ទំព័រដើម    >    ចំណេះដឹងទូទៅ    >    រឿង​ពិត​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំនើរ​ការ Android កាន់​តែ​មាន​ឈ្មោះ​បោះ​សម្លេង!

រឿង​ពិត​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំនើរ​ការ Android កាន់​តែ​មាន​ឈ្មោះ​បោះ​សម្លេង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើនិយាយពី ប្រព័ន្ធ ប្រតិបត្តិការ Android គឺថា​ មានមនុស្ស ច្រើននាក់ ណាស់បានស្គាល់។ Android ជាប្រព័ន្ធប្រតិបត្តិការ ដ៏ល្បី និង មានឈ្មោះ បោះសម្លេង ខ្លាំងណាស់ នៅលើទីផ្សារ បច្ចុប្បន្ននេះ ដោយវាមាន វត្តមាននៅលើ ឧបករណ៍ឆ្លាតវៃ មួយចំនួន ដូចជា នៅលើកាមេរ៉ា ស្មាតហ្វូន ថេប្លេត ទូរទស្សន៍ និង ឈានទៅ ដល់ការដាក់ អោយដំណើរការ នៅលើ រថយន្តជាដើម។

cover Final 1000x150 copy

នៅថ្ងៃនេះ ក្រុមការងារ ខេមបូរីផត សូមបង្ហាញពី ចំណុចអស្ចារ្យ មួយចំនួន របស់ Android ដែលប្រិយមិត្ត គួរស្វែងយល់។

  • Android ជាប្រព័ន្ធប្រតិបត្តិការមួយ ដែលអាច ដំណើរការ បាននៅ លើពពួក ស្មាតហ្វូន ថេប្លេត កាមេរ៉ា ទូរទស្សន៍ ឆ្លាតវៃ និង ឧបករណ៍ ទំនើបៗជា ច្រើនទៀត។

1

  • Android បានពង្រីកខ្លួន បន្ថែមទៀត ដោយមាន វត្ថមាននៅលើ នាឡិកាឆ្លាតវៃ​ (Android Wear) និង នៅលើ រថយន្ត (Android Auto) ដែលជា បច្ចេកវិទ្យា ត្រូវប៉ាន់នៅ ថ្ងៃអនាគត ខាងមុខនេះ ដើម្បីប្រកួត ជាមួយ Apple និង ក្រុមហ៊ុន ល្បីៗទៀត។

2

  • Android ជាអ្នកធ្វើអោយ ផលិតផល ប្រើប្រាស់ មួយចំនួន នៅជុំវិញ ពិភពលោក ដូចជា ស្មាតហ្វូន និង ថេប្លេត មានការ និយម ប្រើច្រើន មែនទែន ដែលមាន ទាំងតម្លៃ សមរម្យ និង តម្លៃថ្លៃ។
  • Android ផ្តល់អោយ អ្នកអភិវឌ្ឍ កម្មវិធីផ្សេងៗ អាចបង្កើត កម្មវិធីជាច្រើន យកទៅដាក់ ដំណើរការ លើវា ដោយឥត គិតថ្លៃ ប៉ុន្តែត្រូវ ចំណាយលុយ 25 ដុល្លារ ដំបូង សម្រាប់ធ្វើ ការចុះឈ្មោះ ទើបអាច បង្ហោះចូលក្នុង Google Play Store។

ដូច្នេះ អ្វីដែលជា ភាពអស្ចារ្យ សម្រាប់ Android នោះគឺថា វាអាចដំណើរការ នៅលើឧបករណ៍ អេឡិចត្រូនិច បានច្រើន ហើយ ពិសេស ទៅទៀត នោះគឺថា វាជា Open Source ដែលអាចអោយ អ្នកអភិវឌ្ឍ កម្មវិធី អាចបង្កើតផ្សេងៗ ដំណើរការ លើវាបាន ហើយ នេះជារឿង ដ៏ល្អមួយ សម្រាប់និស្សិត និង អ្នកឯកទេស ផ្នែក Android Software ក្នុងការ បង្កើតវាឡើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:39 AM, 10 April
  • ប្រភព: Business Insider
  • Tag: ចំណេះដឹងទូទៅ