ទំព័រដើម    >    ចំណេះដឹងទូទៅ    >    ដំឡើង Tweak នេះ​ហើ​យ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បាន​ភ្លាម!

ដំឡើង Tweak នេះ​ហើ​យ​ភ្លាម អ្នក​អាច​ដាក់​កម្មវិធី​នៅ​លើ Lockscreen បាន​ភ្លាម!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះពិតជាងាយស្រួលមែនទែន បើសិនជាមិត្តអ្នកអានបាន​ប្រើ​ប្រាស់ Tweak មួយ​នេះ។ មិន​ត្រឹម​តែ​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​តែ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ការ​ប្រើ​ប្រាស់​វិញ​ក៏​ទាន់ចិត្ត និង​អាច​ជួយ​សំរួល​ដល់​ការ​ចូល​ទៅ​កាន់​កម្មវិធី​ដែល​អ្នក​ឧស្សាហ៍​ប្រើ​នោះ​បាន​លឿន​ទៀត​ផង។ Tweak នេះ​មាន​ឈ្មោះ​ថា BerryC8 ជា​ប្រភេទ Tweak ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​អាច​កម្មវិធី​ទៅ​ដាក់​នៅលើ Lockscreen បាន ដើម្បី​ចូល​ទៅ​កាន់​កម្មវិធី​ទាំង​នោះ​បា​ន​រហ័ស ដោយ​ពុំ​ចាំបាច់​ដោះ​សោរ​ជា​មុន​នោះ​ទេ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​នោះ​បាន​ភ្លាម​ដោយ​គ្រាន់​តែ​សង្កត់​លើ​កម្មវិធី​ដែល​នៅ​លើ Lockscreen នោះ​ចុះ​ក្រោម ពេល​នោះ​កម្ម​វិធី​នោះ​នឹង​បើក​ភ្លាម។

cover

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅកាន់ Sources បន្ទាប់ចុច Refresh
  • បន្ទាប់នៅក្នុង Cydia ដដែរ អ្នកត្រូវទៅកាន់កន្លែង Search វាយ​ឈ្មោះ BerryC8 បន្ទាប់​ធ្វើការ Install

1

 

  • បន្ទាប់ពីការ Install រួចរាល់ អ្នកអាចចូលទៅកាន់ Setting បន្ទាប់​អូស​ចុះ​ក្រោម​បន្តិច រួច​ចុច​ចូល BerryC8 បន្ទាប់ Enable វា (បើ​សិន​ជា Disable) សម្លឹង​មើល​មក​ខាង​ក្រោម​បន្តិច ចុច​លើ​ពាក្យ Add Shortcuts រួច​អ្នក​ត្រូវ​ចុច​លើ​លេខ #1 ឬ #2 ដើម្បី​ជ្រើស​រើស​កម្មវិធី​ដាក់​នៅ​លើ Lockscreen ដែល​អាច​ឲ្យ​អ្នក​ដាក់​បាន​រហូត​ដល់ 12 កម្មវិធី​ឯណោះ។

2

3

  • ត្រលប់ទៅកាន់ BerryC8 វិញអូសចុះក្រោមបន្តិច នៅត្រង់​កន្លែង Icon Size អ្នក​អាច​កំណត់​ទំហំនៃ icons របស់​កម្មវិធី​ទាំង​នោះ​បាន​ដោយ​មាន 4 ទំហំ ចាប់​ពី​តូច​បំផុត (Tiny) រហូត​ដល់​ធំ​បំផុត (Large)
  • នៅក្រោម Icon Size នោះ មាន Apps Per Page មួយ​ទៀត​ដែល​អាច​កំណត់​ចំនួន​កម្មវិធី​ប៉ុន្មាន​ដែល​ត្រូវ​បង្ហាញ​នៅលើ Lockscreen បាន​ទៀត​ផង។

4

  • បន្ទាប់ពីការកំណត់បានរួចរាល់ អ្នកត្រូវអូសឡើង​នៅ​ក្នុង BerryC8 ដដែរ ចុច​លើ​ពាក្យ Respring

5

ដើម្បីសំរួលដល់ការប្រើប្រាស់កម្មវិធីនៅលើស្មាតហ្វូនរបស់អ្នកកាន់តែ​ប្រសើរ និង​រហ័ស​ទាន់​ចិត្ត។ អ្នក​អាច​សាក​ប្រើ​ប្រាស់ Tweak នេះ​បាន​ដោយ​គ្មាន​ក្តី​បារម្មណ៍ ថែម​ទាំង​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​ដោយ​ពុំ​ចាំបាច់​បន្ថែម Source ឡើយ ដោយ​អ្នក​គ្រាន់​តែ​ដំឡើង​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ BigBoss’ repository ក្នុង Cydia តែ​ម្តង។

  • ដោយ: Hong
  • 4:05 PM, 23 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ