ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀបបិទ កុំ​អោយ​មនុស្ស​ចម្លែក មក Add Friend ក្នុង Facebook

របៀបបិទ កុំ​អោយ​មនុស្ស​ចម្លែក មក Add Friend ក្នុង Facebook

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បណ្តា​ញសង្គម Facebook មិនមានភាពខុសប្លែកគ្នា ទៅនឹង​សង្គម​ដែល​យើង រស់នៅ​ជាក់​ស្តែង​នោះ​ទេ ពោល​យើង​ប្រើប្រាស់ ដើម្បី​ធ្វើកា​រ​ប្រាស្រ័យ​ទាក់ទង តែ​ជា​មួយ​ក្រុមគ្រួសារ មិត្ត​ភក្កិ និង​មនុស្ស​ជិត​ស្និទ្ធ​ប៉ុណ្ណោះ កម្រចង់រាប់អាន មនុស្សចម្លែកខ្លាំងណាស់។ យើងអាចនិយាយបានថា នៅក្នុងបណ្តាញសង្គម Facebook គឺជាកន្លែងដ៏គ្រោះថ្នាក់មួយបាន ប្រសិនបើយើងមិនចេះការពារខ្លួន ព្រោះអីយើងអាចឃើញ បាន​ត្រឹម​តែរូបភាព និងពត៌មានមួយចំនួនរបស់មនុស្សចម្លែកប៉ុណ្ណោះ មិនដឹងអត្ថចរឹត រឺគោលបំណង​របស់​គេ ដែលគេមកចង់រាប់អានយើងនោះទេ ហេតុដូច្នេះហើយយើងគួរតែ ប្រើប្រាស់មុខងារ ការពារ​កុំអោយ​មនុស្ស ចម្លែកមកធ្វើការ ស្នើសុំធ្វើមិត្តភក្កិ (Add friend) បាន។

cover

Final 1000x150 copy

របៀបបិទសម្រាប់ ទូរស័ព្ទ និងថេប្លេត

  • ចុចសញ្ញា បន្ទាត់បីជាន់គ្នា > អូសមកក្រោម > ចុចលើ Privacy Shortcuts > ចុចលើ Who can contact me?> ប្តូរពី Everyone ទៅជា Friends of Friends ហើយត្រឡប់ថយ​ក្រោយ​វិញ​ជាការស្រេច។

IMG_1118

របៀបបិទសម្រាប់អ្នកប្រើ Facebook តាម កុំព្យូទ័រ

  • ចុចលើសញ្ញាមេសោរ ដែលស្ថិតនៅផ្នែកខាងលើ > Who can Contact me > ហើយប្តូរពី Everyone ទៅជា Friends of Friends ទៅជាការស្រេច។

Screenshot_5

ឥលូវនេះ មនុស្សចម្លែក នឹងមិនអាចស្នើសុំធ្វើមិត្តភក្កិរបស់យើងទៀតនោះទេ ពោលនៅពេលគេ ចូលក្នុង Profile យើង វានឹងមិនបង្ហាញកន្លែង Add Friend តែម្តង។ ប្រសិនបើគេចង់ទំនាក់ទំនងយើង គឺត្រូវ​ផ្ញើ​ជា​សារ មកសួរយកសិនតែម្តងទើបបាន។

គូសបញ្ជាក់ផងដែរថា វាអាចបិទបានតែមនុស្ស ចម្លែក ដែលមិនជាប់ Mutual Friends តែប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើគណនីមួយនោះ ជាមិត្តភក្កិ របស់មិត្តភក្កិយើង ( Friend of Friend) ក្នុង Facebook យើងដែរ ទើបអាច Add បាន។ យើងមិនអាចបិទ មិនអោយមនុស្សទាំងអស់ មក Add Friend យើងបាននោះទេ។

សម្រាប់មតិខ្ញុំផ្ទាល់ អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ មុខងារមួយនេះ ព្រោះអីបណ្តាញ Facebook បច្ចុប្បន្ន សំបូរទៅដោយមនុស្ស ដែលមានបំណងអាក្រក់ច្រើន ចង់ធ្វើការបោកប្រាស់ ក៏ដូចជារំខាន​យើង​ជា​ដើម។ យើងគប្បីគួរបើកមុខងារនេះ ដើម្បីធ្វើអោយការប្រើប្រាស់ បណ្តាញសង្គមយើង មានសុវត្ថិភាព​ជាង​មុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឆ

  • ដោយ: Vongthear
  • 3:25 PM, 18 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ