ទំព័រដើម    >    ចំណេះដឹងទូទៅ    >    វិធីសាស្រ្ត​ក្នុង​ការ​ប្តូរ​កាំ​សេវា​ iPhone របស់​អ្នក​ជា​រាង​បេះដូង

វិធីសាស្រ្ត​ក្នុង​ការ​ប្តូរ​កាំ​សេវា​ iPhone របស់​អ្នក​ជា​រាង​បេះដូង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមការងារខេមបូរីផត បានលើកបង្ហាញជាច្រើនដង​រួច​មក​ហើយ​ទាក់​ទង​នឹង​ Tweak ក៏​ដូច​ជា​ Themes ថ្មីៗ ស្រស់​ស្អាត​ជា​ច្រើន​ ជូន​ដល់​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា ​ប៉ុន្តែ​ខុស​ពី​រាល់​ដង​ ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​លើក​យក​នូវ​វិធីសាស្រ្ត​ក្នុង​ការ​ប្តូរ​កាំ​ សេវា​ iPhone របស់​អ្នក​ឲ​មាន​រាង​ជា​បេះដូង​វិញ​ម្តង។​ បើ​សិន​ជា​លោក​អ្នក​គិត​ថា​កាំ​សេវា​នេះ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់​ទាញ​ដូច​រូប​ដែល​បង្ហាញ​នៅ​ខាង​ក្រោម​នោះ​ លោក​អ្នក​អាច​សាក​ល្បង​តម្លើង​វា​បាន។

cover

តម្រូវការៈ

  • iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង iOS 8 ឡើងទៅ
  • មានការ Jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច

របៀបតម្លើង និងរបៀបប្រើ

  • ចូលទៅក្នុង Cydia រួចធ្វើការស្វែងរក ដោយវាយពាក្យគន្លឹះ “Heart Signal Bars” (បើ​សិន​ជា​មិន​អាច​រក​វា​ឃើញ​នោះ​ទេ​ សូម​ធ្វើ​ការ​ Refresh Cydia របស់​អ្នក​ និង​ស្វែង​រក​ម្តង​ទៀត) ។
  • ធ្វើការតម្លើងវា ដោយចុចលើ Heart Signal Bars និងចុចលើ Install
  • បន្ទាប់ពី Install វាបានជោគជ័យហើយនោះ អ្នកអាចធ្វើការ Set វា​ឲ្យ​ដំណើរ​ការ​បាន​ ដោយ​ចូលទៅ​ក្នុង​ Setting => Winterboard => Select Themes => និង Tick លើ Heart Signal Bars បន្ទាប់​មក​ត្រលប់​មក​ Winterboard វិញ និង​ធ្វើ​ការ​ Respring
  • ជាចុងក្រោយ អ្នកនឹងឃើញ កាំសេវា iPhone របស់​អ្នក​នឹង​ក្លាយ​មក​ជា​រាង​បេះដូង​វិញ​ជា​មិន​ខាន។

1

2

សម្គាល់: Heart Signal Bars នេះ​អាច​ផ្លាស់​ប្តូរ​កាំ​សេវា​របស់​អ្នក​ទៅ​ជា​រាង​បេះដូង​បាន​តែ​នៅ​ក្នុង ​ Homescreen តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​ Lockscreen របស់​អ្នក​ វា​នឹង​បង្ហាញ​រាង​ធម្មតា​វិញ។

34 5

សូមចូលរួមអបអរ ដល់ប្រិយមិត្តដែលបានតម្លើង កាំសេវារាងបេះដូងនេះបាន​ដោយ​ជោគ​ជ័យ។​ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​បន្ត​ស្វែង​រក​អ្វី​ដែលថ្មី ​ទាក់​ទង​នឹង​បច្ចក​វិទ្យា ​មក​ធ្វើ​ការ​ចែក​ជូន​ដល់​ប្រិយ​មិត្ត​ នៅ​ពេល​ក្រោយៗ​ទៀត។

 

  • ដោយ: Rith
  • 10:47 AM, 24 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ