ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ប្រើ Tweak នេះ ដើម្បី​បិទ​មិន​ឲ្យ​ឃើញ​មុខងារ Stories លើ Facebook បាន!

ប្រើ Tweak នេះ ដើម្បី​បិទ​មិន​ឲ្យ​ឃើញ​មុខងារ Stories លើ Facebook បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកប្រើប្រាស់មួយចំនួន ប្រហែលជាមាន ការទើសភ្នែក ឬធុញទ្រាន់ នឹងការ អាប់ដេតថ្មីរបស់ Facebook ដែលបានបន្ថែម នូវមុខងារ Stories ស្ទើរតែគ្រប់ ទីកន្លែង មិនថា Instagram ក៏មាន, Messenger ក៏មាន និងមកដល់ Facebook ទៀត ពិតជាមានអារម្មណ៍ ថាធុញមែនទែន ដើម្បីបិទមិនឲ្យ ឃើញមុខងារនេះ អ្នកអាចធ្វើការ ដំឡើង Tweak មួយនេះបាន។

cover Final 1000x150 copy

Tweak នេះឈ្មោះ NoMoreStories ដែលមានសមត្ថភាព បិទមិនឲ្យឃើញ មុខងារ Stories ដែលមាននៅ លើកម្មវិធី Facebook បាន។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុច លើពាក្យ Refresh ហើយចាំឲ្យ វាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ NoMoreStories បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូល ទៅកាន់ Settings អូសចុះក្រោម បន្ទាប់បើកត្រង់ NoMoreStories រួចធ្វើការ កំណត់បន្ថែម ដោយខ្លួនឯងបាន តាមការ ពេញចិត្ត។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្ត អ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យ បានត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវនោះទេ។

សរុបមក Tweak នេះ អាចប្រើសម្រាប់ បិទមុខងារ Stories ដែលទើបមាន វត្តមានលើកម្មវិធី Facebook ក្នុង iPad, iPhone គ្រប់ប្រព័ន្ធ ប្រតិបត្តិការ iOS ដែលបាន Jailbreak រួច និងការដំឡើង ដោយឥតគិតថ្លៃ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:20 AM, 12 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ