបើកមុខងារអានអត្ថបទដោយ Siri នេះយើងត្រូវ៖

  • សូមចូលទៅកាន់ Setting > General > Accessibility > Speech
  • បន្ទាប់មកសូមធ្វើការបើក ឬ Enable ត្រង់ពាក្យ Speak Screeen

1

  • បន្ទាប់មកសូមចូលទៅកាន់កម្មវិធី Safari រួចបើកនូវគេហទំព័រដែលអ្នកចង់អោយ Siri អាន
  • រួចធ្វើការអូសពីលើចុះក្រោមដោយប្រើម្រាមដៃ 2 ត្រង់របា Notification
  • នោះ Siri នឹងចាប់ផ្តើមអានអត្ថបទក្នុងគេហទំព័រដែលអ្នកកំពុងបើក។

2 3

មុខងារ Siri នឹងធ្វើការអានទាំងអស់ ទាំងខ្លឹមសារអត្ថបទ និង ផ្ទាំងផ្សាយពាណិជ្ជកម្ម​ដែល​នៅក្នុង​គេហ​ទំព័រ​នោះ ដូច្នេះអ្នកគួរតែស្វែងរកអត្ថបទណាដែល គ្មានផ្ទាំងផ្សាយពាណិជ្ជកម្ម ទើប Siri ងាយស្រួល​អាន។ ហើយមុខងារពិតជាងាយស្រួលព្រោះយើងមិនបាច់ចំណាយពេលអាន គ្រាន់តែចំណាយ​ពេល​ស្តាប់​ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:17 AM, 17 July
  • ប្រភព: My IT World
  • Tag: ចំណេះដឹងទូទៅ