ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វាល្អយ៉ាង​ដូចម្ដេច​ខ្លះ ប្រសិន​បើ​កុំព្យូទ័រ​យើង​មាន SSD

វាល្អយ៉ាង​ដូចម្ដេច​ខ្លះ ប្រសិន​បើ​កុំព្យូទ័រ​យើង​មាន SSD

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នក អាចមួយចំនួនប្រហែលជាឆ្ងល់​ហើយ នូវ​កុំព្យូរទ័រ ថ្លៃៗ និង​ល្អ មួយ​ចំនួន ហេតុអ្វី បាន​ជាគេ ដាក់ SSD មកជាមួយ បើ​វាជាអង្គផ្ទុកទិន្នន័យដូច​គ្នា​នឹង HDD​ នោះដែរ។ ម្យ៉ាងវិញទៀតនោះ SSD ជា​អង្គផ្ទុកទិន្នន័យ ដូចទៅនឹង HDD ក៏ពិតមែន តែ SSD មានតម្លៃ ថ្លៃ​ជាង​ហើយ ទំហំក៏តូចជាងផងដែរ។

cover

Final 1000x150 copy

 តែមិនជាអ្វីនោះទេ ជាមួយនឹងតម្លៃថ្លៃ  និងទំហំតូចនោះ វាបានប្ដូរមកវិញ ជាមួយនឹងល្បឿន Read និង Write ដ៏លឿនផងដែរ។ SSD គឺ អង្គផ្ទុកទិន្នន័យ  ដែលគ្មាន Disc វិល ដូចទៅនឹង HDD នោះទេ ដូច្នេះ​ហើយ នាំអោយ SSD មានដំណើរការលឿន និង មិនងាយខូចក្នុងការធ្លាក់ នោះឡើយ។ ប្រសិន​បើ យើង យកវាប្រើប្រាស់ ជាមួយកុំព្យូទ័រ របស់យើង  នោះវាអាចជួយសម្រាល  ក្នុងការ Boot និង ចំលង ឯកសារ បានរហ័សល្អទៀតផង។ ដោយ SSD វាអាចជួយ ក្នុងការ Boot កុំព្យូទ័រ អ្នក បើកបាន​លឿន​ពី 10 វិនាទីទៅ 13 វិនាទីប៉ុណ្ណោះហើយ អ្វីដែលពិសេស នោះ ល្បឿន Read និង Write របស់ SSD មានល្បឿនលឿនជាង HDD ​ដោយ​ល្បឿនចំលងឯកសារ អាចចាប់ពី ល្បឿន 200 MB/s ទៅ  550 MB/s ឯណោះ។

pic 1

សរុបសេចក្ដីមក SSD មានគុណ ប្រយោជន៍ ច្រើន ប្រសិនបើកុំព្យូទ័រ អ្នក មានវានោះ វាអាចជួយ ក្នុង​ការ​​ចំលង ឯកសារ និង Boot លឿនទោះវាមានតម្លៃថ្លៃក៏ដោយ តែសមត្ថភាពវា គឺសម​នឹង​តម្លៃផ​ង​ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:49 PM, 08 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ