ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​អាប់​ដេត Firmware របស់ iOS តាមរយៈ​កុំព្យូទ័រ និង​តាម iPhone, iPad ផ្ទាល់!

របៀប​អាប់​ដេត Firmware របស់ iOS តាមរយៈ​កុំព្យូទ័រ និង​តាម iPhone, iPad ផ្ទាល់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការអាប់ដេត Firmware របស់ប្រព័ន្ធប្រតិបត្តិ​ការ​ស្មាត​ហ្វូន​ជា​ច្រើន អាចអាប់​ដេត​បាន​តាម​រយៈកុំព្យូទ័រ ឬ​ស្មាត​ហ្វូន​ផ្ទាល់ តែ​ក្នុង​ឱកាសនេះ យើង​ចង់​និយាយ​ពី​ភាព​ខុសគ្នា និងមូលហេតុ ពីការអាប់ដេតឡើង Version របស់ iOS Firmware ថាអាប់ដេតតាមកុំព្យូទ័រ ឬតាម iPad, iPhone មួយណាល្អជាង។

cover

Final 1000x150 copy

តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ និងធ្លាប់បានធ្វើនាពេលកន្លងមក ការអាប់ដេត​តាម​រយៈកុំព្យូទ័រមាន​ភាព​ងាយ​ស្រួលជាង និងរហ័សជាងការអាប់ដេតតាមរយៈ iPad ឬ iPhone ផ្ទាល់។

ការអាប់ដេតតាមកុំព្យូទ័រ

តាមវិធីនេះ ពិតជារហ័ស ដោយអ្នកត្រូវប្រើកុំព្យូទ័រយកមកអាប់ដេត iPhone ឬ iPad របស់អ្នក ដូចនេះ កុំព្យូទ័រអាចទាញល្បឿនអ៊ីនធើណេត បានខ្លាំងជាង ការអាប់ដេតតាម iPhone ឬ iPad ផ្ទាល់។ នៅ​ពេល​កុំព្យូទ័រទាញយក Firmware ដែលមាន Version ចុងក្រោយតាមរយៈ iTunes មកអាប់ដេតអោយ iPhone ឬ iPad នោះ វាមានល្បឿនលឿន និងអាចបញ្ចូលថ្ម iPhone ឬ iPad បាន តែវាក៏អាស្រ័យ​លើ​ល្បឿនអ៊ីនធើណេតផងដែរ។

1

ការអាប់ដេតតាម iPhone ឬ iPad ផ្ទាល់ (OTA)

តាមវិធីនេះ ក៏ងាយស្រួលម៉្យាងដែរ តែពេលខ្លះអាចមានបញ្ហាគាំងម៉ាស៊ីន។ នៅពេលដោនឡូដ Firmware មក ក៏អាចទាញល្បឿនបានយឺត ហើយពេលដំឡើង អាចគាំងទៀតផង និងវាតម្រូវឲ្យថ្ម iPhone ឬ iPad ចាប់ពី 50 ភាគរយឡើង ទើបអាចអាប់ដេតបានទៀតផង ជាពិសេសនោះ iPhone ឬ iPad ដែលអាប់ដេតឡើងតាមនេះ អាចឡើងកម្តៅនៅពេលអាប់ដេត។

2

បន្ទាប់ពីយើងរៀបរាប់ មិត្តអ្នកអាន ច្បាស់ជាយល់ដឹង ថាការអាប់ដេត តាមណាល្អជាង និងផ្តល់ភាព​ងាយ​ស្រួល​ដល់អ្នកជាង។ បើសិនជាមានចម្ងល់អ្វីបន្ថែមទៀតលើអត្ថបទនេះ ឬអត្ថបទផ្សេងៗទៀត អ្នក​អាច​សាកសួរបាននៅខាងក្រោម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 6:29 AM, 17 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ