ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ទោះបីជា Theme នេះ​ចេញ​យូរ ក៏នៅ​តែ​អាច​ទាក់​ចិត្ត​មិត្ត​អ្នក​អាន​បាន​មួយ​ចំនួនដែរ!

ទោះបីជា Theme នេះ​ចេញ​យូរ ក៏នៅ​តែ​អាច​ទាក់​ចិត្ត​មិត្ត​អ្នក​អាន​បាន​មួយ​ចំនួនដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សំរាប់មិត្តអ្នកអានដែលតែងតែចូលចិត្តដាក់ theme នៅលើ​ទូរស័ព្ទ iPhone ឬ iPad ច្បាស់​ជា​មិន​ខក​បំណងទេ ទោះ​បីជា theme នេះ​ចេញ​យូរ ក៏​នៅ​តែ​មាន​មិត្ត​អ្នក​អាន​ខ្លះ​មិន​ទាន់​បាន​ប្រើ​ប្រាស់ ដូច​នេះ​ទើប​យើង​លើក theme នេះ​មក​ណែនាំម្តង​ទៀត ដោយ​សារ​តែ​រូបរាង​របស់​វា​នៅ​តែ​សាមញ្ញ​ស្រស់​ស្អាត មើល​យូរ​មិន​ជិន​ណាយ និ​ងសាក​សម​ប្រើ​ប្រាស់​ជាមួយ​មនុស្ស​គ្រប់​វ័យ​ទៀត​ផង។ Theme នេះ​មាន​ឈ្មោះ​ថា Aura មាន​រាង​មូល​បន្តិច, មាន​ពណ៌​ឌិត​ច្បាស់​ល្អ អម​ជា​មួយ​ពណ៌​ចំរុះ មើល​យូរ​កាន់​តែ​ទាក់​ចិត្ត និង​ងាយ​ស្រួល​ដំឡើង​ជាបំផុត។

cover ​​

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net ឬ http://repo.hackyouriphone.org
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Aura ហើយ​ធ្វើ​ការ​ដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួច​ធីក​យក Aura ដែល​មាន​នៅ​ក្នុង​នោះ​បាន។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង) បើ​សិន​ជាអ្នក​មិន​ទាន់​ច្បាស់​អ្នក​អាច​ចុច​យក cancel (នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ស្តាំ) ហើយ​ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​ម្តង​ទៀត​សំរាប់ iDevice របស់​អ្នក​មុន​និង​ធ្វើការ Respring ដូច​ការ​ណែនាំ​ខាង​លើ។

1

ច្បាស់ណាស់ មានមិត្តអ្នកអានមួយចំនួនដែលមិនទាន់បាន​ស្គាល់ និង​មិន​ទាន់​បាន​ប្រើ​ប្រាស់ theme មួយ​នេះ ដូច​នេះ​អ្នក​គួរតែ​សាក​ដំឡើង ដោយ​សារ​រូ​បរាង​របស់​វា​ពិត​ជា​គួរឲ្យ​ទាក់​ទាញ និង​មិន​រញ៉េរ​រញ៉ៃ​ដល់​អ្នក​ប្រើ​ប្រាស់​ឡើយ។

  • ដោយ: Vongthear
  • 3:09 PM, 02 March
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ