ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អ្វី​ដែល​អ្នក​ត្រូវ​គិត មុន​ពេល​សម្រេច​ចិត្ត​ទិញ​យក​កុំព្យូទ័រ​មក​ប្រើ​ប្រាស់!

អ្វី​ដែល​អ្នក​ត្រូវ​គិត មុន​ពេល​សម្រេច​ចិត្ត​ទិញ​យក​កុំព្យូទ័រ​មក​ប្រើ​ប្រាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទោះបីជា ស្មាតហ្វូន កំពុងតែមានការ ពេញនិយមប្រើប្រាស់ក៏ដោយ កុំព្យូទ័រនៅតែឧបករណ៍ ដែលមនុស្សគ្រប់គ្នា មិនអាចយក ស្មាតហ្វូនមកជំនួសបាន ហើយកុំព្យូទ័រនៅ មានមនុស្ស ជាច្រើនត្រូវការវា។

final-1000x150-copy

មានមិត្តអ្នកអាន មួយចំនួន ទើបចាប់ផ្តើមប្រើ កុំព្យូទ័រ ដូចនេះពួកគេចង់ទិញ យកមួយមកប្រើប្រាស់ សម្រាប់ខ្លួន​ឯង តែពួកគេ មិនដឹងថាត្រូវធ្វើដូចម្តេច និងត្រូវមើលបែបម៉េច បានអាចទិញយក កុំព្យូទ័រមកសាកសម នឹងការប្រើប្រាស់ ដូច្នេះ យើងចង់ពន្យល់ និងណែនាំខ្លះ ពីការជ្រើសរើសនេះ។

ជំហ៊ានទី 1

  1. សួរខ្លួនអ្នក ថាតើយកកុំព្យូទ័រមកធ្វើអ្វី
  • ទិញយកមកប្រើប្រាស់ អ៊ីនធើណេត ឆែកមើលពត៌មានផ្សេងៗ
  • ប្រើប្រាស់លើការធ្វើកិច្ចការសាលា
  • យកមកលេងហ្គេមទំហំតូច​ ឬធំ
  • យកមកមើលវីដេអូ ស្តាប់តន្រ្តី ឬធ្វើកិច្ចការកាត់តវីដេអូជាដើម
  • ប្រើម្នាក់ឯង ឬប្រើជារួម
  1. សម្រេចចិត្តយកកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រដាក់លើទុក
  • អ្នកត្រូវដឹងថា អ្នកតែងតែផ្លាស់ប្តូរទីតាំងប្រើប្រាស់ ឬមិនសូវផ្លាស់ប្តូរ ទីតាំងនៅពេលប្រើប្រាស់
  • លើបញ្ហាសាកបញ្ចូលថ្ម Laptop តម្រូវឲ្យសាក នៅពេលអស់ថ្ម តែ Desktop តម្រូវឲ្យអ្នកសាកបញ្ចូលភ្លើង នៅពេលប្រើប្រាស់
  1. ប្រព័ន្ធដំនើរការ
  • បើសិនជាអ្នកប្រើប្រាស់ដំបូង, ប្រើប្រាស់តម្រូវតាម មនុស្សក្បែរៗខ្លួន, ប្រើប្រាស់លើ ការសិក្សា គួរប្រើប្រាស់ Windows
  • បើសិនជាអ្នក គិតថាប្រើប្រាស់ Windows ធុញហើយ ឬប្រើប្រាស់ច្រើនលើ កម្មវិធីកាត់តវីដេអូ ឬចម្រៀងផ្សេងៗ អ្នកអាចជ្រើសរើស យកប្រព័ន្ធប្រតិបត្តិការ Mac OS X បាន ដែលវាពិបាកប្រើជាង Windows បន្តិច
  1. មើលលើទឹកលុយ
  • នេះក៏ជារឿងមួយ ដែលសំខាន់ ដែលអ្នកត្រូវគិត ថាតម្លៃប៉ុណ្ណា អ្នកអាចទិញយក កុំព្យូទ័រមកប្រើប្រាស់បាន ដូចជាកុំព្យូទ័រ ប្រើប្រាស់ធម្មតាៗ តម្លៃប្រហាក់ប្រហែល 500 ទៅ 700 ដុល្លារ តែកុំព្យូទ័រសម្រាប់ អ្នកលេងហ្គេមវិញ តម្លៃប្រហាក់ប្រហែល ជិត 1000 ដុល្លារ និងលើសក៏មានដែរ។
  1. មើលលើពត៌មានទាក់ទងនឹងកុំព្យូទ័រនោះ
  • អង្គផ្ទុកទិន្នន័យ Hard Disk ទំហំ 500GB ឡើងទៅ
  • ទំហំរ៉េម 4GB ឡើងទៅ
  • ស៊ីភីយូ Core i5 ឡើងទៅ
  • វីដេអូកាត ដូចជា​ NVIDIA ឬ​ Intel HD

ជំហ៊ានទី 2

  1. បើជ្រើសរើសកុំព្យូទ័រដាក់លើទុក (Desktop)
  • អ្នកត្រូវរើសយកកុំព្យូទ័រដែលចេញមកថ្មីៗ ហើយមានគ្រឿងបន្លាស់ច្រើន ទើបពេលមានបញ្ហាណាមួយ អាចជួសជុលបាន
  • ទិញឧបករណទប់ភ្លើងមួយ ដើម្បីកុំឲ្យដាច់ភ្លើង រលត់ទាំងកុំព្យូទ័រ
  • ជ្រើសរើសអេក្រង់ LCD ដែលមានរូបរាងស្តើងល្មម ងាយស្រួលដាក់ មិនស៊ីកន្លែង
  • អ្នកអាចបន្ថែមអង្គផ្ទុកទិន្នន័យ ឬរ៉េម ដោយខ្លួនឯងបាន
  • ប្រើប្រាស់បានយូរជាង Laptop
  • ជ្រើសរើសម៉ាកដែលអាចទុកចិត្តបាន ដូចជា Samsung, HP, ASUS និង Sony ជាដើម។
  1. បើជ្រើសរើសកុំព្យូទ័រយួរដៃ (Laptop)
  • អ្នកអាចយកតាមខ្លួនបាន (ងាយស្រួលចល័ត)
  • មានរូបរាងក្រាស់ល្មម និងកុំស្តើងពេក
  • មានអេក្រង់ល្មម 14 អ៊ីង ឬ 15 អ៊ីង
  • កុំប្រើប្រាស់យូរពេក ដោយសារវាងាយឡើងកម្តៅ ឬឆាប់ខូចថ្មជាដើម
  • កុំសាកបញ្ចូលថ្ម នៅពេលប្រើប្រាស់ (បើមិនចាំបាច់)
  • ជ្រើសរើសម៉ាកដែលអាចទុកចិត្តបាន ដូចជា Samsung, HP, ASUS, Dell និង Sony ជាដើម។

1

រាល់កុំព្យូទ័រដាក់លើទុក និងកុំព្យូទ័រយួរដៃ អ្នកត្រូវជ្រើសរើស យកស៊ីភីយូជំនាន់ចុងក្រោយ គេបង្អស់មកប្រើប្រាស់ ទើបប្រើប្រាស់បានយូរ ដាក់កម្មវិធីផ្សេងៗ ដំនើរការរលូន។ បើសិនជាអ្នក នៅមិនទាន់ប្រាកដចិត្ត អ្នកអាចពឹងនរណា ដែលមានជំនាញ ឲ្យជួយទិញឲ្យបាន ឬសាកសួរក្រុមការងារ ខេមបូ ក៏បានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:52 AM, 07 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ