ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបចាក់សោរ Note លើ​ប្រព័ន្ធ​ដំនើរការ iOS

របៀបចាក់សោរ Note លើ​ប្រព័ន្ធ​ដំនើរការ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារនេះ វាមានវត្តមានតាំង​ពីប្រព័ន្ធប្រតិបត្តិការ iOS9.3 មក​ម្ល៉េះ ដោយ​អ្នក​ប្រើប្រាស់​ខ្លះ​បាន​ដឹង និង​ខ្លះ​ទៀត​មិន​សូវ​ចាប់អារម្មណ៍ និងមិនទាន់ដឹងច្បាស់ ហើយ​យើង​អាច​ដឹងបាន​ថាមុខងារនេះ អាចឲ្យអ្នក​ប្រើ​ដាក់​​លេខ​សម្ងាត់ និងដាក់ក្រយ៉ៅដៃលើ Note បាន ដើម្បីរក្សាការសម្ងាត់។

cover

Final 1000x150 copy

របៀបដាក់លេខសម្ងាត់នេះ ពិតជាងាយស្រួលដាក់ណាស់ ដែលអ្នកទាំងអស់គ្នា អាចដឹងមុនបាន តាម​ការ​ណែនាំខាងក្រោមនេះ៖

  • អ្នកអាចចូលទៅកាន់កម្មវិធី Note រួចបង្កើត Note មួយ ដោយសសេរអក្សរធម្មតាៗ បន្ទាប់ចុច​លើ​សញ្ញា Share ពេលនោះ អ្នកនឹងឃើញពាក្យ Lock Note រួចចុចលើវា ពេល​នោះ វានឹង​ចេញ​ផ្ទាំងមួយ ដើម្បីឲ្យអ្នកដាក់លេខសម្ងាត់។

1

អ្វីដែលអ្នកត្រូវដឹងនោះ បើអ្នកភ្លេចលេខសម្ងាត់ដែលបានដាក់លើ Note នេះ អ្នកមិនអាចបើកវា​បាន​ទៀត​​ទេ ហើយមុខងារនេះ មានតែនៅលើ iOS9.3 និង OS X 10.11.4 ឡើងទៅប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:29 PM, 08 July
  • ប្រភព: My IT World
  • Tag: ចំណេះដឹងទូទៅ