ទំព័រដើម    >    ចំណេះដឹងទូទៅ    >    Screen Recorder សម្រាប់ iPhone ដែល​អ្នក​រង់​ចាំ​នោះ បាន​មក​ដល់​ហើយ!

Screen Recorder សម្រាប់ iPhone ដែល​អ្នក​រង់​ចាំ​នោះ បាន​មក​ដល់​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាធម្មតា យើងមិនអាចធ្វើការ ទាញយកកម្មវិធីថត ចលនាផ្ទៃអេក្រង់ជាវីដេអូ ចេញពី App Store ដើម្បីយកមក ប្រើប្រាស់បានទេ តែយើងអាចប្រើប្រាស់ Tweak មួយចំនួន ដំឡើងយកមក ប្រើប្រាស់បាន តែតម្រូវឲ្យ iPhone របស់យើង ត្រូវបាន Jailbreak រួច ដូចនេះហើយ សម្រាប់អ្នកប្រើ iDevice ដែលបាន Jailbreak រួច ទើបអាចដំឡើង Tweak ដែលយើងនឹងណែនាំ នៅខាងក្រោមនេះបាន។

1final-1000x150-copy

នេះជា Tweak ឈ្មោះ CCRecord ដែលអាចឲ្យអ្នកថត ចលនាផ្ទៃអេក្រង់ ជាវីដេអូបាន ដោយវីដេអូដែលថត បាននឹងលោតចូល Camera Rolls ហើយជា file MP4 ទៀតផង។ នៅពេលប្រើប្រាស់ ក៏ងាយស្រួល អ្នកប្រើប្រាស់គ្រាន់ តែទាញអូសរបា Control Center ពីក្រោមឡើងលើ រួចចុចលើ Toggles របស់ Tweak នេះ វានឹងចាប់ផ្តើមថតចលនា ផ្ទៃអេក្រង់ភ្លាម។ ប្រសិនបើអ្នកចាប់ អារម្មណ៍នោះ អ្នកអាចអានបន្តវិធី ដំឡើងនៅខាងក្រោមនេះ នឹងធ្វើការដំឡើង ប្រើប្រាស់បាន ដោយខ្លួនឯង។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia បន្ទាប់ចូលទៅកាន់ Source បន្ទាប់ចុចលើពាក្យ Refresh ហើយចាំឲ្យវាដំនើរការ Refresh នេះចប់
  • រួចទៅកាន់កន្លែង Search វាយឈ្មោះ CCRecord បន្ទាប់​ធ្វើ​ការ Install
  • បន្ទាប់ពីដំឡើងរួចរាល់ ពេលនោះវានឹងដំណើរការដោយស្វ័យប្រវត្តិ

cover

បញ្ជាក់ថា៖ Tweak នេះសម្រាប់ iDevices ដែលបាន Jailbreak រួច ជាមួយ Tool ឈ្មោះ Luca Todesco’s Beta jailbreak for iOS10.1.1 ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការណែនាំ ខាងលើឲ្យបានត្រឹមត្រូវ និងបើសិនអ្នកជួប បញ្ហាក្នុងការដំឡើងដោយ កំហុសឆ្គងរបស់អ្នក យើងមិនទទួលខុសត្រូវនោះទេ។

Tweak មួយនេះ មានប្រយោជន៍ អាចឲ្យអ្នកថត ចលនានៃផ្ទៃអេក្រង់របស់ iDevice បាន នៅពេលចាំបាច់ ដោយសារតែមានអ្នក ត្រូវការច្រើនពីមុន ណាមួយ កម្មវិធីដែលថតចលនា ផ្ទៃអេក្រង់បានលើ iPhone ទាំងអស់សុទ្ធ តែគិតប្រាក់ ដូចនេះទាល់តែ ដំឡើង Tweak បែបនេះ ទើបមិនអស់ប្រាក់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 12:53 PM, 02 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ