ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Tweak ដែល​អាច​ធ្វើ​ឲ្យ Safari លោត​ចេញ​តែ Reader Mode ពេល​ចូល​ទៅ​កាន់​គេហ​ទំព័រ​ណាមួយ!

Tweak ដែល​អាច​ធ្វើ​ឲ្យ Safari លោត​ចេញ​តែ Reader Mode ពេល​ចូល​ទៅ​កាន់​គេហ​ទំព័រ​ណាមួយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារ Reader Mode នេះ មានស្រាប់មកហើយ នៅក្នុង Safari ដែលជាមុខងារជំនួយ ដល់ការអាន របស់អ្នក ប្រើប្រាស់ចូល ទៅកាន់គេហទំព័រ ណាមួយ ដោយគ្មាន បដារ ផ្សព្វផ្សាយ លោតចេញមក រញ៉េររញ៉ៃរ និងងាយស្រួល ក្នុងការមើល។

cover

Final 1000x150 copy

គិតទៅវាមានប្រយោជន៍ច្រើន សម្រាប់អ្នកចូលចិត្ត អានតែម្តង ដូចនេះបើ ដំឡើង Tweak នេះ ក៏ស្រួលម៉្យាង រាល់គេហទំព័រ ដែលអ្នកចុចចូល គឺលោតចេញ Reader Mode នេះស្រាប់ តែម្តង ដោយមិនចាំបាច់ ចុចបើក។ ប្រសិនបើអ្នក ចាប់អារម្មណ៍ អ្នកអាច ដំឡើងបាន តាមរយៈឈ្មោះ SafaReaderFullScroll

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុច លើពាក្យ Refresh ហើយចាំឲ្យ វាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ SafaReaderFullScroll បន្ទាប់ធ្វើ ការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូល ទៅកាន់ Settings អូសចុះក្រោម បន្ទាប់បើកត្រង់ SafaReaderFullScroll រួចធ្វើការកំណត់ បន្ថែមដោយ ខ្លួនឯងបាន តាមការ ពេញចិត្ត។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្ត អ្នកអាន​ ធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហាក្នុងការ ដំឡើងដោយ កំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវ នោះទេ។

ចំពោះ iPad, iPhone ដំនើរការប្រព័ន្ធប្រតិបត្តិការ iOS9 និង 10 ដែលបាន Jailbreak រួច និងការដំឡើង ដោយឥតគិតថ្លៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:34 AM, 09 May
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ