ទំព័រដើម    >    ចំណេះដឹងទូទៅ    >    គួរអោយខ្លាច! iPhone របស់​អ្នក​តែង​តែ​លួច​កត់​ត្រា ទី​តាំង និង​ពេល​វេលា ដែល​អ្នក​បាន​ទៅ​គ្រប់​ពេល!

គួរអោយខ្លាច! iPhone របស់​អ្នក​តែង​តែ​លួច​កត់​ត្រា ទី​តាំង និង​ពេល​វេលា ដែល​អ្នក​បាន​ទៅ​គ្រប់​ពេល!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើមើលពីខាងក្រៅ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ពិតជាមានភាព សាមញ្ញណាស់ ក៏ប៉ុន្តែបើយើង ធ្វើការសិក្សា​ អោយកាន់តែស៊ីជម្រៅ យើងនឹងឃើញ មានមុខងារជាច្រើន ហើយច្រើនដល់ថ្នាក់ មិនមានអ្នកដឹង ថាមានទៀតផង។ ក្រឡេកមកមើល មុខងារសំងាត់ របស់ iPhone ដែលយើងនឹង លើកមកបង្ហាញ នៅថ្ងៃនេះវិញ យើងជឿថាអ្នកទាំងអស់គ្នា ប្រហែលជាមិនធ្លាប់ ដឹងថាមាន ពីមុនមកឡើយ។

មុខងារនេះ បានបំពាក់នៅលើ iPhone ជាយូរមកហើយ តាំងពីជំនាន់ iOS 7 មកម្ល៉េះ ដោយទូរស័ព្ទយើង តែងតែកត់ត្រា នូវទីតាំងដែលយើង បានតាំងនៅជានិច្ច ដូចជានៅផ្ទះ សាលារៀន រឺពេលយើងដើរទៅ ផ្សារជាដើម។​ បន្ថែមពីលើនេះទៅទៀត វាក៏កត់ត្រាដូចជាម៉ោង និងរយៈពេលដែលយើង បានចំណាយនៅទីនោះផងដែរ។ Apple អះអាងថា ពត៌មាននេះ អាចបើកមើល បានតែលើទូរស័ព្ទយើង ប៉ុណ្ណោះ មិនមាននរណាដឹងឡើយ។  

cover

final-1000x150-copy

ដើម្បីបើកមើល មុខងារនេះ គឺមិនពិបាកឡើយ ដោយគ្រាន់តែចូលទៅកាន់ Setting > Privacy > Location Service > អូសទៅក្រោមកន្លែង System Services > Frequent Locations នោះយើងនឹងឃើញ ទីតាំងថ្មីដែលយើងបាន ទៅនិងរយៈពេលយ៉ាងច្បាស់លាស់បំផុត។

ios-frequent-locations

យ៉ាងណាមិញ មុខងារនេះ វាទាមទារអោយ ទូរស័ព្ទរបស់អ្នក បើកអ៊ីនធឺណែត ក៏ដូចជា Location Service ជានិច្ច ដើម្បីវាអាចចាប់ទីតាំង និងកត់ត្រាបាន។ បើគ្មានអ៊ីនធឺណែតទេ វានឹងមិនអាច កត់ត្រាបានឡើយ។ យើងក៏អាចបិទវា បានដូចគ្នា ដោយចូលទៅតាម ដូចកន្លែងមើលដែរ ហើយចុចអូសបិទ កន្លែង Frequent Locations ទៅជាការស្រេច។

មុខងារនេះវាអាចមាន អត្ថប្រយោជន៍ច្រើន សម្រាប់អ្នកដែល ត្រូវធ្វើដំណើរ ចុះឡើង ព្រោះអីយើងអាច បើកមើលឡើងវិញថា យើងបានទៅដល់ណា ទីតាំងណា នៅម៉ោងប៉ុន្មាន ហើយក៏អាចធ្វើជា ភ័ស្តុតាងមួយ ដ៏ល្អផងដែរ។ តែវាក៏អាចជា រឿងមិនល្អដែរ នៅពេលដែលអ្នកដទៃ លួចបើកមើលដឹង ព្រោះអីមិនមែន មនុស្សទាំងអស់ សុទ្ធតែចង់ អោយអ្នកដទៃ ដឹងថាយើងបាន ទៅណាខ្លះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:32 AM, 07 January
  • ប្រភព: Cambo Report
  • Tag: ចំណេះដឹងទូទៅ