ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធី​សាស្រ្ត​ដំឡើង iOS11 Beta 3 ដោយ​មិន​ត្រូវ​ការ​គណនី Developer

វិធី​សាស្រ្ត​ដំឡើង iOS11 Beta 3 ដោយ​មិន​ត្រូវ​ការ​គណនី Developer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បញ្ជាក់ម្តងទៀតដែលថា iOS 11 ពោរពេញទៅ​ដោយ ​មុខងារ​ថ្មីៗ ជាច្រើន ហើយរចនាបថ​របស់​វា ក៏បានផ្លាស់ប្តូរថ្មី ប្លែកពី iOS ជំនាន់​ទី 10 ផងដែរ តែយើង ត្រូវរង់ចាំ រយៈ​ពេល​ដល់ ទៅជាង 3 ខែឯណោះ ទម្រាំយើងអាច ប្រើប្រាស់ វាពេញលេញ ជា​ផ្លូវ​ការ​បាន។

cover

Final 1000x150 copy

យ៉ាងណាមិញ អ្នកក៏អាចតេស្តសាកល្បងប្រើប្រាស់ ​ប្រភេទ Beta នៅពេលនេះ ផងដែរ ប្រសិន​ បើ​អ្នក​មិន ចង់រង់ចាំយូរ ដែលវិធីនោះ គឺស្រួលបំផុត ពោលត្រូវការតែ ឧបករណ៍ ដែលអាច ប្រើជាមួយ iOS បាន និងអ៊ីនធឺណែត តែប៉ុណ្ណោះ។

តម្រូវការ

  • iPhone 5s, iPhone SE, iPhone 6 & 6 Plus, iPhone 6s & 6s Plus, iPhone 7 & 7 Plus
  • Wi-Fi ដែលមានល្បឿនល្អនិងស្ថេរភាពមួយ

ចំណុចគួរស្វែងយល់មុននឹងដំឡើង

  • នេះគឺជា Software ដំណាក់កាលសាកល្បងប៉ុណ្ណោះ ដែលវាមិនអាច ដំណើរការ បានរលូន ​ល្អ​ឡើយ កម្មវិធី​ខ្លះ​អាចនឹង ប្រើមិនបាន ហើយវាក៏ស៊ីថ្ម ច្រើនដែរ
  • បើអាចគួរចម្លងឯកសារសំខាន់ៗ ទុកចូលក្នុងកុំព្យូទ័រ របស់អ្នកសិន ចៀសវាង មានបញ្ហា ពេល​អាប់​ដេត​​កើត មានឡើង។
  • ឆែកមើលក្រែងលោអ្នកប្រើប្រាស់ iCloud ដែលមិនមែនជា គណនីរបស់អ្នក

វិធីធ្វើអាប់ដេតពី iOS11 Beta 2 ទៅកាន់ iOS11 Beta 3

  • ចុចលើពាក្យ iOS11 beta (Updated) ហើយបន្តដំឡើង Updated iOS11 Beta Profile
  • វានឹងនាំអ្នកចូលទៅក្នុង Setting ដើម្បីតម្លើង Profile។ សូមចុច Install រហូតដល់រួចរាល់ សូមចុច Restart iPhone (បិទបើក)
  • បន្ទាប់ទៀត សូមចូលទៅ Setting > General > Software Update នោះវានឹងបង្ហាញសារ ថា​យើង​​អាច ​តម្លើង iOS 11 Beta 3 បាន។

វិធីធ្វើអាប់ដេតទៅកាន់ iOS11 Beta លើកដំបូង

  • ចុចត្រង់នេះ  ដោយទៅបើកក្នុងកម្មវិធី Safari ។ វានឹងលោតចូល ទៅក្នុង Settings តែម្តង។ ដើម្បីតម្លើង Profile សូមចុច Install រហូតដល់ រួចរាល់ សូមចុច Restart iPhone (បិទបើក)
  • បន្ទាប់ទៀត សូមចូលទៅ Setting > General > Software Update នោះវានឹងបង្ហាញសារ ថា​យើង​​អាច ​តម្លើង iOS 11 Beta បាន។

អ្នកអាចយកលំនាំតាមវីដេអូខាងក្រោមនេះ៖

កំណែអាប់ដេតនេះ វាពិតជាសំបូរទៅដោយ មុខងារថ្មីៗជាច្រើន ហើយវាក៏មាន ផ្ទៃមុខមាត់ និងកាយវិការ ថ្មីផងដែរ។ យ៉ាប់ត្រង់ថា វាដើរយឺត នៅលើទូរស័ព្ទ iPhone 5s ហើយទូរស័ព្ទ ក៏ឆាប់ឡើងកំដៅ បន្តិចដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:01 AM, 12 July
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ