ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អាថ៌​កំបាំង​នៅ​ពី​ក្រោយ កម្មវិធី​-​ហ្គេម ទូរស័ព្ទ Free Free ដែល​អ្នក​មិន​បានដឹង

អាថ៌​កំបាំង​នៅ​ពី​ក្រោយ កម្មវិធី​-​ហ្គេម ទូរស័ព្ទ Free Free ដែល​អ្នក​មិន​បានដឹង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកណាក៏ចូលចិត្ត ប្រើប្រាស់របស់ Free ដែរ ហើយពេលខ្លះ ទោះបីជាហ្គេម រឺកម្មវិធីនោះ ដាក់លក់ ក៏យើងរិះរក វីធីយកមក ប្រើប្រាស់ បានដោយឥត គិតថ្លៃផងដែរ។ តាមពិតទៅ កម្មវិធីដែល ដាក់អោយយើង ទាញយក ទៅប្រើប្រាស់ ដោយឥតគិតថ្លៃ គឺអាចរក ប្រាក់ចំណូល បានច្រើនជាង កម្មវិធី ដាក់លក់ ទៅទៀត ហើយទាំងនេះ នៅមិនទាន់ អស់ទេ ពោលនៅមានរឿងរ៉ាវ ជាច្រើនទៀត ដែលអ្នកប្រហែលជា មិនធ្លាប់ បានដឹងទេ ទាក់ទងទៅនឹង កម្មវិធី Free Free។

cover

Final 1000x150 copy

អ្នកប្រហែលជាឆ្ងល់ណាស់ថា តើអ្នកបង្កើតកម្មវិធី Free Free ទាំងនោះអាចរក ប្រាក់ចំណូល បានតាម របៀបណា ព្រោះអីអ្នក ប្រើប្រាស់ មិនបាន ចំណាយសូម្បី តែមួយកាក់ មួយសេនឡើយ ពោលយើង ចាំតែទាញយក មកប្រើដោយ ឥតគិតថ្លៃ។ ក៏ប៉ុន្តែបើ យើងសិក្សា អោយកាន់តែស៊ី ជម្រៅទៅ គឺអ្នកប្រើប្រាស់ កំពុង ផ្តល់ប្រាក់ទៅ កាន់កម្មវិធី នោះដោយប្រយ៉ោល ពោលគឺតាម រយៈពាណិជ្ជកម្ម (ads) ដែលរត់ ចុះឡើងៗ ពេលអ្នកបើក ​ប្រើប្រាស់វាម្តងៗ។ អញ្ចឹងហើយ បានជាអ្នក តែងតែ សង្កេតឃើញ មានលោតផ្ទាំង ពាណិជ្ជកម្ម រឺមួយវីឌីអូ រញ៉េរញ៉ៃខណៈពេល កំពុងប្រើប្រាស់។

ដោយសារតែមានការលោត ពាណិជ្ជកម្មព្រោងព្រាត ដូច្នេះហើយ បានជាកម្មវិធី ទាំងនេះ នឹងប្រើប្រាស់ថ្ម កម្លាំង ម៉ាស៊ីនទូរស័ព្ទ និង Data អ៊ីនធឺណែត ច្រើនជាង កម្មវិធីគិតលុយ។ តាមរយៈការ សិក្សាស្រាវជ្រាវមួយ បានបង្ហាញអោយ ឃើញថា ជាមធ្យម កម្មវិធីដែលឥត គិតថ្លៃប្រើប្រាស់ ថាមពលថ្ម ខ្លាំងដល់ 16%, ម៉េម៉ូរីដល់ 22% និង Data អ៊ីនធឺណែត 76% ឯណោះច្រើន ជាងធម្មតា។ កម្មវិធីខ្លះទៀត គឺបង្កើតឡើង ក្នុង គោលបំណង រកតែលុយ មួយមុខតែម្តង ពោលវានឹង បង្ហាញផ្ទាំង ពាណិជ្ជកម្ម រញ៉េរញ៉ៃ ហើយបើយើង ចង់បិទ ក៏មិនអាចដែរ ទោះបីជា Uninstall ចោលក៏ដោយ។

price-of-a-free-app-w782

ជាការពិតណាស់ លើលោកនេះគ្មានទេ របស់ឥតគិតថ្លៃ ពោលទោះបីជា យើងបានវា ដោយឥតគិតថ្លៃ តែយើងនឹង ត្រូវអោយ គេទៅវិញ ដោយប្រយោល។ អត្ថបទនេះ មិនបាន រៀបរៀងឡើង អោយប្រិយមិត្តទាំងអស់គ្នា មានគំនិតអវិជ្ជមាន ទៅលើ កម្មវិធី-ហ្គេម ឥតគិតថ្លៃនោះទេ ក៏ប៉ុន្តែក្នុងគោលបំណង ពីផ្លូវដែល អ្នកអភិវឌ្ឍន៍ កម្មវិធី-ហ្គេម រកលុយ បានប៉ុណ្ណោះ។ ណាមួយទៀត កម្មវិធីខ្លះ ប្រសិនបើអ្នកបង់ លុយទៅ គឺអាចចំណេញ ជាងប្រើដោយ Free Free ព្រោះអីយើង មិនចាំបាច់ ហត់បិទផ្ទាំង ពាណិជ្ជកម្ម ហើយយើង អាចនឹងប្រើ មុខងារពិសេសៗ បានទៀត ផងដែរ។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:13 PM, 19 May
  • ប្រភព: Android Pit
  • Tag: ចំណេះដឹងទូទៅ