ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Tweak នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​រូបភាព និង Text រហ័ស​ទៅ​គ្រប់​ទីកន្លែង!

Tweak នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​រូបភាព និង Text រហ័ស​ទៅ​គ្រប់​ទីកន្លែង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពេលនេះ អ្នកអាចប្រើប្រាស់ Tweak មួយ ដែលមានឈ្មោះថា Share Anywhere នោះ សម្រាប់ប្រើ ក្នុងគោលបំណង ចែករំលែករូបភាព បានរហ័ស និងអាចចែករំលែក ទៅកាន់បណ្តាញ សង្គមផ្សេងៗ បានច្រើន។ Tweak នេះ មានឈ្មោះ Share Anywhere ដែលអ្នកអាច ធ្វើការដំឡើងបាន ដោយឥតគិតថ្លៃ និងអានបន្ត ដើម្បីដឹងពីរបៀប ដំឡើង។

cover Final 1000x150 copy

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យ វាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ Share Anywhere បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូល ទៅកាន់ Settings អូសចុះក្រោម បន្ទាប់បើកត្រង់ Share Anywhere រួចធ្វើការ កំណត់បន្ថែម ដោយខ្លួន ឯងបាន តាមការ ពេញចិត្ត។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្ត អ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យបាន ត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវ នោះទេ។

សរុបមក Tweak នេះប្រើ ក្នុងគោលបំណង ចែករំលែករូបភាព បានរហ័ស និងអាចចែករំលែក ទៅកាន់បណ្តាញ សង្គមផ្សេងៗ បានច្រើន លើប្រព័ន្ធប្រតិបត្តិការ iOS9 និង 10 ដែលបាន Jailbreak រួច និងការដំឡើងដោយ ឥតគិតថ្លៃ។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:27 AM, 10 April
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ