ទំព័រដើម    >    ចំណេះដឹងទូទៅ    >    គន្លឹះ​ទាំង 7 នេះ​អាច​ជួយ​អោយ​អ្នក​ប្រើ iPhone 6/6s/7 Plus ដោយ​ដៃ​ម្ខាង​បាន​យ៉ាងស្រួល!

គន្លឹះ​ទាំង 7 នេះ​អាច​ជួយ​អោយ​អ្នក​ប្រើ iPhone 6/6s/7 Plus ដោយ​ដៃ​ម្ខាង​បាន​យ៉ាងស្រួល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple បានផលិត នូវស៊េរីស្មាតហ្វូន iPhone ដែលមាន អេក្រង់ធំបំផុត ក្នុងប្រវត្តិសាស្រ្ត iPhone រហូតដល់អេក្រង់ 5.5 អ៊ីញបែប នេះ តាំងពីជំនាន់ iPhone 6 Plus មកម្ល៉េះ ហើយសំរាប់ មិត្តអ្នកអាន ដែលធ្លាប់ប្រើ ប្រាស់ iPhone ជំនាន់មុនៗ ដែល មានអេក្រង់ ធំបំផុតត្រឹម 4 អ៊ីញ ហើយងាក មកប្រើប្រាស់ iPhone ស៊េរី Plus ដែលមាន អេក្រង់ធំនេះច្បាស់ ជាមិនងាយ ស្រួលប្រើដោយ ដៃម្ខាងនោះទេ។

cover Final 1000x150 copy

នៅពេលនេះ យើងបាន ពាំនាំ គន្លឹះចំនួន 7 ដែលអាច ជួយមិត្តអ្នក អានដែល កំពុងប្រើប្រាស់ iPhone 6/6s/7 Plus ដែលមាន អេក្រង់ធំនេះ អាចប្រើប្រាស់ ដៃម្ខាងបាន ដោយគ្មានបញ្ហា និងងាយស្រួល ទៀតផង ដូចនេះ សូមអាន ការណែ នាំនៅខាងក្រោម៖

  1. មុខងារ Reachability

នេះជា មុខងារថ្មីមួយ ដែលអាច ឲ្យប្រើប្រាស់ iPhone 6/6s/7 Plus ងាយស្រួល ចុចលើប៊ូតុង អ្វីមួយដែលនៅផ្នែកខា ងលើអេក្រង់ ដោយអ្នកត្រូវ ចុចលើប៊ូតុង Home ចំនួន 2 ដងដើម្បី ឲ្យផ្នែកខាងលើអេក្រង់ ចុះក្រោម ដើម្បីងាយស្រួល ចុចដោយ ប្រើប្រាស់ដៃម្ខាង។

1

  1. រៀបចំកម្មវិធី

អ្នកអាចរៀប ចំកម្មវិធីមួយចំនួ ននៅលើ  Home Screen ដែលអ្នកតែងតែប្រើប្រាស់ញឹកញាប់មកដាក់នៅផ្នែក ខាងក្រោម ដើម្បីងាយស្រួល ចូលទៅកម្មវិធី ទាំងនោះ នៅពេ លដែលប្រើប្រា ស់ដៃខាងឆ្វេង ឬដៃខាងស្តាំក៏ ងាយស្រួលប្រើ ប្រាស់កម្មវិធីទាំ ងនោះដែរ។

2

  1. ប្រើប្រាស់ Folder

Folder មិនមែនមានអត្ថ ប្រយោជន៍សំរាប់ តែរៀបចំកម្មវិធី ដាក់មួ យដុំនោះទេ អ្នកអា ចដាក់កម្មវិធី ដែលប្រើ ប្រាស់ ញឹកញាប់ ទៅក្នុងនោះ បើសិនជា នៅលើ Home Screen ពេញអស់ ដើម្បីងាយស្រួលចូលទៅកាន់ កម្មវិធីបាន រហ័សផងដែរ។

3

  1. ប្រើមុខងារ QuickType

នៅពេលដែលសសេរអក្សរជាការផ្ញើរសារផ្សេងៗ ដោយប្រើប្រាស់​ដៃម្ខាងនៅលើ​អេក្រង់ស្មាតហ្វូន​ធំបែបនេះមិនចោទ​ជាបញ្ហានោះទេ ដោយអ្នកអាច​ប្រើប្រាស់មុខងារ Quick Type ដែលមាន​ស្រាប់តាំងពី iOS8 ហើយអ្នក​គ្រាន់តែសរសេរ​ប្រយោគណាមួយ​បានត្រឹម 1 ទៅ 2 ពាក្យវានឹងចេញ​ពាក្យផ្សេងៗ​ដែលពាក្យទាក់ទង​នឹងពាក្យដែលអ្នកបាន​សរសេរមុននោះ ដើម្បីឲ្យអ្នកបំពេញបានភ្លាមដោយពុំចាំបាច់សសេរ ដោយគ្រាន់តែចុចលើពាក្យដែលបានផ្តល់ឲ្យនោះ។

4

  1. Jailbreak

អ្នកអាចបន្ថែ មនូវ Tweak ផ្សេងៗជាច្រើន ដែលមានអត្ថប្រយោជន៍ សំរាប់ iPhone 6/6s/7 Plus ហើយជំនួយដល់ការប្រើ ប្រាស់ដោយដៃម្ខាងបាន ហើយ នេះក៏ជាការងា យស្រួលម៉្យាងដែរ មុខងារដែល មកស្រាប់មិនទាន់បំពេ ញចិត្តអ្នកប្រើប្រា ស់បាន អ្នកប្រើ ប្រាស់អាចស្វែ ងរក Tweak បន្ថែមមកបំពេញ តម្រូវការខ្លួនឯងបាន។ 

5

  1. ផ្លាស់ប្តូរទីតាំងនៃការកាន់

នៅពេល ដែលអ្នកកាន់ប្រើ ប្រាស់ដោយដៃ ម្ខាងនោះ ត្រូវតែខិតឡើងលើបន្តិច  ដោយកាន់នៅចំ ពាក់កណ្តាលស្មាត ហ្វូននេះតែម្តង ដើម្បីងាយស្រួល ចុចនៅ លើអេក្រង់ និងអាចកាន់ស្មាតហ្វូន នេះបានមាំ មិនងាយ ជ្រុះផងដែរ។

6

  1. ប្រើប្រាស់ស្រោមការពារ

ស្មាតហ្វូន iPhone 6/6s/7 Plus មានគែមជុំវិញមូល ហើយរាង ក៏ស្តើង ប៉ុន្តែអេក្រង់ធំ ដូចនេះសំ រាប់មិត្តអ្នកអានដែលមាន ប្រអប់ដៃតូចរាង ពិបាកកាន់ប្រើប្រា ស់ដោយដៃម្ខាងបន្តិច ដូចនេះអ្នកអាច ដាក់ជាស្រោមការពារ ដែលមានគែមជុំវិញជ្រុង ដើម្បីងាយស្រួ លកាន់ ឬមានស្រោមការពារ មួយបែបទៀតដែ លអាចកៀបដៃរបស់ អ្នកជាមួយស្មាតហ្វូន នេះ ដើម្បីងាយប្រើ ប្រាស់ និងមិនងាយរបូតពីដៃ។

7

គន្លឹះដែលយើងបា នរៀបរាប់នៅលើ នេះប្រាកដជាអាចជួយអ្នកបាន ហើយអ្នកអាចប្រើប្រាស់ គន្លឹះខាងលើ នេះទាំងអស់ ក៏បាន ឬត្រង់ចំនុចណា ដែលអ្នកមិនចូលចិត្ត អ្នកអាចមិន ធ្វើបាន ប៉ុន្តែអ្នកត្រូវដឹងថា គន្លឹះ ទាំងនេះពិតជាមាន អត្ថប្រយោជន៍ដល់ អ្នក ហើយនេះមិនប៉ះពាល់ ដល់ការប្រើប្រាស់ ឬស្មាតហ្វូន របស់អ្នកឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 9:38 AM, 20 March
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ