ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ពិត​ទេ​ដែល​យើង​អាច​ឆែក​ថា​គណនី​យើង​មាន​គេ Hack ដោយ​គ្រាន់​តែ​ចុច @[4:0] ?

ពិត​ទេ​ដែល​យើង​អាច​ឆែក​ថា​គណនី​យើង​មាន​គេ Hack ដោយ​គ្រាន់​តែ​ចុច @[4:0] ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះនៅលើបណ្តាញ​សង្គម Facebook ក្នុង​ប្រទេស​កម្ពុជា​យើង គឺមាន​ការ​ចែក​ចាយ សារ​តៗ​គ្នា​ពីរបៀប​ឆែក​ថា គណនី Facebook របស់យើងត្រូវបាន គេលួចចូលរឺអត់ ដោយគ្រាន់តែវាយពាក្យ @[4:0] នៅក្នុងក្រឡោន Comment ហើយបើចេញ ឈ្មោះ ​Mark Zuckerberg នោះនឹងមិនមានបញ្ហា​អ្វី​ឡើយ តែបើគ្មានវិញនោះគឺត្រូវប្រញ៉ាប់ប្តូរ លេខសំងាត់។ ទាំងនេះមិនមែនជា ពត៌មានពិតនោះទេ ព្រោះ​អី​គ្មានវិធីឆែកមើល ដោយគ្រាន់តែ Comment ឡើយ ហេតុដូច្នេះហើយសូមប្រិយមិត្តទាំងអស់គ្នា បញ្ឈប់​ការយល់ច្រឡំ និងធ្វើការចែកចាយបន្តទៀតអី។

1_cover

Final 1000x150 copy

អញ្ជឹងតើធ្វើដូចម្តេច ប្រសិនបើចង់ដឹងថាមានគេ Hack រឺលួចលេងគណនីរបស់យើង?

ជាជំហ៊ានដំបូង យើងត្រូវការទូរស័ព្ទ រឺកុំព្យូទ័រសិន ដើម្បីបើកគណនី​ Facebook របស់​យើង​ រួច​សឹម​បញ្ជា​​​បិទ​​តាម​រយៈ​អ៊ីនធឺណែត​តែ​ម្តង។

  • បើកគណនី Facebook អ្នកហើយចូលទៅកន្លែង​ Account Setting សម្រាប់​ទូរស័ព្ទ​ រឺ​ថេប្លេត​ ហើយ​ចំពោះ​កុំព្យូទ័រ​វិញ​ចុច​ចូល​ Setting
  • ចុចលើពាក្យ Security > Active Session រឺ Where You’re logged in សម្រាប់​កុំព្យូទ័រ > នោះ​​អ្នក​នឹង​ឃើញ​ព៌តមាន​ទាក់​ទង​នឹង​ឧបករណ៍​នានា​ដែល​បាន​បើក​គណនី​អ្នក។​ អ្នក​ក៏​ឃើញ​មាន​ពី​ពេល​វេលា​ និង​លេខ​ IP Address ផង​ដែរ។
  • ប្រសិនបើអ្នកឃើញ ឈ្មោះឧបករណ៍ថ្មី ចម្លែកមិនមែនជារបស់អ្នក នោះមានន័យថាគណនីអ្នក ត្រូវ​បានចូលលេង ដោយអ្នកដទៃហើយ តែបើគ្មានទេ នោះប្រាកដជាគ្មានបញ្ហាឡើយ។
  • ប្រសិន​បើអ្នកចង់បញ្ឈប់មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះ​ប្រើ​គណនី Facebook អ្នក​បាន​ទៀត​​អ្នក​គ្រាន់​តែ​ចុច​ខ្វែង​ លុប​វា​ចេញ​ទៅ​ជា​ការ​ស្រេច
  • បន្ទាប់អ្នកអ្នកចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះ​នឹង​មិន​អាច​ប្រើ​គណនី​ Facebook អ្នក​ទៀត​​នោះ​ទេ។

2 3

វិធីនេះមានភាពងាយស្រួល ហើយក៏រហ័សដែរ ដូច្នេះហើយអ្នកមិនចាំបាច់​ភ័យ​ព្រួយ​ថា​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ​ ព្រោះអី​យើង​អាច​គ្រប់​គ្រង​ឧបករណ៍​ដែល​អាច​ប្រើ​គណនី​យើង​​បាន​ដោយ​ងាយ​ ស្រួល​ស្រួល​បំផុត។​ អ្នក​ទាំងអស់​គ្នា​ក៏​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​ផង​ដែរ​ថា​មាន​នរណា​​​ខ្លះ​ប្រើ ​គណនី​យើង​ ព្រោះ​ជួន​កាល​មាន​អ្នក​លួច​ Hack គណនី រឺ​លួច​ប្រើ​គណនី​របស់​យើង​ដែល​យើង​​មិន​អាច​ដឹង​ខ្លួន​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:45 AM, 19 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ