ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ស្វែង​យល់​ពី​មុខងារ Do Not Disturb នៅ​លើ iOS និង​របៀប​ប្រើប្រាស់!

ស្វែង​យល់​ពី​មុខងារ Do Not Disturb នៅ​លើ iOS និង​របៀប​ប្រើប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Do Not Disturb នេះជាមុខងារ មួយដ៏សំខាន់ ដែលមាននៅ លើប្រព័ន្ធប្រតិបត្តិការ iOS ដែលអាចប្រែ ជាភាសារខ្មែរ បានថា “កុំមករំខាន” ។ សំរាប់មិត្ត អ្នកអាន ដែលចង់បាន ពេល វេលាផ្ទាល់ខ្លួន សំរាប់ធ្វើអ្វី ដែលខ្លួនចូលចិត្ត ហើយគ្មាន ការរំខានពី អ្នកដទៃខលមក ឬផ្ញើសារអ្វី មកនោះ អ្នកអាចបើក មុខងារ Do Not Disturb នេះបាន។

cover Final 1000x150 copy

មុខងារ Do Not Disturb នេះអាចអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ បើកដំនើរ ដើម្បីកំណត់ មិន ឲ្យអ្នកដទៃ ខលចូល ស្មាតហ្វូន ឬផ្ញើសារមក នៅពេលដែល យើងសំរាក។ ជាពិសេសនោះ អ្នកអាចកំណត់ លេខទូរស័ព្ទមួយ ចំនួនដែលអ្នក អនុញ្ញាតឲ្យ ខលចូល នៅពេលបើក មុខងារនេះក៏បាន ហើយអ្នកថែមទាំង អាចកំណត់ ម៉ោងសំរាប់ឲ្យ មុខងារនេះ ដំនើរការដោយ ស្វ័យប្រវត្តិ និងបិទដោយ ស្វ័យប្រវត្តិ បានទៀតផង។ ដើម្បីធ្វើ ការប្រើប្រាស់ និងបើកមុខងារនេះ អ្នកត្រូវធ្វើតាម ការណែនាំ ខាងក្រោម៖

  1. អ្នកអាចបើកមុខងារនេះ​ ដោយស្ថិតនៅលើ Homescreen រួចអូសពីក្រោមឡើងលើ ដើម្បីឲ្យចេញ Control Center រួចចុចលើរូប ព្រះច័ន្ទមួយ ចំហៀងនោះ

1

  1. អ្នកអាចកំណត់ម៉ោងបើក និងបិទដោយស្វ័យប្រវត្តិ
  • ដោយគ្រាន់តែចូលទៅកាន់ Settings => Do Not Disturb រួចអូសចុះក្រោម បន្តិច អ្នកនឹង ឃើញពាក្យ Scheduled បន្ទាប់ត្រូវ Enable វាភ្លាម បន្ទាប់ មកទៀត អ្នកអាចកំណត់ ម៉ោងបើក និងបិទបានហើយ

2

  1. អ្នកអាចកំណត់លេងទូរស័ព្ទមួយចំនួនដែលអាចខលចូល ពេលបើក មុខងារនេះ
  • អ្នកអាចចូលទៅកាន់ Settings => Do Not Disturb រួចអូសចុះក្រោមបន្តិច ចូលទៅ កាន់ពាក្យ Allow Calls From ដោយអ្នកអាច ជ្រើសរើសលេខ នៅក្នុង Favorites ឬជ្រើសលេខ ណាមួយ ក៏បាន។

3

ដូចអ្វីដែល យើងបាន រៀបរាប់ ខាងលើ មិត្តអ្នកអាន ដែលចង់ បានពេល សំរាកផ្ទាល់ខ្លួន គ្មានការរំខាន ពីអ្នកដទៃ តាមរយៈ ការខល ឬផ្ញើរចូល ស្មាតហ្វូននោះ អ្នកអាច កំណត់ ពេល វេលាណា មួយដែល សាកសមនៅ ពេលអ្នក ចង់សំរាក ដោយកំណត់ការបិទ ឬបើកដោយ ស្វ័យប្រវត្តិ ដូចនេះអ្នក មិនចាំបាច់ ទៅបើក ឬបិទដោយ ផ្ទាល់ក៏បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:31 AM, 12 April
  • ប្រភព: iMore
  • Tag: ចំណេះដឹងទូទៅ