ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​លុប​គណនី Facebook ជា​អចិន្ត្រៃយ៍

របៀប​លុប​គណនី Facebook ជា​អចិន្ត្រៃយ៍

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បណ្តាញសង្គមយក្ស Facebook ជាបណ្តាញសង្គមមួយ ដែលមានការ ពេញនិយម ប្រើប្រាស់ច្រើន ពីមហាជន ទូទាំងពិភពលោក ដូចនេះប្រហែល ជាមិនមានអ្នក ប្រើប្រាស់ណា អាចដាច់ចិត្ត ឈប់ប្រើប្រាស់ បណ្តាញសង្គម នេះបានទេ។ នាពេល បច្ចុប្បន្ននេះ Facebook ក៏នៅតែមាន ជម្រើសសម្រាប់ឲ្យ អ្នកប្រើប្រាស់ ចាកចេញ ឬលុប គណនីរបស់ ខ្លួនបាន។

cover Final 1000x150 copy

អ្នកប្រើប្រាស់មួយចំនួន ប្រើប្រាស់គណនីចាស់ មានការរំខានច្រើន ពីជនខិលខូច អ៊ីចឹងទៅ ក៏មានបំណងលុប គណនីនោះចាស់ ឬគណនីចាស់ មាន Friends ច្រើន ដែលមិនស្គាល់ ក៏ចង់ ចាប់ផ្តើមប្រើគណនី ថ្មីក៏មានដែរ ដូចនេះពួកគាត់ ចង់លុបគណនី ចាស់ចោល ឲ្យបាត់ឈឹងតែ ម្តង គឺមិនពិបាកទេ។

ជាដំបូង យើងត្រូវដឹងពីរបៀបរក្សាទុកនូវរូបភាព និងទិន្នន័យផ្សេងៗ ដែលយើងធ្លាប់បង្ហោះ ក្នុងគណនី ចាស់នោះ ដោយ ចុចត្រង់នេះ បន្តចុច Download a copy តាមសញ្ញារង្វង់ ខាងក្រោម។​

1

បន្ទាប់ពីធ្វើការរក្សាទុករូបភាព ឬទិន្នន័យផ្សេងៗរួច អ្នកអាច​ ចុចត្រង់នេះ ដើម្បីទៅលុប គណនីចាស់ របស់អ្នក ចោលតែម្តង ហើយនឹង មិនអាច ប្រើប្រាស់បាន ទៀតទេ ខុសពី Deactivate គណនី ដូចនេះអ្នកប្រើប្រាស់ ត្រូវប្រាកដ ខ្លួនឯង ថានេះជា ជម្រើសល្អ ឬយ៉ាងណា សម្រាប់អ្នក ទើបចាំចុចប៊ូតុង Delete My Account ។

2

នៅមានទៀត បន្ទាប់ពី ចុចប៊ូតុងលុបនោះ Facebook នៅទុកពេលឲ្យអ្នក ប្រើប្រាស់ 90 ថ្ងៃ មុនលុប គណនីនេះ បាត់ឈឹង ពីពិភពលោក ដើម្បីកុំឲ្យអ្នក ប្រើប្រាស់ ស្តាយក្រោយបន្ទាប់ ពីលុប។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:16 AM, 13 March
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ