ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ធុញ​ទ្រាន់​នឹង​ផ្ទាំង​ផ្សព្វ​ផ្សាយ​រញ៉េ​រញ៉ៃ​លើ Firefox មែន​ទេ? អ្នក​អាច​ដោះ​ស្រាយ​បាន​តាម​របៀប​នេះ!

ធុញ​ទ្រាន់​នឹង​ផ្ទាំង​ផ្សព្វ​ផ្សាយ​រញ៉េ​រញ៉ៃ​លើ Firefox មែន​ទេ? អ្នក​អាច​ដោះ​ស្រាយ​បាន​តាម​របៀប​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតា បងប្អូនអ្នកប្រើប្រាស់ កុំព្យូទ័រមួយចំនួន តែងតែ រអ៊ូរទាំថា នៅពេលបើក Firefox Browser ម្តងៗ ពួកគេ ពិបាកចិត្ត និង សាំចិត្ត តែម្តង ព្រោះមានផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ច្រើនពេក នៅលើ Browser របស់គេ ប៉ុន្តែមិនថ្វីទេ​ វាមិនមែន ជា បញ្ហាធំ នោះទេ គឺ Adblock Plus អាចជួយ បងប្អូនបាន។

cover

Final 1000x150 copy

Adblock Plus គឺជា Plugin របស់ Firefox ដែលមាន មុខងារ អាចកម្ចាត់ ចោលនូវ ផ្ទាំងផ្សព្វ ផ្សាយ ពាណិជ្ជកម្ម ដែលផុសឡើង នៅលើទំព័រ វ៉ិបសាយ ណាមួយ ហើយ ការតម្លើង Plugin មួយនេះ ពុំមានអ្វី ជាការលំបាក នោះទេ គ្រាន់តែអនុវត្ត នូវជំហ៊ាន ងាយៗដូច ខាងក្រោម។

ជាដំបូង សូមចូលទៅកាន់ Add-ons របស់ Firefox ដូចរូប។

1

ក្រោយពេលចុចលើ Add-ons រួចហើយ សូមវាយពាក្យថា Adblock Plus នៅក្នុងប្រអប់ Search រួចចុចលើ ប៊ូតុង Install នៅផ្នែក ខាងស្តាំនៃ Plugin នោះ ហើយ សូមធ្វើការ រង់ចាំរហូតវា ដោនឡូដ ចប់សព្វគ្រប់។

2

បន្ទាប់មកទៀត សូមប្តូរពី OFF ទៅ ON វិញ ដើម្បីធ្វើការបិទ នូវផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្ម។

3

ជាចុងក្រោយ លោកអ្នក ត្រូវធ្វើការ Restart នូវកម្មវិធី Firefox របស់អ្នក ពេលនោះ នៅលើ គេហទំព័រ ដែលអ្នកបើក នឹងលែងមាន ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម ទៀតហើយ។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលចង់បំបាត់ ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម រញ៉េរញ៉ៃលើ ទំព័រវ៉ិបសាយ សូមជ្រើសរើស Adblock Plus ចុះ វាពិតជាអាច ជួយអ្នកបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:19 AM, 12 May
  • ប្រភព: Add-On
  • Tag: ចំណេះដឹងទូទៅ