ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Tweak នេះ​​អនុញ្ញាត​ឲ្យ​អ្នក​ប្តូរ​ផ្ទៃ​ពណ៌ Folder បាន ដើម្បី​លម្អ​កាន់​តែ​ស្រស់ស្អាត!

Tweak នេះ​​អនុញ្ញាត​ឲ្យ​អ្នក​ប្តូរ​ផ្ទៃ​ពណ៌ Folder បាន ដើម្បី​លម្អ​កាន់​តែ​ស្រស់ស្អាត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅ ផ្ទៃពណ៌ Folder នៅលើ iOS មានពណ៌ប្រផេះថ្លាបន្តិច ហើយមិនអាចកែ ឬប្តូរបានទេ ប្រសិនបើ មិនទាន់បាន Jailbreak ។ សម្រាប់អ្នកដែល ប្រើប្រាស់ iOS9 និង iOS10 ដែលបាន jailbreak អាចដំឡើង Tweak នេះបាន ដោយវាមាន សមត្ថភាព អនុញ្ញាតឲ្យអ្នក ប្តូរពណ៌ផ្ទៃ ខាងក្រោយនៃ Folder បាន តាមចំណង់ ចំណូលចិត្ត។

cover Final 1000x150 copy

Tweak នេះ មានឈ្មោះ FolderColor ដែលអ្នកអាចធ្វើការ ដំឡើងបាន ដោយឥត គិតថ្លៃ និងអានបន្ត ដើម្បីដឹងពី របៀបដំឡើង។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យវាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ FolderColor បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើកត្រង់ FolderColor រួចសាកបិទសោរ និងបើកវិញ អ្នកច្បាស់ជា ឃើញប្រសិទ្ធភាព របស់វា។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យ បានត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហាក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវនោះទេ។

សរុបមក Tweak នេះ អាចប្រើសម្រាប់ប្តូរពណ៌ផ្ទៃ Folder ដើម លើប្រព័ន្ធ ប្រតិបត្តិការ iOS9 និង iOS10 ដែលបាន jailbreak រួច។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:28 AM, 17 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ