ទំព័រដើម    >    ចំណេះដឹងទូទៅ    >    បន្ថែម​សញ្ញា​ស្គេន​ម្រាម​ដៃ​លើផ្ទៃ Lockscreen ពេល​បើក​សោរ​ដូច Apple Pay

បន្ថែម​សញ្ញា​ស្គេន​ម្រាម​ដៃ​លើផ្ទៃ Lockscreen ពេល​បើក​សោរ​ដូច Apple Pay

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានដែលធ្លាប់​លឺ​បច្ចេក​វិទ្យា​ថ្មី​របស់​ក្រុម​ហ៊ុន Apple គឺ Apple Pay ដែរ​ឬទេ? ជាបច្ចេក​មួយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ចំនាយ​លើ​ការ​ទិញ​អ្វីមួយតាមរយៈទូរស័ព្ទ iPhone 6 ដល់ iPhone 7 Plus ដោយសារតែម៉ូឌែលទាំងនេះមានបច្ចេក NFC និង Touch ID ហើយការធ្វើបែបនេះបានអាស្រ័យលើ​ធនាគារ និងស្ថាប័នដែលក្រុមហ៊ុន Apple បានសហការជាមួយ និងសេវាកម្មទាំងនេះមាននៅតែ​ប៉ែក​ខាង​អឺរ៉ុប​តែប៉ុណ្ណោះ។ បន្ទាប់ពីពួកគេបានធ្វើការផ្ទេរប្រាក់កម្មវិធីនោះតម្រូវឲ្យពួកគេសម្គាល់​ក្រយ៉ៅ​ដៃ​ដូចនេះនឹងចេញសញ្ញាសម្គាល់ Apple Pay ។  

cover

Final 1000x150 copy

ពេលនេះមាន Tweak មួយ មានរចនាបទបែបថ្មីអាចដាស់អារម្មណ៍អ្នកប្រើប្រាស់កាន់តែទាក់ទាញ នៅ​ពេល​ដែល​អ្នកបើកសោរទូរស័ព្ទ នឹងចេញសញ្ញាដូច Apple Pay អញ្ចឹង ប៉ុន្តែតម្រូវឲ្យអ្នកប្រើប្រាស់ Touch ID ដូចនេះ Tweak នេះអាចប្រើប្រាស់បានត្រឹមតែ iPhone ណាដែលបាន Jailbreak រួច និង​មាន​ទ្រនាប់​ស្គេនម្រាមដៃ ដែលដំនើរការប្រព័ន្ធប្រតិបត្តិការ iOS8 អាចដំឡើង LockGlyph និង iOS10 ត្រូវដំឡើង LockGlyphX ។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យវា​ដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ LockGlyphX បន្ទាប់ធ្វើការ Install
  • បន្ទាប់ការ Install រួច អ្នកត្រូវចូលទៅកាន់ Setting អូសចុះក្រោម បន្ទាប់បើក LockGlyphX រួច​សាកបិទសោរ និងបើកវិញ អ្នកច្បាស់ជាឃើញប្រសិទ្ធភាពរបស់វា។

1 gif 2

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើ​តាមការណែនាំខាងលើឲ្យបានត្រឹមត្រូវ និងបើសិនអ្នកជួបបញ្ហាក្នុងការដំឡើងដោយកំហុសឆ្គងរបស់​អ្នក​ យើងមិនទទួលខុសត្រូវនោះទេ។

សំរាប់ Tweak នេះងាយស្រួលដំឡើង និងងាយស្រួលក្នុងការប្រើប្រាស់ អាចបិទ/បើក ដោយពុំចាំបាច់ Respring ដូចនេះមិត្តអ្នកអានដែលប្រើប្រាស់ iPhone មានទ្រនាប់ស្គេនម្រាមដៃ ដែលដំនើរការប្រព័ន្ធ​ប្រតិបត្តិការ iOS8 ដល់ iOS10 ដែល Jailbreak រួចអាចធ្វើការសាកល្បងបាន ដោយគ្មានបញ្ហា​ឡើយ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរី​ផត ដើម្បី​ទទួល​បាន​វីដេអូ​ថ្មីៗ!

subscribe1-23

  • ដោយ: Hong
  • 8:54 AM, 08 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ