ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្វែងយល់​ពី​អត្ថ​ប្រយោជន៍​និង​គុណវិបត្តិនៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​អាច​ដាក់​ស៊ីម​បានពីរ!

ស្វែងយល់​ពី​អត្ថ​ប្រយោជន៍​និង​គុណវិបត្តិនៃ​ការ​ប្រើ​ប្រាស់​ស្មាត​ហ្វូន​អាច​ដាក់​ស៊ីម​បានពីរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មនុស្សជាច្រើនច្បាស់ជា គិតថាស្មាតហ្វូន ឬទូរស័ព្ទដែលអាចប្រើប្រាស់​ស៊ីមកាត​ចំនួន​ពីរច្បាស់​ជា​មាន​ប្រយោជន៍​ហើយ បើប្រៀប​ធៀប​ជាមួយ​ស្មាតហ្វូន​ដែល​អាច​ប្រើស៊ីមកាត​តែ​មួយ ប៉ុន្តែ​អ្នក​ត្រូវ​គិត​ម្តង​ទៀត ស្មាតហ្វូនដែលអាចប្រើប្រាស់ស៊ីមពីរនេះ ក៏មានគុណវបត្តិរបស់វាដែរ តែអ្នកប្រើប្រាស់ភាគច្រើន​មិន​សូវជាខ្វាយខ្វល់ពីគុណវិបត្តិទាំងនេះទេ ប៉ុន្តែយើងនៅតែត្រូវដឹងពីវាឲ្យបានច្បាស់ និងអាចរក​ដំណោះ​ស្រាយបានក៏ល្អដែរ។

cover

Final 1000x150 copy

យើងក៏សូមនិយាយពីគុណវិបត្តិរបស់ស្មាតហ្វូន ឬទូរស័ព្ទដែលអាចប្រើប្រាស់ស៊ីមកាតចំនួនពីរជាមុន ដូចនេះ​សូមមិត្តអ្នកអាន បន្តការអាននៅខាងក្រោមនេះ៖

អត្ថប្រយោជន៍

  • នៅលើស្មាតហ្វូនមួយចំនួនក៏ស្រដៀងទៅនឹងទូរស័ព្ទដែរ តែលើស្មាតហ្វូនស៊េរីទំនើបជំនាន់​ចុងក្រោយនេះ អ្នកអាចបើកមុខងាររបស់វាឲ្យនៅខលចូលស៊ីមទាំងពីរបាន ទោះបីជាមានស៊ីម​ណា​មួយ​កំពុងតែនិយាយក៏ដោយ។ (ឧ. មុខងារ Dual SIM always on លើស្មាតហ្វូនរបស់ Samsung មួយចំនួន)
  • ងាយស្រួលប្រើប្រាស់ អាចសាកស៊ីមកាតបានចំនួនពីរ លើទូរស័ព្ទ ឬស្មាតហ្វូនតែមួយ ដោយ​មិន​ពិបាក​កាន់ទូរស័ព្ទ ឬស្មាតហ្វូនពីរ
  • លើទូរស័ព្ទមួយចំនួន ដោះដាក់ស៊ីមទីពីរ ដោយមិនបាច់បិទបើកទូរស័ព្ទ

1

គុណវិបត្តិ

  • ទូរស័ព្ទដែលអាចប្រើប្រាស់ស៊ីមកាតពីរ និងឈប់ដំណើរការលេខមួយ នៅពេលដែលអ្នកកំពុង​និយាយ​លើលេខមួយទៀត (ឧ. បើអ្នកកំពុងនិយាយស៊ីមទីមួយ ពេលនោះស៊ីមទីពីរ​នឹងបិទ​ដំនើរការ​សិន ដូចនេះអ្នកដទៃមិនអាចខលចូលស៊ីមទីពីរទេ ទាល់តែបញ្ចប់ការនិយាយ ទើប​វា​ដំនើរកា​រវិញ​)
  • ការប្រើប្រាស់អ៊ីនធើណេត 4G, 3G ត្រូវការកំណត់លើស៊ីមបានតែម្តងមួយ បើចង់ប្រើលើស៊ីម​មួយ​ទៀត ត្រូវចូលកំណត់ម្តងទៀត
  • ពេលដាក់លក់មិនសូវជាមានអ្នកចាប់អារម្មណ៍
  • ការប្រើប្រាស់ស៊ីថ្មជាងធម្មតា
  • ប្រើប្រាស់ស្មាតហ្វូនស៊ីមកាតពីរ ភាគច្រើន បើចង់ប្រើមេម៉ូរី ត្រូវដោះស៊ីមទីពីរចេញ

2

នេះជាចំនុចមួយចំនួន ដែលមិនសូវមានអ្នកចាប់អារម្មណ៍ច្រើន តែយើងទាំងអស់គ្នា ត្រូវយល់ដឹងពី​ស្មាតហ្វូន ឬទូរស័ព្ទទាំងនេះ ទើបអាចប្រើប្រាស់វាបានដោយរលូន និងកាន់តែប្រសើរបាន។ បើនិយាយ​ទៅ តម្រូវការប្រើប្រាស់ស្មាតហ្វូនស៊ីមកាតពីរនេះ នៅតែចាំបាច់ និងមានអត្ថប្រយោជន៍​សំខាន់ៗ​ដល់​អ្នក​ប្រើប្រាស់។ ប្រសិនបើមិត្តអ្នកអាន មានចម្ងល់ ឬចង់មានអ្វីចង់បន្ថែម អ្នកអាចផ្តល់ជាមតិ​បាន​នៅ​ខាង​ក្រោម​នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:52 AM, 08 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ