ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ប្តូរ​រូប​រាង Icon ទៅ​ជា​មូល​វិញ និង​បន្ថែម​ពណ៌​គែម​ជុំ​វិញ​បាន​ដោយ​ប្រើ Tweak នេះ!

ប្តូរ​រូប​រាង Icon ទៅ​ជា​មូល​វិញ និង​បន្ថែម​ពណ៌​គែម​ជុំ​វិញ​បាន​ដោយ​ប្រើ Tweak នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Tweak អត់គិតថ្លៃមកដល់ទៀតហើយ សង្ឃឹមថា មិត្តអ្នកអាន នឹងពេញចិត្ត។ បន្ទាប់ពីខាន ឃើញ Theme ថ្មីចេញមក មួយរយៈធំ ពេលនេះ មាន Tweak មួយ មិនមែនជាប្រភេទ Theme ទេ តែវាអាចប្តូរ រូបភាព icon នៅលើ Homescreen ទៅជារាងមូល វិញបាន និងថែមទាំងប្តូរ រូបរាងផ្ទៃ Folder ទៅជាមូលដែរ ដោយបន្ថែមពណ៌ នៅគែមជុំវិញ កម្មវិធីទាំងនោះ បានទៀតផង។

cover Final 1000x150 copy

Tweak នេះ មានឈ្មោះ BorderIcon+ ដែលអ្នកអាចធ្វើការ ដំឡើងបាន ដោយឥតគិតថ្លៃ និងអានបន្ត ដើម្បីដឹងពី របៀបដំឡើង។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុច លើពាក្យ Refresh ហើយចាំឲ្យវា ដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ BorderIcon+ បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច Tweak នៅនឹងដំនើរការ ឬអ្នកអាចចូល ទៅកាន់ Settings អូសចុះក្រោម បន្ទាប់បើកត្រង់ BorderIcon+ រួចសាកបិទសោរ និងបើកវិញ អ្នកច្បាស់ជាឃើញ ប្រសិទ្ធភាព របស់វា។

1

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្ត អ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យបាន ត្រឹមត្រូវ និងបើសិនអ្នក ជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិនទទួល ខុសត្រូវ នោះទេ។

នេះជា Tweak មួយប្រើសម្រាប់កែរចនាបថរូបរាងរបស់ Icon ដើម លើប្រព័ន្ធ ប្រតិបត្តិការ iOS9 និង iOS10 ដែលបាន Jailbreak រួច។  

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:27 AM, 16 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ