ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធី​ជ្រើស​រើស​ថេប្លេត អោយ​សាក​សម​នឹង​តម្រូវ​ការ​របស់អ្នក

វិធី​ជ្រើស​រើស​ថេប្លេត អោយ​សាក​សម​នឹង​តម្រូវ​ការ​របស់អ្នក

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានភាគច្រើនប្រាកដជាបានស្គាល់ថាអ្វីជាថេប្លេតហើយ នាបច្ចុប្បន្ននេះ ចំនួននៃការផលិត និងការដាក់លក់ ថេប្លេតក្នុងពេល សព្វថ្ងៃនេះមាន ការកើនឡើងច្រើន សន្ធឹកសន្ធាប់បើ ប្រៀបធៀប ជាមួយឆ្នាំមុនៗ។ ចំនែកចំនួនអ្នក ប្រើប្រាស់ក៏មាន ច្រើនដែរ អ្នកចង់បាន ឧបករណ៍ដែលមាន អេក្រង់ធំៗអាច មើលវីដេអូ, មើលពត៌មានផ្សេងៗ និងប្រើកម្មវិធី ផ្សេងៗបាន ងាយស្រួល ដូច្នេះពួកគេក៏ ជ្រើសរើសថេប្លេត មកប្រើប្រាស់ ដោយសារ អេក្រង់ស្មាតហ្វូន មានទំហំ តូចជាងថេប្លេត។

cover Final 1000x150 copy

នៅពេលនេះយើងនឹងណែនាំមិត្តអ្នកអានទាំងអស់គ្នា ពីរបៀបជ្រើសរើស ថេប្លេតប្រភេទណា ដែលសាកសម នឹងតម្រូវការ របស់អ្នក។ ដើម្បីកុំឲ្យមាន ការលំបាកនៅ ពេលជ្រើសរើសនោះ ទើបយើងណែនាំ ពីរបៀបនេះ ដល់អ្នក ទាំងអស់គ្នា ដូចនេះសូម អានការណែនាំ នៅខាងក្រោមនេះ ។

1.ប្រព័ន្ធប្រតិបត្តិការ

នាពេលបច្ចុប្បន្ននេះ​ ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ iOS​ ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​ ដោយ​សារ​ការ​ប្រើប្រាស់​មាន​ភាព​រលូន​ និង​សាមញ្ញ​ហើយ​មាន​កម្មវិធី​និង​ហ្គេម​ជា​ច្រើន​ដែល​បង្ហាញ​រូបភាព​បាន​ស្រស់​ស្អាត​ ហើយ​មាន​នៅ​តែ​លើ​ iPad​ មួយ​ប៉ុណ្ណោះ។​ ចំណែក​ឯ​ប្រព័ន្ធ​ប្រតិបត្តិការ​ទី​ពីរ​ ដែល​កំពុង​ពេញ​និយម​ដែរ​នោះ​គឺ​ Android​ ដែល​ការ​ប្រើប្រាស់​វា​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​ iOS​ និង​កំពុង​ដំណើរ​ការ​នៅ​លើ​ថេប្លេត​ជា​ច្រើន​ម៉ូឌែល​ របស់​ក្រុមហ៊ុន​ល្បីៗ​ ដូចជា​ Samsung,​ Sony,​ និង​ Google​ Nexus​ ជា​ដើម។​ កម្មវិធី​របស់​ Android​ ក៏​មាន​ច្រើន​មិន​ចាញ់​ iOS​ ដែរ​ គ្រាន់​តែ​ល្បឿន​ដំណើរ​ការ​កម្មវិធី​មិន​សូវ​រលូន​ខ្លាំង​ ដូច​ iOS។​

1-cover

2. ទំហំអេក្រង់

លោកអ្នកត្រូវប្រាកដថា​ តើ​ទំហំ​អេក្រង់​ប៉ុន្មាន​អ៊ីញ​ ដែល​លោក​អ្នក​ចង់​បាន?​ តើ​ត្រូវ​ការ​ទំហំ​អេក្រង់​ទំហំ​ធំ​ រឺ​ទំហំ​មធ្យម?​ ថេប្លេត​របស់​ Apple​ សព្វ​ថ្ងៃ​នេះ​មាន​អេក្រង់​ទំហំ​ 9.7អ៊ីញ​ និង​ 7.9អ៊ីញ​សម្រាប់​ទំហំ​កណ្តាល​ ចំណែក​ឯ​ថេប្លេត​ផ្សេងៗ​ទៀត​របស់​ Android​ វិញ​ មាន​ចន្លោះ​ពី​ 7អ៊ីញ​ ដល់​ 10.1អ៊ីញ។

2

3. វាប្រើប្រាស់ Processor ប្រភេទអ្វី?

ប្រភេទ Processor​ គឺ​ជា​កត្តា​ដ៏​ចាំបាច់​មួយ​ ដែល​វា​ជំរុញ​អោយ​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​យើង​មាន​ភាព​រលូន។​ Processor​ ពី​ A5​ ដល់​ A7​ នៅ​លើ​ iPad​ គឺ​វា​មាន​ល្បឿន​ល្អ​ បើ​ប្រៀប​ធៀប​ជាមួយ​ Processor​ ដ៏ទៃ​ ហើយ​ចំណែក​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ Android​ វិញ​ យើង​សង្កេត​ឃើញ​ថា​ Processor​ ប្រភេទ​ Snapdragon​ គឺ​ល្អ​ជាង​គេ​ និង​ផ្សេង​ទៀត​មាន​ដូចជា​ Exynos​ និង​ Nvida’s​ Tegra។​ ដូច្នេះ​ត្រូវ​ប្រាកដថា​ ថេប្លេត​ដែល​អ្នក​ចង់​ទិញ​ត្រូវ​ដំណើរ​ការ​ដោយ​ជំនាន់​ចុង​ក្រោយ​របស់​ Processor​ ទាំង​នេះ​ រឺ​ក៏​ទាប​ជាង​នេះ​បន្តិច​ ដើម្បី​អោយ​ការ​ប្រើ​ប្រាស់​អ្នក​គ្មាន​ភាព​រអាក់​រអួល។

3

4. តើអ្នកត្រូវការ ថេប្លេតដែលដាក់ស៊ីមបាន រឺក៏អត់?

នៅលើទីផ្សារសព្វថ្ងៃនេះ​ មាន​ថេប្លេត​ចំនួន​ពីរ​ប្រភេទ​ គឺ​មួយ​មាន​ Wi-Fi​ និង​មួយ​ប្រភេទ​ទៀត​ មាន​ទាំង​ Wi-Fi​ និង​ទាំង​ប្រើ​ប្រាស់​ជាមួយ​ស៊ីម​បាន។​ ថេប្លេត​ដែល​មាន​តែ​ Wi-Fi​ គឺ​មាន​តម្លៃ​ថោក​ជាង​ថេប្លេត​ដែល​ដាក់​ស៊ីម​បាន​ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​ភ្ជាប់​អ៊ីនធឺណែត​នៅ​ផ្ទះ​ហើយ​ លោក​អ្នក​គួរ​ជ្រើស​រើស​យក​ជំរើស​នេះ​ទៅ​ ដើម្បី​សន្សំ​សំចៃ​លុយ។​ ប៉ុន្តែ​សម្រាប់​អ្នក​ឧស្សាហ៍​ចេញ​ទៅ​ក្រៅ​គួរ​ជ្រើស​រើស​យក​ ថេប្លេត​ដែល​មាន​ស៊ីម​ ដើម្បី​អាច​ប្រើប្រាស់​អ៊ីនធឺណែត​បាន​គ្រប់​ពេល​វេលា។

4

5. ទំងន់ និង មេម៉ូរី

លោកអ្នកមិនគួរទិញថេប្លេតដែលមានទំងន់ធ្ងន់ជាង​ 600ក្រាម​នោះ​ទេ​ ព្រោះ​អី​វា​នឹង​ធ្វើ​អោយ​អ្នក​ឆាប់​ចុក​ដៃ​ ពេល​កាន់។​ ចំណែក​ឯ​មេម៉ូរី​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែរ​ ដែល​តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​ ឃើញ​ថា​ ភាគ​ច្រើន​គេ​និយម​ថេប្លេត​ដែល​មាន​មេម៉ូរី​ត្រឹម​តែ​ 16GB​ ជា​ជាង​ 32GB​ រឺ​ 64GB។​ ថេប្លេត​គឺ​ដើរ​តួ​ស្រដៀង​កុំព្យូទ័រ​ដែរ​ ដែល​វា​ផ្ទុក​នៅ​ឯកសារ​ និង​កម្មវិធី​ជា​ច្រើន​ ដូច្នេះ​សម្រាប់​មេម៉ូរី​ 16GB​ គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ។​ តែ​បើ​លោក​អ្នក​មិន​សូវ​មាន​ថវិកា​គ្រប់​គ្រាន់​ មេម៉ូរី​ 16Gb​ ក៏​អាច​ប្រើប្រាស់​បាន​ដែរ។

5

6. តម្លៃ និងថាមពលថ្ម

ទន្ទឹមនឹងនេះដែរ​ តម្លៃ​ក៏​ជា​ការ​ចាំ​បាច់​ត្រូវ​ពិចារណា​មួយ​របស់​លោក​អ្នក​ដែរ។​ iPad​ មាន​តម្លៃ​ចន្លោះ​ ពី​ 300$​ ទៅ​ 900$​ ទៅ​តាម​គុណ​សម្បត្តិ​និង​ប្រហែល​ជា​​ 10ម៉ូឌែល​ប៉ុណ្ណោះ​ ចំណែក​ឯ​ថេប្លេត​ Android​ វិញ​ មាន​ជម្រើស​ច្រើន​ជាង​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ 250$​ ទៅ​ 700$។​ និង​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ Windows​ វិញ​មិន​សូវ​មាន​ជំរើស​ច្រើន​នោះ​ទេ​ ដែល​មាន​តម្លៃ​រវាង​ 500$​ ទៅ​ 900$។​ ថាមពល​ថ្ម​ក៏​ជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​ផង​ដែរ​ ដែល​សព្វថ្ងៃ​នេះ​ថេប្លេត​ល្បីៗ​អាច​ប្រើ​ប្រាស់​បាន​ដល់​ទៅ​ 10ម៉ោង​ប៉ុណ្ណោះ​ និង​ផ្សេង​ទៀត​ប្រហែល​ពី​ 6ម៉ោង​ទៅ​ 8ម៉ោង។​ ដូច្នេះ​បើ​ថេប្លេត​ដែល​អ្នក​ចង់​ទិញ​មិន​មាន​សមត្ថភាព​ថ្ម​មិន​ខ្លាំង​ លោក​អ្នក​គួរ​តែ​ពិចារណា​ថេប្លេត​ផ្សេង​វិញ​ទៅ​ល្អ​ជាង។

6

7. ត្រូវប្រាកដថាលោកអ្នកត្រូវការថេប្លេត រឺក៏កុំព្យូទ័រយួរដៃ?

មានមនុស្សមួយចំនួនមានការយល់ច្រឡំពី​ មុខងារ​ប្រើ​ប្រាស់​ថេប្លេត​ និង​កុំព្យូទ័រ​យួរ​ដៃ។​ សម្រាប់​សិស្ស​ និស្សិត​ ដែល​ត្រូវ​បំពេញ​ការងារ​ជា​ប្រចាំ​ ថេប្លេត​មិន​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ទាំង​នោះ​បាន​ឡើយ​ ដោយ​វា​មិន​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី​ដូចជា​ Microsoft​ Word​ រឺ​ Power​ Point​ ជា​ដើម។​ ថេប្លេត​គឺ​ប្រើ​ប្រាស់​សម្រាប់​ការ​កំសាន្ត​ និង​មុខងារ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​ ដូច្នេះ​សម្រាប់​អ្នក​មាន​កិច្ចការងារ​ច្រើន​គួរ​តែ​ទិញ​ កុំព្យូទ័រ​យួរ​ដៃ​សិន​ ចាំ​ទិញ​ថេប្លេត​តាម​ក្រោយ។​ ប៉ុន្តែ​បើ​ថេប្លេត​ដែល​ដំណើរ​ការ​ដោយ​ Windows​ 10​ វិញ​ទើប​អាច​បំពេញ​មុខងារ​ទាំង​អស់​នោះ​ដូច​កុំព្យូទ័រ​យួរ​ដៃ​បាន។

7

ថេប្លេតពិតជាមានលក្ខណៈសម្បត្តិច្រើនខុសពីស្មាតហ្វូន ចំនែក​ឯអ្នកប្រើប្រាស់ក៏មានចំណង់ចំណូល ចិត្តច្រើន ខុសគ្នាដែរ ដូចនេះបន្ទាប់ ពីអ្នកបានអាន ការណែនាំខាង លើនេះរួច អ្នកប្រាកដជាដឹង ពីតម្រូវការ របស់អ្នក ហើយអាច​ដឹងពីថេប្លេត​ប្រភេទណាដែល​សាកសម​នឹងអ្នក។ ត្រូវចង់ចាំថា អ្នកអាច​ជ្រើសរើសថេប្លេត​ណាមួយដែលអ្នក​គិតថាសាកសម​និងពេញចិត្ត​សំរាប់អ្នក ជាជាងការស្តាប់​ពាក្យផ្តេសផ្តាស​ពីមនុស្សជុំវិញ​ខ្លួនបន្ទោសបង្អាប់​លើអ្វីដែលអ្នក​បានជ្រើសរើស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:47 AM, 15 March
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ