ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ពិនិត្យ​មើល​បែប​នេះ​ទើប​ដឹង​កាស​ត្រចៀក iPhone ក្លែង​ក្លាយ​ឬរបស់សុទ្ធ!

ពិនិត្យ​មើល​បែប​នេះ​ទើប​ដឹង​កាស​ត្រចៀក iPhone ក្លែង​ក្លាយ​ឬរបស់សុទ្ធ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានមិត្តអ្នកអាន មួយចំនួន តែងចង់ឲ្យ ខេមបូរីផត ជួយបង្ហាញ ពីវិធីស្វែងយល់ ពីរបៀបមើល កាស iPhone ក្លែងក្លាយ ឬរបស់សុទ្ធ ដូចនេះ នៅពេលនេះ ខេមបូ នឹងបំពេញ តាម ការស្នើរ របស់មិត្ត អ្នកអាន។ មានរោងចក្រ ជាច្រើន ដែលផលិត កាសត្រចៀក ឬគ្រឿងបន្ថែម (Accessories) ផ្សេងៗ ជាលក្ខណៈចំលង ពីរូបរាង ដើមរបស់ ផលិតផល ក្រុមហ៊ុនដែល មានស្តង់ដារ ត្រឹមត្រូវ។ នៅលើ ទីផ្សារសព្វថ្ងៃ បើយើងមិន ចាប់អារម្មណ៍នោះ ច្បាស់ជា ទិញប៉ះចំរបស់ ក្លែងក្លាយ ជាក់ជាមិនខាន ជាពិសេស ឆ្នាំសាកថ្ម និងកាសត្រចៀក នេះ​តែម្តង។

cover Final 1000x150 copy

មិនបង្អង់យូរ ខេមបូ នឹងរៀបរាប់ ពីការត្រួត ពិនិត្យមើល កាសត្រចៀករបស់ iPhone ដែលមាន រចនាថ្មី ដោយកាស ប្រភេទនេះ មានវត្តមាន តាំងពី iPhone 5 រហូតមក ដល់ពេលនេះ។ ដើម្បីបន្ថែម លើការយល់ដឹង មិត្តអ្នកអាន អាចទស្សនា រូបភាព និងការ បកស្រាយ នៅខាងក្រោមបាន៖

បញ្ជាក់ថា ៖

  • អក្សរ O តំណាងឲ្យ កាសដែលសុទ្ធមានស្តង់ដារត្រឹមត្រូវ Original
  • អក្សរ C តំណាងឲ្យ កាសដែលចំលងតាមរបស់សុទ្ធ Copy
  1. កាសដែល ជារបស់សុទ្ធ មានប្រើប្រាស់ សំណាញ់ស្តើង ដែលមាន គុណភាពខ្ពស់ ក្របនៅត្រង់កន្លែង បញ្ចេញសំលេង ចំនែកឯ កាសចំលងវិញ មើលទៅ ហាក់បីដូច ជាក្រណាត់ ស្តើងធម្មតា។

1

  1. នៅពេលដែល យើងបត់ ខ្សែកាស ទាំងពីរនោះ កាសដែល ជារបស់ សុទ្ធនោះ មិនងាយ បត់នោះទេ តែកាស ចំលងវិញ ងាយបត់ ជាប់គ្នាតែម្តង។

2

  1. អ្នកអាចឃើញ អក្សរដែល បោះពុម្ពនៅ លើកាស ដែលជា របស់សុទ្ធ នោះច្បាស់ជាង កាសដែលចំលង។​

3

សំរាប់ មិត្តអ្នកអាន ដែលមាន បំណងរក ជាវកាស ប្រភេទនេះ  គួរតែសម្គាល់ និងត្រួត ពិនិត្យឲ្យ បានត្រឹមត្រូវ តាមការណែនាំ ខាងលើ ដើម្បីជៀសវាង ពីការចាញ់បោក អ្នកលក់មួយ ចំនួនតូច ដែលមានបំណង ចង់កេងចំនេញ លើអ្នក។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:22 AM, 14 April
  • ប្រភព: Dream-parts
  • Tag: ចំណេះដឹងទូទៅ