ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ទាញ​យក​រូប​សញ្ញា​មុខ​មាត់​ដែល​មាន​ស្រាប់ ​មក​ប្រើ​ប្រាស់​លើ iPhone, iPad

របៀប​ទាញ​យក​រូប​សញ្ញា​មុខ​មាត់​ដែល​មាន​ស្រាប់ ​មក​ប្រើ​ប្រាស់​លើ iPhone, iPad

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានអ្នកខ្លះថានេះ ជាការសម្ងាត់ ដែលមានការលាក់រូបសញ្ញា ដែលមានមុខមាត់ ប្រភេទនេះនៅក្នុង iOS តែការពិតទៅ វាមានស្រាប់ហើយ នៅលើប្រព័ន្ធ ប្រតិបត្តិការនេះ ដោយគ្រាន់តែ មិនសូវមាន អ្នកស្គាល់។

cover

Final 1000x150 copy

ពេលនេះ ខេមបូ នឹងណែនាំពីរបៀបទាញយករូបសញ្ញា ដែលមានមុខមាត់ ទាំងនេះ មកប្រើប្រាស់ ដូចនេះអ្នក ទាំងអស់គ្នា អាចធ្វើតាមការ បង្ហាញរបស់យើង នៅខាងក្រោម នេះបាន៖

  1. អ្នកត្រូវទៅកាន់ Settings > General > Keyboard > Keyboards > Add New Keyboard

1

  1. រួចរើសយក ក្តារចុច Japanese បន្ទាប់រើសយក Romaji រួចចុច Done

2

  1. បន្ទាប់អ្នកអាចទៅកាន់កម្មវិធី Note រួចសាកបើកក្តារចុច ជប៉ុននោះ ដោយគ្រាន់តែចុច លើរូបផែនដី តាមសញ្ញាព្រួញ នេះឲ្យជាប់ រួចអូសទៅកាន់ក្តារ ចុចជប៉ុន

3

  1. រួចចុចលើប៊ូតុង 123 បន្ទាប់ចុចលើ ប៊ូតុងរូបសញ្ញាមុខមាត់នោះបាន

4

  1. បន្ទាប់វានឹងបង្ហាញរូបសញ្ញាមុខមាត់មួយចំនួនមក បើចង់ឃើញបាន កាន់តែច្រើនទៀត អ្នកអាចចុចលើ សញ្ញាព្រួញឡើង លើនោះ ដើម្បីឃើញរូបសញ្ញា ទាំងនោះកាន់ តែច្រើន។

5

សម្រាប់មិត្តអ្នកអាន ដែលចង់បានរូបសញ្ញាមុខមាត់នេះ មកប្រើប្រាស់ទាល់តែ ដំឡើងក្តារចុច ភាសាជប៉ុនសិន ហើយនៅពេល ប្រើប្រាស់ក៏ ងាយស្រួលដែរ ដូចអ្វីដែល យើងបានរៀបរាប់ ខាងលើ នេះអញ្ចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:07 AM, 14 July
  • ប្រភព: My IT World
  • Tag: ចំណេះដឹងទូទៅ