ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដើម្បី​ចង់​ដឹង​ថា កម្មវិធី, ឯកសារ, វេបសាយ ណា​មួយ​មាន​មេ​រោគ ឬ អត់? ហើយ​បើ​មាន​ជា​ប្រភេទ​មេរោគអ្វី? (អានអត្ថបទនេះ)

ដើម្បី​ចង់​ដឹង​ថា កម្មវិធី, ឯកសារ, វេបសាយ ណា​មួយ​មាន​មេ​រោគ ឬ អត់? ហើយ​បើ​មាន​ជា​ប្រភេទ​មេរោគអ្វី? (អានអត្ថបទនេះ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅថ្ងៃនេះ ខេមបូរីផត នឹងធ្វើការណែនាំ​ គេហទំព័រ​មួយ​ មាន​ឈ្មោះ​ថា Virus Total ហើយ​ប្រហែល​ជា ​ប្រិយ​មិត្តដែល​ជា អ្នក​រៀន​ពត៌មាន​វិទ្យា ​មួយ​ចំនួន​បាន​ស្គាល់​វា ​រួចមកហើយ ចំណែក​ឯ មិត្តអ្នកអាន​ដែល​ មិន​ទាន់​បានស្គាល់ គួរតែស្វែងយល់ ពីវាជាមួយ ខេមបូ ឥឡូវនេះ។

cover

final-1000x150-copy

វាជាគេហទំព័រមួយ ដែលមាន ការទទួលស្គាល់ពី ស្ថាប័នបទល្មើស សុន្តិសុខពត៌មានវិទ្យាធំៗ ជាច្រើន​ទូទាំង​ពិភពលោក ដូចនេះ លោកអ្នកមិនចាំបាច់ ព្រួយបារម្ភឡើយ។ ជារឿយៗ ខ្ញុំតែងតែឃើញ Developer ភាគច្រើននៅ ប្រទេសកម្ពុជា បានធ្វើការ បង្កើតកម្មវិធី ដើម្បីចែករំលែក ដល់អ្នកគ្រប់គ្នា តែ​គាត់​មិ​ន​បាន ត្រួតពិនិត្យ ច្បាស់លាស់ អោយគ្រប់ជ្រុងជ្រោយ នៃកម្មវិធីរបស់ខ្លួន​ នោះទេ មុនពេលដែល​ចែក​រំលែក​ ដល់អ្នកអ្នកប្រើប្រាស់ និងមហាជនទូទៅ ជាពិសេសនោះ គឺសុវត្ថិភាព នៃការប្រើប្រាស់កម្មវិធី តែម្តង។

1

ដូច្នេះមិនថាអ្នកជា Developer ឬ មិនមែននោះទេ ប្រសិនបើអ្នក មិនទាន់បាន ស្គាល់គេហទំព័រនេះ អ្នក​ត្រូវ​តែ​ស្គាល់ ដើម្បីជៀសវាង ការវាយប្រហារ ពីមេរោគ ឬ Shell Code បង្កប់ផ្សេងៗពី Hacker។ វាអាចជួយ Scan រកមេរោគផ្សេងៗពី ឯកសារណាមួយ ដែលអ្នកចង់ Scan និង គេហទំព័រណាមួយ ដែល​អ្នក​មិន​ទុក​ចិត្ត។

សរុបមក វាមិនមែនជា គេហទំព័រ ដែលអាចទប់ស្គាត់ និងអាច Scan រកមេរោគ បានមួយរយ ភាគរយ​នោះ​ទេ តែវាដំណើរការ គ្រាន់បើដែរ ក្នុងការស្វែងរក មេរោគផ្សេងៗ លើកម្មវិធី, ឯកសារ, គេហទំព័រ ជាដើម តាមរយៈ គេហំព័រនេះ រឺ https://www.virustotal.com/en/

***របៀបប្រើ៖ ចូលវេបសាយខាងលើ > កូពីតំណរ Link ចូល ឬធ្វើការ Upload File របស់អ្នកចូល (កំណត់ត្រឹម 128MB) > ចុច Scan it! ជាការស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 3:16 PM, 07 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ