ទំព័រដើម    >    ចំណេះដឹងទូទៅ    >    របៀប​ដោនឡូដ​វីដេអូ​ចេញ​ពី YouTube ហើយ​អាច Save ចូល Camera Roll បាន​ទៀត​ផង! (សម្រាប់ iOS)

របៀប​ដោនឡូដ​វីដេអូ​ចេញ​ពី YouTube ហើយ​អាច Save ចូល Camera Roll បាន​ទៀត​ផង! (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសប្តាហ៍មុន ក្រុមការងាររបស់យើង បានណែនាំ នូវវិធីសាស្រ្ត ក្នុងការទាញយក វីដេអូ ផ្សេងៗពី YouTube ម្តងរួច មកហើយ។ វាអាចត្រឹមតែ ដោនឡូដ យកមើល តែប៉ុណ្ណោះ ដោយយើងមិន អាចធ្វើការ រក្សាទុកក្នុង Camera Roll បាននោះទេ ហើយរបៀប ក្នុងការប្រើប្រាស់ ក៏សាំញ៉ាំ ផងដែរ។ ចំណែកនៅថ្ងៃ នេះវិញ យើងក៏នៅ មានវិធីសាស្រ្ត មួយផ្សេងទៀត ដែលមាន សមត្ថភាពខ្ពស់ ជាពិសេស វាអនុញ្ញាត អោយយើង ធ្វើការរក្សាទុក វីដេអូទៅ ក្នុង Camera Roll បានថែមទៀត។ បើនិយាយពី របៀបតម្លើង និងប្រើប្រាស់ ក៏ងាយស្រួលដែរ។ ដើម្បីតម្លើង កម្មវិធីនេះ បានប្រិយមិត្ត អាចធ្វើតាម ការណែនាំ ដូចខាងក្រោម៖

cover final-1000x150-copy

របៀបក្នុងការតម្លើងកម្មវិធីមួយនេះ៖

  • បើកកម្មវិធី Safari នៅលើឧបករណ៍ iOS របស់អ្នក បន្ទាប់មក ចុចទីនេះ ដើម្បីដោនឡូដ កម្មវិធីដែលមាន ឈ្មោះថា DoDa-HD
  • បន្ទាប់ពីចុចលើតំណរភ្ជាប់ខាងលើនេះហើយ យើងត្រូវចុច លើពាក្យ Download on the New App ហើយចុចពាក្យ Install បន្ទាប់មកទៀត វានឹងដំណើរការ ដោនឡូដ

1

  • បន្ទាប់ពីការដោនឡូដបានជោគជ័យហើយ យើងត្រូវធ្វើការ Trust កម្មវិធីនេះសិន ដើម្បីអាច ប្រើប្រាស់ វាបាន ដោយចូល ទៅកាន់ Settings->General->Device Management ហើយចុច លើពាក្យ ddid co., ltd. បន្ទាប់មកទៀត ចុចលើពាក្យ Trust “ddid co., ltd.” និងចុងក្រោយ វានឹង ចេញផ្ទាំងអោយ យើងចុច Trust ជាការស្រេច។

2

របៀបក្នុងការប្រើប្រាស់៖

  • ជាដំបូងបើកកម្មវិធីនេះ ហើយបន្ទាប់មក វាយពាក្យ youtube.com
  • បន្ទាប់មកយើងអាចធ្វើការស្វែងរកបទចម្រៀងមួយណា ដែលយើង ចង់ធ្វើការ ដោនឡូដ
  • បន្ទាប់មកទៀតចុចលេងបទចម្រៀងមួយនោះ វានឹងលោត ចេញផ្ទាំងផ្សាយ ពាណិជ្ជកម្ម បន្ទាប់មកយើង ត្រូវចុចសញ្ញា ខ្វែងដូចក្នុង រូបខាងក្រោម ចុងក្រោយវានឹង លោតផ្ទាំងអោយ យើងជ្រើសរើស កម្រិត វីដេអូដែលយើង ចង់ដោនឡូត។ ឧទាហរណ៍ៈ ខ្ញុំចង់បាន កម្រិត Full HD ខ្ញុំត្រូវចុច លើពាក្យ Full HD (1080p) នោះវានឹង ធ្វើការដោនឡូត អោយយើងហើយ

3

  • ដើម្បីមើលទៅលើវីដេអូដែលយើងបាន ដោនឡូត រួចរាល់ យើងគ្រាន់ តែចុចលើ សញ្ញាត្រេបី នៅខាងឆ្វេង ផ្នែកខាងលើ នៃកម្មវិធី​ បន្ទាប់មកចុច លើពាក្យ Downloaded Video នោះយើងនឹង ឃើញរាល់ វីដេអូដែលយើង បានធ្វើការ ដោនឡូដ ជាមិនខាន ដោយយើងអាច ធ្វើការ បើកមើល ពេលណា ក៏បាន។

4

របៀបរក្សាទុកវីដេអូចូលទៅក្នុង Camera Roll

  • ជាដំបូងយើងត្រូវបើកទៅរកវីដេអូណាមួយ ដែលយើងចង់ រក្សាទុក ក្នុង Camera Roll បន្ទាប់មកយើង ត្រូវធ្វើការ យកម្រាមដៃ អូសពីស្តាំ មកឆ្វេង នៅលើ វីដេអូនោះ ហើយចុច លើពាក្យ Share
  • បន្ទាប់មកទៀត​ វានឹងលោតផ្ទាំងផ្សាយពាណិជ្ជកម្ម មួយទៀត មក បន្ទាប់យើង ត្រូវចុចអោយ ចំលើ សញ្ញាខ្វែង និងចុងក្រោយ ចុចទៅ លើពាក្យ Save Video ជាការស្រេច។ នៅពេលដែល យើង បើកមើល Camera Roll យើងនឹងឃើញ វីដេអូមួយនោះ នៅខាងក្រោម គេជាក់ ជាមិនខាន។

5

បញ្ជាក់៖ លក្ខណៈពិសេសរបស់កម្មវិធីនេះ គឺវាអាចធ្វើការ ដោនឡូដ វីដេអូបានដល់ កម្រិត Full HD (1080) ហើយអាច ធ្វើការ Save វីដេអូទាំងនោះ ចូលទៅក្នុង Camera Roll បានយ៉ាង ងាយស្រួល ទៀតផង ក៏ប៉ុន្តែវា រាងរញ៉េរញ៉ៃបន្តិច ត្រង់ផ្ទាំងផ្សាយ ពាណិជ្ជកម្ម។

ជាចុងក្រោយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា អាចធ្វើការ តម្លើងកម្មវិធីនេះ ក៏ដូចជា ធ្វើការប្រើប្រាស់ ប្រកបដោយ ជោគជ័យ។ យើងសូមណែនាំ អ្នកទាំងអស់គ្នា អោយដោនឡូដ កម្មវិធីនេះ ប្រើប្រាស់ទៅ ព្រោះយើងមិន ងាយរក កម្មវិធីណា មានសមត្ថភាព ល្អអញ្ចឹង នោះទេ ជាពិសេស វាឥតគិតថ្លៃ ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Pranith
  • 9:04 AM, 11 January
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ