ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំបូន្មាន​ល្អ​ៗ ដើម្បី​ការពារ​មិន​ឲ្យ​មេរោគ​ជ្រៀត​ចូល​ពេល​ប្រើ Google Chrome!

ដំបូន្មាន​ល្អ​ៗ ដើម្បី​ការពារ​មិន​ឲ្យ​មេរោគ​ជ្រៀត​ចូល​ពេល​ប្រើ Google Chrome!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Google Chrome គឺជាកម្មវិធី សម្រាប់បើក អ៊ីនធឺណេតមួយ ដែលបង្កើតឡើង ដោយក្រុមហ៊ុនយក្ស Google ហើយ ការប្រើប្រាស់ Google Chrome មានលក្ខណៈ ងាយស្រួលប្រើ រហ័ស និង មានសុវត្តិភាព ទិន្នន័យ ប្រសិនបើយើង ប្រើប្រាស់វា បានត្រឹមត្រូវ ប៉ុន្តែ បើយើង ប្រើប្រាស់វា មិនបានត្រឹម ត្រូវនោះទេ មេរោគមួយចំនួន នឹងចូលយាយី ឬ ជ្រៀតជ្រៀក ការងាររបស់អ្នក ធ្វើអោយ Browser ដើរយឺត និង កុំព្យូទ័រដំណើរការ ខុសប្រក្រតី ជាដើម។ មិនថ្វីទេ នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត សូមបង្ហាញពី គន្លឹះមួយចំនួន ដើម្បីការពារ មេរោគជ្រៀតចូល នៅពេលបើក Google Chrome ម្តងៗ។

cover

Final 1000x150 copy

  1. ចំណុចសំខាន់បំផុត សម្រាប់ទប់ស្កាត់ ការជ្រៀតចូល មេរោគនៅពេល បើកអ៊ីនធឺណេត ម្តងៗនោះ គឺបងប្អូនត្រូវ តម្លើងកម្មវិធី កម្ចាត់មេរោគ ដូចជា Avast, Avira ឬ Pandora ជាដើម។
  2. ត្រូវធ្វើការ អាប់ដេតនូវ Drivers និង កម្មវិធីទាំងអស់ ដែលចាំបាច់ និង ឧស្សាហ៍ប្រើ ជាពិសេស ត្រូវធ្វើការ អាប់ដេត នូវកម្មវិធី កម្ចាត់ មេរោគ អោយទាន់ ពេលវេលា។
  3. ធ្វើការត្រួតពិនិត្យនូវ Link វ៉ិបសាយ អោយបានល្អិតល្អន់ ជៀសវាង Link ខ្លះ បោកបញ្ឆោត បង្កប់ដោយ មេរោគ ឧទាហរណ៍ ដូចជា ការដាក់ Link បញ្ឆោតពី Facebook អោយចុច ចូលទស្សនា គេហទំព័រ រំជើបរំជួល ប៉ុន្តែបែរ ជាចុចទៅ ជួបមេរោគសោះ។
  4. ការដាក់លេខសម្ងាត់ អោយមាន លក្ខណៈសុវត្ថិភាពខ្ពស់ ទើបមិនទទួលបាន ការចូលលុក លុយទិន្នន័យ ពីសំណាក់ក្រុម Hacker ។ រាល់លេខ សម្ងាត់ ទាំងអស់ ដែលប្រើ សម្រាប់បង្កើត គណនី ផ្សេងៗ មិនគួរដាក់ ដូចគ្នា នោះទេ។
  5. ពេលឃើញ សារអេឡិចត្រូនិច ដែលមានប្រភព មិនច្បាស់ ឬ សង្ស័យថា ជាមេរោគ សូមកុំបើក វាអោយសោះ។

PC-lock

ដូច្នេះ ដើម្បីការពារ មេរោគជ្រៀតចូល នៅពេលបើក Google Chrome បងប្អូនត្រូវ អនុវត្តតាមគន្លឹះ ល្អៗខាងលើនេះ អោយបាន ខ្ជាប់ខ្ជួន ជាពិសេស ការបើក វ៉ិបសាយ ដែលមានប្រភព មិនច្បាស់លាស់ និង សារអេឡិចត្រូនិច ដែលសង្ស័យថា មានមេរោគ ដូចជា សារ និយាយអំពី ការជ្រើសរើស បុគ្គលិក ធ្វើការអនឡាញ ជាដើម ហើយ សូមចងចាំថា ការ ប្រើកម្មវិធី កម្ចាត់មេរោគ ជាចំណុចមួយ សំខាន់បំផុត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:21 AM, 16 May
  • ប្រភព: E How
  • Tag: ចំណេះដឹងទូទៅ