ទំព័រដើម    >    ចំណេះដឹងទូទៅ    >    បើអាចបិទ​មុខងារ iMessage ចោល​ទៅ​ដើម្បី​កុំ​ឲ្យ​អស់​លុយ​ដោយ​មិន​ដឹង​ខ្លួន!

បើអាចបិទ​មុខងារ iMessage ចោល​ទៅ​ដើម្បី​កុំ​ឲ្យ​អស់​លុយ​ដោយ​មិន​ដឹង​ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះបញ្ហាតូចតាចមួយ ដែលមានអ្នក ប្រើប្រាស់ជាច្រើន​មិន​ចាប់​អារម្មណ៍ ហើយ​នេះ​​អាច​ក្លាយ​ជា​បញ្ហា​ធំ នៅ​ពេល​ដែល​ប្រាក់ដែល​យើង​បញ្ចូលត្រូវបាត់ម្តងបន្តិចៗជារៀងរាល់ថ្ងៃ។ បញ្ហានេះកើតឡើងលើ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុងប្រទេសយើងតែម្តង គឺចំពោះអ្នកដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart Mobile គួរតែ​បិទ​មុខងារ​នេះចោល។

cover

Final 1000x150 copy

Cambo Report1000px x 150px

បញ្ហានេះបានកើតឡើងលើអ្នកប្រើប្រាស់មួយចំនួនតូច ក្នុងស្រុកយើង ដល់ថ្នាក់ឈ្លោះប្រកែកគ្នាដល់​ក្រុមហ៊ុន​ផងដែរ ដោយសារតែប្រាក់ដែលគាត់បញ្ចូលក្នុងប្រព័ន្ធត្រូវបានកាត់បន្តិចម្តងៗ ជារៀងរាល់ថ្ងៃ ដោយមិនដឹងបាត់ដោយសារអ្វី តែមូលហេតុគឺដោយសារតែ iMessage សោះ គឺមិនមែនជា​កំហុស​របស់​ក្រុមហ៊ុន​ទេ។ នៅពេលដែលដោះដាក់ស៊ីម iPhone នឹងលោតផ្ទាំងមួយចេញមក បញ្ជាក់​ប្រាប់​យើង ថានឹងគិតប្រាក់ក្នុងស៊ីមកាតរបស់យើង ប្រសិនបើដំនើរការ iMessage តែដោយសារ​អ្នក​ប្រើ​ប្រាស់​មួយចំនួនមិនចាប់អារម្មណ៍ ក៏ចេះតែចុច OK ទៅ ឆាប់ចប់​ តែការពិត iMessage នេះហើយ ដែល​ស៊ីប្រាក់ក្នុងស៊ីមដោយមិនដឹងមូលហេតុ ទោះបីជាអ្នកប្រើប្រាស់មិនបានប្រើប្រាស់ក៏ដោយ ដូចនេះ​យើងនឹងផ្តល់យោបល់ឲ្យអ្នកចូលទៅបិទមុខងារ iMessage នេះ ឬពេលដែលដោះដាក់ស៊ីម ត្រូវ​ចុចពាក្យ Cancel ពេលលោតចេញផ្ទាំងបែបនេះ។

របៀបបិទមុខងារនេះ

ចូលទៅកាន់ Settings -> Messages បន្តចុច Enable ត្រង់ iMessage ជាការស្រេច។

1

នេះជាការដាស់តឿនមួយដល់មិត្តអ្នកអានទាំងឡាយ ដែលមិនទាន់ជួបបញ្ហានេះ ឬកំពុងតែជួបហើយ មិន បាន​ចាប់អារម្មណ៍ គួរតែបិទមុខងារនេះចោល ដោយសារតែមិនប្រើ ក៏អស់ប្រាក់ដែរ ហើយអស់​ប្រាក់​ក្នុង​ប្រព័ន្ធ​ទៀត មិនមែនជាប្រាក់ដែលបានដូរនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:16 AM, 20 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ