ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ទំលាប់​មិន​ល្អ​ទាំង 10 ដែល​អ្នក​កំពុង​បំផ្លាញ iPhone បន្តិច​ម្តងៗ!

ទំលាប់​មិន​ល្អ​ទាំង 10 ដែល​អ្នក​កំពុង​បំផ្លាញ iPhone បន្តិច​ម្តងៗ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មានប្រិយមិត្តរបស់ខេមបូរីផត​ប៉ុន្មាន​នាក់ ដែល​កំពុង​តែ​ធ្វើ ជា​ម្ចាស់​របស់ ទូរស័ព្ទ iPhone? តើ​អ្នក​គិត​ថា អ្នក​ប្រើប្រាស់ វា​ដោយត្រឹមត្រូវ ហើយរឺនៅ? តើអ្នកចង់ដឹង អំពី ទម្លាប់អាក្រក់ នានាដែលអាច សំលាប់​ទូរស័ព្ទ របស់អ្នក ម្តងបន្តិចៗ ដែររឺទេ? ខាងក្រោមនេះ គឺជាទំលាប់អាក្រក់ ទាំងដប់ របស់មនុស្ស ភាគច្រើន ហើយពួកគេ ប្រហែល ជាមិន ដឹងទេថា វាកំពុងតែ បំផ្លាញ ទូរស័ព្ទរបស់អ្នក ម្តងបន្តិចៗបាន។

cover Final 1000x150 copy

  1. សាកថ្ម គ្មានព្រំដែន

អ្នកប្រើប្រាស់មួយចំនួន សាកថ្មយ៉ាងហោចណាស់ ក៏បី ទៅបួនដងដែរ ក្នុងមួយថ្ងៃ រីឯនៅពេលយប់ គឺ​សាកថ្ម​ទូរស័ព្ទ ទុកចោលតែម្តង។ ធ្វើដូច្នេះ ថ្មទូរស័ព្ទអ្នក នឹងខ្សោយ ក្នុងរយៈពេល តែប៉ុន្មាន ខែប៉ុណ្ណោះ។

  1. ផ្ទុករូបភាព ហ្គេម កម្មវិធី ពេញៗទូរស័ព្ទ

សូមឧស្សាហ៍លុបរូបភាព កម្មវិធី និងហ្គេម ដែលអ្នកគិតថា មិនត្រូវការប្រើ រៀងរាល់មួយអាទិត្យម្តង កុំអោយ ទូរស័ព្ទអ្នក ណែនណាប់ អង្គផ្ទុកទិន្នន័យពេក។ បើមិន ដូច្នេះទេ ទូរស័ព្ទអ្នក នឹងឧស្សាហ៍គាំង ហើយពេល ត្រូវការ ថតរូប រឺវីដេអូចាំបាច់ គឺវាលោត សារ Storage Full។

2

  1. យកចូលបន្ទប់ទឹក

តើអ្នកពិតជា ញៀននឹងទូរស័ព្ទ រហូតមិនអាចបែក ឆ្ងាយពីវា ពេលចូល បន្ទប់ទឹករឺ? នៅក្នុង បន្ទប់ទឹក វា​ប្រឈមមុខ នឹងប៉ះត្រូវទឹក ឆ្លងមេរោគ រឺក៏ធ្លាក់ ជាដើម ប្រសិនបើ យើង ធ្វេសប្រហែស។

3

  1. មិនដែលខ្វល់ខ្វាយអាប់ដេត Software

អ្នកប្រើប្រាស់ មួយចំនួន មិនសូវខ្វល់ខ្វាយអំពី បញ្ហា iOS Update ប៉ុន្មានទេ។ វាពិតជាចាំបាច់ណាស់ ដែលយើងត្រូវ ឧស្សាហ៍អាប់ដេត iOS យើង ព្រោះអីវា នឹងជួយ ដោះស្រាយបញ្ហា ទទួលបាន មុខងារ​ថ្មីៗ និងធ្វើអោយទូរស័ព្ទ មានប្រព័ន្ធ សុវត្ថិភាពខ្ពស់ ជាងមុន។

  1. មិនដែលបិទទូរស័ព្ទ

ទូរស័ព្ទ វាដំណើរការ ដូចកុំព្យូទ័រដែរ ពោលអ្នកឧស្សាហ៍បិទវាចោល ប្រសិនបើអ្នក មិនប្រើប្រាស់។ ធ្វើ​ដូច្នេះ ដើម្បីអោយថ្ម និងម៉ាស៊ីនទូរស័ព្ទបាន សម្រាក ហើយវាក៏ជួយ អោយម៉ាស៊ីន ទូរស័ព្ទ អាច​ដំណើរ​ការ បានល្អជាងមុន ផងដែរ។

  1. បើក Tab ច្រើន ក្នុងកម្មវិធី Safari

អ្នកប្រើប្រាស់ iPhone ភាគច្រើនបំផុត គឺតែងតែបើក Tab ជាច្រើន ចោលនៅក្នុង កម្មវិធី Safari។ ទម្លាប់​នេះ នឹងស៊ីរ៉េមច្រើន ធ្វើអោយទូរស័ព្ទ ដំណើរការ មិនរហ័សឡើយ នៅពេល ដែលយើង ប្រើ​ប្រាស់ ​អ៊ីនធឺណឺត។

6

  1. ប្រើប្រាស់ឆ្នាំង និងខ្សែឆ្នាំងសាកក្លែងក្លាយ

យើងតែងតែ ព្រមានម្តងហើយម្តងទៀតថា សូមចៀសវាងអោយបាន នូវការប្រើប្រាស់ ឆ្នាំងសាក និង​ខ្សែ USB ក្លែងក្លាយ ព្រោះអីវាបាន បង្កើតឡើង ដោយគ្មានស្តង់ដា ឡើយ ហើយការបញ្ជូន ថាមពល មកកាន់ ទូរស័ព្ទ ក៏មិនបានល្អដែរ។ វាអាច បង្ករអោយ ទូរស័ព្ទយើង ខូចប្រព័ន្ធ គ្រប់គ្រងភ្លើង (អ៊ីសេ) រឺ​ខូច​ថ្ម​បាន។ បញ្ហានេះ មានច្រើន ករណី ជាពិសេស សម្រាប់អ្នកប្រើ iPhone 5 តែម្តង។

  1. Jailbreak

ការ Jailbreak មិនមែនជារឿងល្អ សម្រាប់ទូរស័ព្ទ ប៉ុន្មានទេ ព្រោះអីវាធ្វើអោយ ទូរស័ព្ទយើង រញ៉េរញ៉ៃ​បាន អាចគាំងបាន បាត់បង់ប្រព័ន្ធ សុវត្ថិភាពបាន ហើយក៏អាច បាត់បង់ ការធានា ពីក្រុមហ៊ុន ផងដែរ។ ប្រសិនបើអ្នក ជាអ្នកប្រើប្រាស់ សាមញ្ញ និងគិតថា ការ Jailbreak ពិតជា មិនចាំបាច់ទេ សូមកុំ Jailbreak អោយសោះ។

8

  1. ប្រើប្រាស់ ឆ្នាំងសាក ដែលដាច់រហែក

 ខ្សែ USB របស់ Apple បង្កើតឡើង ដោយខុស បច្ចេកទេសបន្តិច ពោលប្រសិន បើជាយើង ប្រើក្នុង រយៈពេលយូរ នោះវាប្រឈមមុខ នឹងដាច់ រហែកបាន។ សូមយកស្កុត បិតវាអោយស្អាត រឺបើអាច សូមដូរថ្មីទៅ។ ខ្សែ USB ដែលដាច់ រហែកនេះ អាចប៉ះពាល់ដល់ខ្សែ បញ្ជូនថាមពល ប្រសិនវា ខុសប៉ូល វានឹងបង្ករបញ្ហា ដល់ប្រព័ន្ធ ទទួលភ្លើង លើទូរស័ព្ទយើងបាន។

9

  1. ប្រើប្រាស់នៅកណ្តាលថ្ងៃក្តៅ

ទូរស័ព្ទរបស់អ្នក ត្រូវបានបិទគ្រប់ដោយ លោហៈធាតុ ហេតុដូច្នេះហើយ ប្រសិនបើវា ត្រូវថ្ងៃក្តៅ គ្រឿង​ម៉ាស៊ីន នៅខាងក្នុង នឹងកាន់តែ ឡើងកំដៅ ជាក់ជាមិនខាន​ ដែលអាចប៉ះពាល់ ដល់ថ្ម បង្ករជាញើស និង​អេក្រង់បាន។

10

ក្នុង 10 ចំណុចខាងលើនេះ​ តើទម្លាប់របស់អ្នក មានចំនួន ប៉ុន្មានដែរ? តើអ្នកគិតថា នឹងបន្ត ធ្វើវាទៀត រឺ​ក៏​យ៉ាងណា? សូមកុំភ្លេច ចែករំលែក ទៅកាន់មិត្តភក្កី រឺក៏បងប្អូន របស់អ្នកផង ដើម្បីអោយគេ ផ្លាស់ប្តូរ​ទំលាប់​ នេះចេញទៅ ដើម្បីអោយទូរស័ព្ទ iPhone យើងនៅតែមាន គុណភាពល្អ មិនងាយនឹង ​មាន​បញ្ហា​ផ្សេងៗ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:13 AM, 14 April
  • ប្រភព: Super Compressor
  • Tag: ចំណេះដឹងទូទៅ