ទំព័រដើម    >    ចំណេះដឹងទូទៅ    >    មូលហេតុ​សំខាន់ៗ​ដែល​អ្នក​គួរ​ផ្ទុក​ឯកសា​រ​លើ​ពពក (Cloud)

មូលហេតុ​សំខាន់ៗ​ដែល​អ្នក​គួរ​ផ្ទុក​ឯកសា​រ​លើ​ពពក (Cloud)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Cloud Storage គឺជាសេវាកម្មមួយ ដែល​អនុញ្ញាត អោយ​អ្នក ប្រើ​ប្រាស់ អាច​ធ្វើ​ការ រក្សា​ទុក​ឯកសារ លើ​ព​ពក ជំនួស​អោយ ការ​រក្សាទុក ឯកសារ​ក្នុង Hard Disk ឬ External Devices ហើយ ជា​មួយ សេវាកម្ម Cloud Storage នេះ មាន​ប្រជា​ប្រិយភាព ខ្លាំងណាស់ នៅជុំវិញពិភពលោក។

cover

Final 1000x150 copy

សព្វថ្ងៃនេះ លោកអ្នកមាន ជម្រើសច្រើនណាស់ ដើម្បីសម្រេច ចិត្តចង់ប្រើ Cloud Storage របស់​ក្រុម​ហ៊ុន ណាមួយ ក៏បាន តាមចិត្ត អ្នកចង់ មានទាំង គិតលុយ និង ឥតគិតលុយ ប៉ុន្តែជាធម្មតា របស់ដែល ឥត​គិតលុយ អាចផ្ទុកទិន្នន័យ បានតិច និង មានរយៈពេលកំណត់។ តើបងប្អូន មានដឹង ដែរឬទេ ថាតើ ហេតុផល ចម្បងអ្វី ខ្លះទៅ បានជា មនុស្សមួយ ចំនួនចូលចិត្ត ប្រើវា ដើម្បីរក្សា ទុកទិន្នន័យ? ខាង​ក្រោម​នេះ ជាចម្លើយ ដែលប្រិយមិត្តគួរ ស្វែងយល់។

  1. បញ្ហាសុវត្ថិភាព:ធានាបាននូវ សុវត្ថិភាពខ្ពស់​ ជាងការ យកទិន្នន័យ ទុកលើ Hard Disk ឬ External Devices ព្រោះការ រក្សាទុក ទិន្នន័យលើ ម៉ាស៊ីនកុំព្យូទ័រ អាចជួបហានិភ័យខ្ពស់ ដូច​ជា កុំព្យូទ័រ ឬ Hard Disk ខូច ឬក៏ មេរោគចូល វាយប្រហារ ជាដើម។
  2. ការចូលប្រើ ឬ ទាញយកទិន្នន័យ:អនុញ្ញាតអោយ មនុស្សជាច្រើននាក់ នៅតំបន់ផ្សេងៗគ្នា អាច​ធ្វើការ អាប់ឡូដ ឯកសារផ្សេងៗ ទៅរក្សាទុក ឬ ក៏ ទាញយកឯកសារមកប្រើប្រាស់ តាម​តម្រូវការ របស់គេបាន យ៉ាងងាយស្រួល អោយតែ មានអ៊ីនធឺណេត។
  3. ទំនុកចិត្ត និង ស្ថេរភាព:ការយកឯកសារ ទៅទុកលើពពក ទទួលបាន នូវទំនុក ចិត្តខ្ពស់ និង ស្ថេរភាព ព្រោះពេល Sign In ប្រើប្រាស់ វាមានកញ្ចប់ សេវាកម្ម អោយយើង ជ្រើសរើស មាន​ទាំង​ទំហំ និង រយៈពេល។
  4. ចំណុះច្រើនជម្រើស:លោកអ្នកអាច ជ្រើសរើស ចំណុះផ្ទុក ទិន្នន័យ បានច្រើនទំហំ និង រយៈ​ពេល វែងឬខ្លី អាស្រ័យ ទៅតាមតម្លៃ ដែលខាង ក្រុមហ៊ុន ផ្តល់ជូន។

មិនតែប៉ុណ្ណោះទេ ទាក់ទិនទៅនឹង ការចែករំលែក ឯកសារវិញ ក៏មានភាព ងាយស្រួលដែរ ដល់អ្នក ប្រើ​ប្រាស់ ជាពិសេស ការប្រើប្រាស់ លក្ខណៈការងារ ក្នុងការិយាល័យ តែម្តង។ ចំពោះលោកអ្នក ដែលធ្លាប់ ប្រើ Cloud Storage តើបងប្អូន គិតយ៉ាងណា ចំពោះ សេវាកម្ម Cloud Storage ? តើលោកអ្នក បាន​ស្គាល់ Cloud Storage ណាខ្លះ?

1

គួរបញ្ជាក់ថា លោកអ្នក អាចធ្វើការ Access ទៅកាន់ Cloud Storage របស់អ្នក បានទាំងនៅលើ Browser នៃកុំព្យូទ័រ ឬ កម្មវិធី លើ ស្មាតហ្វូន និង ថេប្លេត ក៏បានដែរ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:17 AM, 15 April
  • ប្រភព: Good Cloud Storage
  • Tag: ចំណេះដឹងទូទៅ