ទំព័រដើម    >    ចំណេះដឹងទូទៅ    >    អ្នក​អាច Respring, Reboot និង Shutdown បាន​យ៉ាង​រហ័ស​ជា​មួយ​ Tweak មួយ​នេះ!

អ្នក​អាច Respring, Reboot និង Shutdown បាន​យ៉ាង​រហ័ស​ជា​មួយ​ Tweak មួយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកធ្លាប់តែបិទបើកទូរស័ព្ទតាមរយៈការចុចប៊ូតុង Power អោយជាប់ ប៉ុន្តែ​នៅ​ពេល​នេះ​ អ្នក​ប្រាកដ​ជា​មិន​ពិបាក​ទៀត​ទេ។​ យើង​នឹង​ណែនាំ​ Tweak មួយ​ដែល​មាន​ឈ្មោះ ​EasySpring2 ដែល​បង្កើត​ឡើង​ជា​ពិសេស​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS8 ដែល​បាន​ Jailbreak អាច​ដំឡើង​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ tweak នេះ​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ Respring, Reboot, Shutdown, ចូល​ទៅ​កាន់ ​Safe Mode បាន​ភ្លាម​នៅ​ពេល​ដែល​កម្មវិធី​ Cydia ឬ tweak ណា​មួយ​ដែល​អ្នក​ដំឡើង​មាន​បញ្ហា​អ្នក​អាចចុច ​Respring បាន​ភ្លាម​ ហើយ​ងាយ​ស្រួល​ប្រើ​ទៀត​ផង។​ បើ​សិន​ជា​ចាប់​អារម្មណ៍​អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ ដើម្បី​ដំឡើង​ Tweak មួយ​នេះ។

cover

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅកាន់កន្លែង Search វាយ​ឈ្មោះ EasySpring2 (iOS8) បន្ទាប់​មក​ធ្វើ​ការ Install
  • បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Settings បន្ទាប់​មក​អូស​ចុះ​ក្រោម​បន្តិច​ រួច​ចុច​ចូល​ EasySpring2 រួច​ចូល​ទៅ​កាន់​ Settings រួច​អ្នក​អាច​ចូល​ទៅ​កាន់​ Activation Methods ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ជា​ការ​ចុច​ម្រាម​បួន (Four Finger Tap) នៅ​លើ Homescreen ដើម្បី​ឲ្យ ​tweak នេះ​ចេញ​មក​ក៏​បាន​ ឬ​ដាក់​ជា​ការ​អូស​ ឬ​ចុច​នៅ​ត្រង់​ណា​នៅ​លើ​ Homescreen ក៏​បាន​ដែរ​តាម​រយៈ​ Activation Methods នេះ។
  • អ្នកក៏អាចចុចលើរូប icon ដែលមានឈ្មោះថា EasySpring នៅ​លើ Homescreen របស់​អ្នក​បាន​ដែរ​ ដើម្បី​ប្រើ​ប្រាស់​ការ​ Respring, Reboot និង Shutdown នេះ។

12

បញ្ជាក់ម្តងទៀតថា មិត្តអ្នកអានដែលប្រើប្រាស់ឧបករណ៍ដំនើរការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS8 ដែល​បាន​ Jailbreak ទើប​អាច​ដំឡើង​ tweak នេះ​យក​ទៅ​ប្រើប្រាស់​បាន​ ចំនែក​ឯ​មិត្ត​អ្នក​អាន​ដែល​ប្រើប្រាស់​ iOS ជំនាន់​ផ្សេងៗ​ក៏​អាច​សាក​ដំឡើង​ tweak មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ EasySpring យក​ទៅ​ប្រើប្រាស់​បាន​ដែរ ​ហើយ​ឥត​គិត​ថ្លៃ​ដូច​គ្នា។

  • ដោយ: Hong
  • 3:03 PM, 03 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ