ទំព័រដើម    >    ចំណេះដឹងទូទៅ    >    iOS 10.3 នឹង​បើក​ឲ្យ Update នៅ​ដើម​ឆ្នាំ 2017 នេះ ដោយ​បន្ថែម​មក​ជា​មួយ​មុខងារ​ថ្មី​ៗមួយ​ចំនួន!

iOS 10.3 នឹង​បើក​ឲ្យ Update នៅ​ដើម​ឆ្នាំ 2017 នេះ ដោយ​បន្ថែម​មក​ជា​មួយ​មុខងារ​ថ្មី​ៗមួយ​ចំនួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នបើអ្នកកំពុងប្រើប្រាស់ iPhone, iPad និង​ iPod Touch ភាគច្រើនគឺកំពុង ដំណើរការនៅលើ iOS 10.2 ថ្មី ដែលបើកឲ្យ Update កាលពីប៉ុន្មាន សប្ដាហ៍មុន នាចុងឆ្នាំ 2016 កន្លងទៅ បន្ទាប់ពី Tool ថ្មីសម្រាប់យក ទៅហែកគុក Jailbreak ត្រូវបានបែកធ្លាយរួចមក។ iOS 10.2 នៅមិនមែនជាកំណែ Update ធំរបស់ Apple នោះទេ ហើយ Apple ក៏នឹងបញ្ឈប់ ត្រឹមនេះផងដែរ ដោយដើមឆ្នាំ 2017 ខាងមុខឆាប់ៗ នេះក្រុមហ៊ុន Apple នឹងបើកឲ្យអតិថិជន ខ្លួនធ្វើការ Update ឡើងទៅកាន់ iOS ជំនាន់ 10.3 ថ្មីមួយផ្សេងទៀត នេះដោយយោង តាមប្រភពព័ត៌មានពី SlashGear។

1final-1000x150-copy

iOS 10.3 មិនមែនជាកំណែ Update ធំនោះទេ តែវាចេញមុខដើម្បី ដោះស្រាយបញ្ហា តូចតាចមួយចំនួន ដែលកំពុងមាននៅលើ iOS 10.2 បច្ចុប្បន្ន ដោយក្នុងនោះគឺ វានឹងដោះស្រាយបញ្ហនានា ដែលកំពុងជួប ប្រទះនៅលើ iPad ច្រើនជាជាងនៅលើ iPhone និង iPod Touch តែមិនមែនមានន័យថា វាមិនបង្កើនសមត្ថភាព ទៅលើការប្រើប្រាស់ ជាច្រើនរបស់ iPhone និង iPod Touch នោះទេ។ ជាងនេះទៅទៀត iOS ជំនាន់ 10.3 នឹងមានមុខងារធំ មួយផ្សេងទៀតនឹង បន្ថែមចូលគឺ Theater Mode សម្រាប់អតិថិជន Apple ចូលចិត្តទស្សនា ខ្សែភាពយន្តនានា នៅលើម៉ាស៊ីន iDevice របស់ពួកគេ និងមួយផ្សេង ទៀតគឺមុខងារ Dark Mode ដែលអាចនឹង បន្ថែមមួយទៀតផងដែរ ដែលនឹងបើកសិទិ្ធឲ្យ យើងប្រើប្រាស់មុខងារ នេះនៅពេលយប់បាន យ៉ាងប្រសើរទៀតផង ជួយទៅដល់ សុខភាពភ្នែក ដោយមុខងារនេះនឹងត្រៀម យកទៅប្រើប្រាស់ ជាមួយមុខងារ Theater Mode តែម្ដង។

2cover

នេះគឺជាពត៌មានបឋម ជុំវិញកំណែ Update ធំៗមួយចំនួននៅលើ iOS 10.3 ចំនែក Apple ឯណោះវិញ នៅពុំទាន់ប្រកាសចេញ ជាដំណឹងថ្មីឲ្យយើង បានដឹងថា iOS 10.3 នឹងមានការកែប្រែ អ្វីខ្លះនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំ មើលទាំងអស់គ្នា ព្រោះ iOS 10.3 អាចនឹងមកដល់យ៉ាង លឿនបំផុតត្រឹមថ្ងៃ 10 ខែមករា ឆ្នាំ 2017 នេះតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:49 PM, 02 January
  • ប្រភព: SlashGear
  • Tag: ចំណេះដឹងទូទៅ