ទំព័រដើម    >    ចំណេះដឹងទូទៅ    >    សកម្មភាព​ទាំង​នេះ ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​របស់​អ្នក​ដោយ​មិន​ដឹងខ្លួន!

សកម្មភាព​ទាំង​នេះ ដែល​អ្នក​កំពុង​តែ​បំផ្លាញ​កុំព្យូទ័រ​របស់​អ្នក​ដោយ​មិន​ដឹងខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កុំព្យូទ័រ គឺជាមិត្តភក្កិដ៏ជិត​ស្និទ​បំផុត​មួយ សម្រាប់មនុស្ស គ្រប់​គ្នា​ពេល​បច្ចុប្បន្ន ដែល​យើង​តែងតែ ទុក​ជាប់​​ខ្លួន​​ជានិច្ច មិន​ថា​ពេល​ធ្វើការ លេង​ហ្គេម កំសាន្ត ស្តាប់តន្ត្រី និងមើលវីដេអូនោះទេ។ ក៏ប៉ុន្តែ​នៅ​ពេល​​​ខ្លះ យើងដូចជាប្រើប្រាស់វា ហួសដែនកំណត់ បន្តិហើយ និងមិនបានមើលថែ ទាំវាអោយបាន ល្អ​នោះទេ ជាហេតុ អាចធ្វើអោយវាឆាប់ខូចបាន ពោលប្រៀបដូចជាយើង សម្លាប់វាម្តងបន្តិចៗ ដោយ​មិន​ដឹងខ្លួនអញ្ជឹង។ ខាងក្រោមនេះ គឺជាទំលាប់អាក្រក់ ទាំង 10 របស់អ្នកប្រើប្រាស់ ភាគច្រើន ដែលអាច​សម្លាប់ កុំព្យូទ័របាន។

cover

Final 1000x150 copy

  1. ញ៉ាំអាហារ ខណៈពេលប្រើប្រាស់កុំព្យូទ័រ

មនុស្សភាគច្រើន មានទំលាប់ញ៉ាំអាហារ នំចំណីបណ្តើរ ប្រើប្រាស់កុំព្យូទ័រ បណ្តើរៗ ក៏ប៉ុន្តែអ្នកធ្លាប់ បានដឹងទេថា កំទិចកំទី នំចំណីអាចធ្លាក់ ចូលទៅក្នុងប្រហោង ក្តារចុច (keyboard) ធ្វើអោយមាន មេរោគ គាំង ប្រើមិនកើត? បើវត្ថុរាវវិញ វាអាចកំពប់ លើថែមទៀតផង។

1

  1. ដោះ USB Flash ចេញដោយមិនបាន ចុច Eject ត្រឹមត្រូវ

មនុស្សមួយចំនួន មានទំលាប់ ដកខ្សែ USB រឺក៏ Flash ចេញពីកុំព្យូទ័រ ភ្លាមៗតែម្តង ដោយមិនបាន ធ្វើការ បិទមុខងារ វាសិននោះទេ។ ធ្វើដូច្នេះ វានឹងប៉ះពាល់ទៅដល់ Driver របស់ USB ហើយ​ពេល​ខ្លះ​ពេល​វា កំពុងដំណើរការ វានឹងធ្វើអោយ ឯកសារខូច មិនអាចបើកមើលកើត។

2

  1. ភ្លេច រឺមិនចង់ អាប់ដេត Software

សម្រាប់ប្រិយមិត្ត ដែលកំពុងតែប្រើប្រាស់ Windows 8/ 8.1 សូមមេត្តា បើក Auto Update ដើម្បី​ទទួលបាន កំណែអាប់ដេតថ្មីៗជានិច្ច។ កំណែអាប់ដេតនេះ វាមិនអត់ប្រយោជន៍ឡើយ ពោលអ្នក នឹងទទួលបាន មុខងារថ្មីៗ ទទួលបានដំណោះស្រាយ នានា ហើយវាក៏ជួយអោយកុំព្យូទ័រ យើង​មាន​សុវត្ថិភាព ផងដែរ។ វាខុសគ្នាពីទូរស័ព្ទ ដែលមុននឹងអាប់ដេតអ្វីមួយ យើងត្រូវពិចារណា​អោយច្បាស់​សិន។

  1. សាកថ្ម 24 ម៉ោង ក្នុងមួយសប្តាហ៍

នៅពេលដែលសាកថ្មពេញហើយ សូមដកឆ្នាំងសាកចេញ ហើយនៅពេលអស់ សឹមសាកទៀត។ ធ្វើ​ដូច្នេះ ដើម្បីការពារ កុំអោយថ្មយើង ធ្លាក់ចុះថាមពល មិនអាចប្រើប្រាស់ បានយូរ។ រឺមួយអ្នកក៏អាច​ដោត​ឌុយចូលកុំព្យូទ័រ ហើយដោះថ្មចេញក៏បាន ដោយយើង ប្រើប្រាស់ភ្លើង ភ្ជាប់វិញ ជំនួសអោយ​ការប្រើថ្ម។

4

  1. ដាក់កុំព្យូទ័រនៅលើពូក រឺរបស់ទន់នានា

នៅពេលដែលអ្នក ទុកកុំព្យូទ័រយួរដៃនៅលើពូក រឺខ្នើយ វានឹងទប់ប្រហោង ខ្យល់របស់ កុំព្យូទ័រ ដែល​ធ្វើ​អោយ ឆាប់ឡើងកំដៅ។ នៅពេលនោះ កង្ហាររបស់កុំព្យូទ័រ និងព្យាយាមបក់ ដើម្បីបន្ថយកំដៅ កាន់តែ​ខ្លាំង ហើយមិនយូរទេ កុំព្យូទ័រនឹង ឆាប់ខូចជាក់ជាមិនខាន។

  1. មិនដែលបិទបើកកុំព្យូទ័រ (Reboot រឺ Restart)

អ្នកគប្បី ត្រូវបិទបើក កុំព្យូទ័ររបស់អ្នក យ៉ាងហោចណាស់ ក៏មួយថ្ងៃមួយដងដែរ មិនត្រូវគ្រាន់តែ Sleep រឺ​បិទអេក្រង់ចោលនោះទេ។ នៅពេលដែលយើង បិទបើកកុំព្យូទ័រ វានឹងជួយអោយ កុំព្យូទ័រ​អាច ដំណើរ​ការ បានលឿនជាងមុន ហើយក៏ដូចជាជួយ អោយកុំព្យូទ័រ បានសម្រាកផងដែរ។

  1. នៅពេលដែលកំពប់ទឹកលើកុំព្យូទ័រ ទុកវាចោល ដោយមិនខ្វល់

ប្រសិនបើអ្នក បានធ្វើអោយទឹក កំពប់ធ្លាក់ ទៅលើកុំព្យូទ័រ ចូលម៉ាស៊ីន សូមនាំវាយកទៅ ជួបជាង អោយ​កាន់​តែឆាប់ កាន់តែល្អ មុនពេលវាធ្វើអោយ គ្រឿងគ្រៅកុំព្យូទ័រអ្នក រលួយ។ ហាមទុកចោល រឺក៏​យក​ទៅ ហាលថ្ងៃអោយសោះ។ ជាងនឹងជួយ ដោះផ្លុំ សំអាត សំងួត អោយយើង។

7

  1. បើក Tab ច្រើននៅក្នុងកម្មវិធី Firefox រឺ Chrome

អ្នកប្រើប្រាស់មួយចំនួន មានទំលាប់បើក Tab វេបសាយច្រើន នៅលើកម្មវិធី Firefox, Chrome, Safari.. ដែលវានឹងធ្វើអោយ កុំព្យូទ័រអ្នក ចំណាយរ៉េមច្រើន​និងអាចដើរយឺតបាន។ ប្រសិនបើ​ Tab នោះ​វា​មិនសំខាន់ទេ សូមបិទវា រឺអាច Bookmark ដើម្បីមើលពេលក្រោយបាន។

  1. មិនដែលខ្វល់ អំពីដំណើរការម៉ាស៊ីន

សូមយក Mouse រំកិលទៅផ្នែករបារ ខាងក្រោម > ចុច Mouse ខាងស្តាំ (Right click) > Task manager និងពិនិត្យមើលថា តើកម្មវិធីណា វាប្រើប្រាស់ ម៉េម៉ូរី រឺស៊ីភីយូ ច្រើនជាងគេ? សូមធ្វើបែបនេះ នៅពេលដែលអ្នក មានអារម្មណ៍ថា កុំព្យូទ័រអ្នក យឺត រឺគាំង ដោយមិនដឹងមូលហេតុ ងាយស្រួល បិទ​កម្មវិធី​ទាំងនោះចោល។

9

  1. មិនដែល រក្សាទុកឯកសារសំខាន់ នៅកន្លែងផ្សេងទៀត

តើមានឯកសារសំខាន់ អ្វីខ្លះនៅក្នុងកុំព្យូទ័ររបស់អ្នក? រូបភាព ? ពត៌មាន ? ទិន្នន័យសំខាន់នានា? ចុះ​ឧទាហរណ៍​ថាកុំព្យូទ័រ របស់អ្នកស្រាប់តែខូច រឺក៏ចោរលួចកុំព្យូទ័រអ្នកបាត់ តើអ្នកនឹងធ្វើដូចម្តេច? អ្នកគួរ​តែ​មានដុំ Hard disk មួយសម្រាប់ផ្ទុកឯកសារ សំខាន់ រឺក៏រក្សាទិន្នន័យអ្នក នៅលើអាកាស ជាមួយនឹង Google Drive, Dropbox និង One Drive ជាដើម ដែលវាមាន សុវត្ថិភាពខ្ពស់ ហើយក៏ឥតគិតថ្លៃដែរ។

Man holding a burning laptop

ការប្រើប្រាស់ កុំព្យូទ័រគឺជារឿងដ៏ងាយស្រួលបំផុត ដែលយើងមិនចាំបាច់ ទោរៀននៅសាលានោះទេ។ ក៏ប៉ុន្តែយើងប្រហែល ជានៅមិនទាន់ដឹង អំពីរបៀបប្រើប្រាស់ វាអោយត្រឹមត្រូវ នោះទេ។ សង្ឃឹមថា អ្នក​ទាំង​អស់គ្នា​ អាចនឹងផ្លាស់ប្តូរ ឥរិយាបថ ទាំងដប់ ខាងលើនេះចេញបាន ដើម្បីជួយអោយ កុំព្យូទ័ររបស់​យើង វាមានអាយុ បានវែងជាងមុន ហើយក៏ដើម្បី ជាអត្ថប្រយោជន៍ ដល់យើងផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:14 AM, 15 April
  • ប្រភព: SuperCompressor
  • Tag: ចំណេះដឹងទូទៅ