ទំព័រដើម    >    ចំណេះដឹងទូទៅ    >    កែត្រង់​អក្សរ​ដែល​លោត​ចេញ​ពេល​នរណា​ម្នាក់​ចុចលេខ​កូដ​ខុស​ច្រើន​ដង​ពេក!

កែត្រង់​អក្សរ​ដែល​លោត​ចេញ​ពេល​នរណា​ម្នាក់​ចុចលេខ​កូដ​ខុស​ច្រើន​ដង​ពេក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជា tweak មួយដែលមានប្រយោជន៍​ក៏​បាន និង​សម្រាប់​ដាស់​តឿន​ដល់​អ្នក​ដទៃ​ផង នៅ​ពេល​ដែ​ល​នរណា​ម្នាក់​ចុចលេខកូដ​ខុស​ច្រើន​ដង​ពេក ជាធម្មតា​នឹងមានលោតអក្សរមួយផ្ទាំងមកប្រាប់ថា iPhone is disabled ក៏មានន័យថា យើងមិនអាចចុចលេខកូដបន្តទៀតបានទេ ទាល់តែព្យាយាមម្តង​ទៀត​បន្ទាប់ពី 1 នាទីក្រោយ ហើយនេះក៏ជាការដាស់តឿនលើទី 1 ប្រសិនបើនៅបន្តចុចខុសទៀត រយៈ​នាទី​ក៏​កាន់​តែកើនឡើង។

cover

Final 1000x150 copy

Cambo Report1000px x 150px

ភាគច្រើនករណីកើតឡើងនៅពេលដែលមិត្តភក្តិ យើងយក iPhone យើងទៅលេង ហើយព្យាយាម​ចុច​លេង​ទាល់​តែ​លោត​ផ្ទាំង​អក្សរនេះចេញមក ហើយពេលអ្នកក៏អាចកែត្រង់អក្សរនោះបាន តាមការនឹក​ឃើញ​រ​បស់អ្នក ដូចនេះប្រាប់ពួកគេឲ្យបញ្ឈប់ ជាដើម។ ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចដំឡើង​បាន តាមរយៈឈ្មោះ GoAway

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំ​ឲ្យវា​ដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ GoAway បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើកត្រង់ GoAway រួចធ្វើការកំណត់បន្ថែមដោយខ្លួនឯងបាន តាមការពេញចិត្ត។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើ​តាមការណែនាំខាងលើឲ្យបានត្រឹមត្រូវ និងបើសិនអ្នកជួបបញ្ហាក្នុងការដំឡើងដោយកំហុស​ឆ្គង​របស់​អ្នក យើងមិនទទួលខុសត្រូវនោះទេ។

សរុបមក Tweak នេះ អាចប្រើសម្រាប់ កែត្រង់អក្សរដែលចំណាំលោតចេញមក ពេលដែលនរណាម្នាក់​ចុចលេខ​សម្ងាត់ខុសច្រើនដង ដើម្បីដាស់តឿនឲ្យពួកគេបញ្ឈប់ទង្វើរបែបនេះ។ iPad, iPhone ដំនើរការ​ប្រព័ន្ធប្រតិបត្តិការ iOS10 តែប៉ុណ្ណោះ ដែលបាន jailbreak រួច និងការដំឡើងដោយ​ឥតគិត​ថ្លៃ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:58 AM, 19 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ