ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ធ្វើ​បែប​នេះ ដើម្បី​ដឹង​ថា​អ្នក​បាន Block មនុស្ស​ប៉ុន្មាន​នាក់​ក្នុង Facebook

ធ្វើ​បែប​នេះ ដើម្បី​ដឹង​ថា​អ្នក​បាន Block មនុស្ស​ប៉ុន្មាន​នាក់​ក្នុង Facebook

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាគច្រើននៃអ្នក ប្រើប្រាស់ ហ្វេសប៊ុក ទាំងអស់ប្រហែល ជាបានដឹងហើយ អំពីពាក្យថា Block និង Unfriend ដែលមានន័យថា ផ្តាច់ទំនាក់ទំនង ជាមួយគ្នា ហើយពាក្យថា Block ធ្ងន់ធ្ងរជាង Unfriend ព្រោះថា មនុស្សដែលយើង បានប្លុកហើយ មិនអាច Search រកឈ្មោះយើង ឃើញនៅក្នុងពិភព ហ្វេសប៊ុក ទៀតទេ គឺបាត់ឈឹង តែម្តង។

cover Final 1000x150 copy

នៅថ្ងៃនេះដែរ ក្រុមការងារ ខេមបូ សូមបង្ហាញពី របៀបមើល ថាតើនរណាខ្លះ ដែលអ្នកបានប្លុក?

  • ជាដំបូងអ្នកត្រូវ Login ចូលគណនី ហ្វេសប៊ុក របស់អ្នក បន្ទាប់មកចុច លើផ្នែកមួយ ដូចរូបខាងក្រោម។

1

  • ពេលនោះ អ្នកត្រូវ ចុចលើ Blocking ដូចរូប ដើម្បីមើល ឈ្មោះហ្វេសប៊ុក ទាំងអស់ ដែលអ្នកបាន ប្លុកចោល។
  • នៅត្រង់ Block Users ប្រិយមិត្ត អាចធ្វើ ការប្លុក Friend បន្ថែមទៀតបាន ដោយគ្រាន់តែ វាយឈ្មោះ គណនីឬអ៊ីម៉ែល របស់អ្នកដែល យើងចង់ប្លុក រួចចុច លើប៊ូតុង Block ។

2

ពេលនោះ វាលោតផ្ទាំង មួយដែលបង្ហាញ នូវឈ្មោះគណនី ហ្វេសប៊ុក ប្រហាក់ប្រហែល គ្នាមួយចំនួន ដើម្បីអោយ អ្នកសម្រេចចិត្ត ថាតើត្រូវប្លុក មួយណា ហើយត្រូវចុច លើពាក្យថា Block នៅផ្នែកខាងស្តាំ ដៃនៃឈ្មោះនោះ ជាការស្រេច។

គួរបញ្ជាក់ ផងដែរថា គន្លឹះខាងលើនេះ មិនមែនចង់ មើលអ្នក ដែលគេប្លុក យើងនោះទេ គឺចង់ដឹងថាតើ កន្លងមកនេះ យើងបានប្លុក នរណាគេខ្លះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:36 AM, 20 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ