ទំព័រដើម    >    ចំណេះដឹងទូទៅ    >    មេរោគ​កុំព្យូទ័រ​ដ៏​សាហាវ​នេះ កំពុង​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក! រៀន​ពី​វិធី​ការពារ​វា​ទាំង​អស់​គ្នា

មេរោគ​កុំព្យូទ័រ​ដ៏​សាហាវ​នេះ កំពុង​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក! រៀន​ពី​វិធី​ការពារ​វា​ទាំង​អស់​គ្នា

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាប់តាំងពីថ្ងៃទី 12 ឧសភាមកទល់ពេលនេះមក កុំព្យូទ័រមិនតិចជាង 230,000 គ្រឿងទូទាំង ពិភពលោកឡើយ ត្រូវបានចូល លុកលុយដោយ មេរោគដ៏កាច សាហាវមួយ ឈ្មោះថា WannaCry ដែលវាចូល ទៅចាក់សោរ (Encrypt) ឯកសាររបស់អ្នក ទាំងអស់ ហើយទារលុយ ដើម្បីជាថ្នូរ ក្នុងការ ដោះលែង ឯកសារ តែបើយើងមិន ប្រគល់ប្រាក់ នោះទេ វានឹងលុប ឯកសារ ចោលទាំងអស់។ នេះជាការ វាយលុក ដ៏កាចសាហាវ ក្នុងប្រវត្តិសាស្ត្រមួយ ព្រោះអីនៅក្នុង រយៈពេលខ្លី មួយប៉ុណ្ណោះ វាបាន វាយប្រហារ កុំព្យូទ័រជាច្រើន ទូទាំងពិភពលោក ហើយបើ តាមដឹង ទំហំខូចខាតគឺ បានកើនឡើង ដល់ ពាន់លានដុល្លារ សហរដ្ឋ អាមេរិចហើយ។

15-wannacry-cyber-attack.w710.h473.2x

Final 1000x150 copy

តើមេរោគនេះអាចលុកលុយ ចូលក្នុងកុំព្យូទ័រ របស់យើង បានតាមរបៀប ណាទៅ? ហើយអ្នកណា ខ្លះ អាចជា ជនរងគ្រោះ?

កុំព្យូទ័រដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Windows គឺជាគោលដៅ តែមួយគត់ របស់មេរោគនេះ ហើយបើតាមការ រាយការណ៍ អត្រាជនរងគ្រោះ ច្រើនជាងគេគឺ មានតែ អ្នកប្រើប្រាស់ Windows 7, Windows XP និងទាបជាងនេះ តែប៉ុណ្ណោះ។ សម្រាប់អ្នក ប្រើប្រាស់ Windows 8 និង 10 វិញគឺមានចំនួន តិចតួចបំផុត មិនដល់ 1% ឡើយ។ មេរោគនេះ អាចឆ្លង ចូលកុំព្យូទ័ររបស់ យើងបាន ដោយសារតែ Windows ជំនាន់ចាស់ៗ វាមាន ចន្លោះប្រហោង ជាច្រើន ហើយអ្នកប្រើប្រាស់ មួយចំនួន បានប្រងើយកន្តើយមិន ធ្វើការ អាប់ដេត Software នោះទេ ជាហេតុដែល មេរោគ WannaCry នេះអាចវាយលុក បាន។ យ៉ាងណាមិញ ដូចយើងដឹង ហើយថា Microsoft ឈប់បញ្ចេញ កំណែអាប់ដេត សម្រាប់ Windows 7 និងទាប ជាងនេះហើយ បានជាមាន អត្រាអ្នករងគ្រោះ ដល់ 99% ដូច្នេះ។

ចុះតើមានវិធីការពារណា អោយចៀសផុតពីមេរោគជម្រិតទារលុយ ដ៏សាហាវនេះទេ?

Countries_initially_affected_in_WannaCry_ransomware_attack

កម្ពុជាអាចថាជាប្រទេសសំណាងក៏ថាបាន ព្រោះអីមិនមាន សេចក្តី រាយការណ៍ ណាមួយពី មេរោគនេះឡើយ យ៉ាងណាមិញ ការការពារ គឺប្រសើរ ជាងព្យាបាល ចៀសវាង ដល់មាន​ បញ្ហាហើយទើប រត់រកជាង កុំព្យូទ័រ អោយមើល។ ដើម្បីចៀសវាង ពីមេរោគនេះបាន គឺមិនពិបាក នោះទេ ពោលគ្រាន់តែ៖

  • អាប់ដេត កុំព្យូទ័រអ្នកទៅកាន់ Windows ជំនាន់ចុងក្រោយបំផុត (Windows 10)
  • តម្លើងកម្មវិធីប្រឆាំងមេរោគ ល្បីៗដែលអ្នកទុកចិត្ត
  • ចម្លងទុកឯកសារដែលអ្នក គិតថាសំខាន់មិនអាច បាត់បាន ដាក់ចូល Hard disk មួយ
  • កុំបើកឯកសារដែលមានឈ្មោះថា HTA
  • កុំបើក Link ផ្តេសផ្តាស់ ដែលមានគេផ្ញើចូលទៅក្នុង អ៊ីម៉ែល រឺគណនី Facebook របស់អ្នក អោយសោះ។

cover

ក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញ ការប្រើប្រាស់កុំព្យូទ័រ ហាក់បីដូចជា មានភាព ធ្វេសប្រហែសខ្លាំងណាស់ ព្រោះអីមនុស្ស មួយចំនួនធំ មិនចូលចិត្ត ធ្វើការ បន្ទាន់សម័យកុំព្យូទ័រ របស់គេនោះទេ ហើយបើកម្មវិធី សម្លាប់មេរោគវិញ ក៏មិនខ្ចី ប្រើប្រាស់ ផងដែរ។ មេរោគដ៏ សាហាវនេះ អាចនឹងផ្តល់ ជាមេរៀនដ៏ ល្អមួយ សម្រាប់អ្នកដែល ខ្ជិលធ្វើការ អាប់ដេតកុំព្យូទ័រ របស់គេ ព្រោះអីវា ទារលុយ ម្តងៗដល់ទៅ 300$ សហរដ្ឋអាមេរិច ឯណោះ បើមិនអញ្ចឹងទេ វានឹងលុប ឯកសារ កុំព្យូទ័រ របស់យើង ចោលទាំងអស់។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 10:54 AM, 20 May
  • ប្រភព: Neo Win
  • Tag: ចំណេះដឹងទូទៅ