ទំព័រដើម    >    ចំណេះដឹងទូទៅ    >    តោះ​រៀន​ពី​មុខងារ​ទាំង 15 របស់​កាស iPhone ដែល​វា​អាច​ធ្វើបាន

តោះ​រៀន​ពី​មុខងារ​ទាំង 15 របស់​កាស iPhone ដែល​វា​អាច​ធ្វើបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយតាមត្រង់ចុះ មនុស្សមួយចំនួនតូច សម្រេចចិត្តទិញ iPhone យកទៅប្រើ ក៏ព្រោះតែ ដោយសារ កាស EarPods នេះឯង។ កាស EarPods របស់ iPhone វាអាច បញ្ចេញសម្លេង បានពិរោះរណ្តុំល្អ មានភាពធន់ ហើយយើងក៏ អាចបញ្ជាវា បានច្រើនផងដែរ ខុសពី កាសធម្មតា។ យ៉ាងណាមិញ អ្នកប្រហែលជា ដឹងអំពី គន្លឺះប្រើប្រាស់ មួយចំនួន របស់កាស នេះប៉ុណ្ណោះ ហើយជាក់ស្តែង វាមានមុខងារ ដល់ទៅ 15  ឯណោះ ដែលយើងអាច ប្រើវាបាន ដើម្បីបញ្ជា នៅលើ ទូរស័ព្ទ iPhone។

maxresdefault

Final 1000x150 copy

សម្រាប់ប្រើជាមួយកម្មវិធី Music និងកម្មវិធី លេងតន្ត្រីដទៃទៀត

  1. ដើម្បីលេង រឺ ស្កុប ចម្រៀង គឺគ្រាន់តែចុចប៊ូតុងកណ្តាលម្តង
  2. ដើម្បីលេងចម្រៀងបន្ទាប់ គឺត្រូវចុចប៊ូតុងកណ្តាលចំនួនពីរដង
  3. ដើម្បីលេងចម្រៀងដែលយើងកំពុងស្តាប់សាជាថ្មី រឺត្រឡប់ទៅ កាន់ចម្រៀង ដែលបាន លេងពីមុន គឺត្រូវចុច ប៊ូតុងកណ្តាល ចំនួនបីដង
  4. ដើម្បីសារចម្រៀងអោយលឿន គឺចុចប៊ូតុង កណ្តាលពីដង ហើយចុចប៊ូតុង កណ្តាល អោយជាប់ នោះចម្រៀង នឹងសារទៅមុខ ជាក់ជា មិនខាន។
  5. ហើយបើចង់សារចម្រៀងថយក្រោយវិញ គឺចុចប៊ូតុងកណ្តាល ចំនួនបីដង ហើយចុចប៊ូតុង កណ្តាលអោយជាប់ នោះចម្រៀង នឹងសារ ថយក្រោយ។

សម្រាប់ប្រើនៅពេលហៅទូរស័ព្ទ

  1. នៅជិតប៊ូតុងបញ្ជាជាប់នឹងកាស វាមានភ្ជាប់មក ជាមួយរន្ធ ស្រូបសម្លេង ដែលយើងអាចប្រើ និយាយបាន មិនចាំបាច់ លើកទូរស័ព្ទ មកនិយាយឡើយ។
  2. យើងអាចលើកទូរស័ព្ទបាន ដោយចុចប៊ូតុងកណ្តាល
  3. ហើយបើចង់ចុចបិទវិញ គឺចុចប៊ូតុងកណ្តាលដូចគ្នា
  4. រឺមួយក៏មិនចង់ទទួលការខលណាមួយ គឺចុចប៊ូតុងកណ្តាលនេះ អោយជាប់ រយៈពេល ពីរវិនាទី
  5. ប្រសិនបើយើងកំពុងនិយាយទូរស័ព្ទ ហើយមានការខលចូល មួយទៀត គឺចុចប៊ូតុង កណ្តាលនៅលើ កាសទៅ ដើម្បីទទួល
  6. ហើយបើយើងចង់ផ្លាស់ប្តូរការនិយាយ ពីលេខទីពីរ ទៅទីមួយ រឺទីមួយមក ខ្សែទីពីរ គឺចុចប៊ូតុង កណ្តាលនេះ ដូចគ្នា។

12. បើចង់បិទការនិយាយទូរស័ព្ទនៅលើ លេខណាមួយ ដើម្បីទៅនិយាយ ជាមួយ លេខផ្សេងទៀត គឺចុចប៊ូតុងកណ្តាល អោយជាប់ រយៈពេលពីរវិនាទី

  1. បើពេលយើងកំពុងនិយាយទូរស័ព្ទ ហើយមានលេខទីពីរ តេចូល ហើយយើងមិន ចង់លើក នោះគ្រាន់តែចុចប៊ូតុង កណ្តាលរយៈពេល ពីរវិនាទី

សម្រាប់ប្រើជាមួយ Siri

  1. ដើម្បីបើកមុខងារ Siri, ចុចប៊ូតុងកណ្តាលអោយជាប់

សម្រាប់ប្រើជាមួយកម្មវិធីកាមេរ៉ា

  1. ដើម្បីចុចថតរូបដោយមិនចាំបាច់ ប៉ះទូរស័ព្ទនោះ គ្រាន់តែដោតកាស ហើយចុចប៊ូតុង តម្លើង រឺបន្ថយសម្លេង។

cover

ខ្ញុំជឿថា យ៉ាងហោចណាស់ក៏គន្លឺះ ពាក់កណ្តាល ក្នុងចំណោម 15 នេះ គឺប្រិយមិត្ត ទាំងអស់គ្នា ចេះប្រើប្រាស់ហើយ តែវាក៏មាន អត្ថប្រយោជន៍ ផងដែរ សម្រាប់អ្នក ដែលមិនធ្លាប់ ដឹងសោះ។​ នេះគឺជា ចំណុចពិសេសមួយ របស់ឧបករណ៍ Apple ដែលមើលតែ ខាងក្រៅទៅ វាមានភាព សាមញ្ញណាស់ មិនអាចធ្វើអ្វី បាន ច្រើននោះទេ ក៏ប៉ុន្តែបើ យើងធ្វើការ សិក្សាអោយកាន់តែ លំអិតពីវា នោះយើងនឹង រកឃើញ នូវសមត្ថភាព ជាច្រើន ដែលបាន លាក់កំបាំង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:18 PM, 16 May
  • ប្រភព: Business Insider
  • Tag: ចំណេះដឹងទូទៅ