ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ Google Pixel XL

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ Google Pixel XL

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ទិញ Pixel ឬ Pixel XL យកមកប្រើប្រាស់ អ្នកអាចកុម្ម៉ង់ ទិញពីបរទេសបាន ដោយភាគច្រើន ហាងលក់ទូរស័ព្ទ នៅស្រុកខ្មែរ ពុំមាន លក់ឡើយ បើមានក៏លក់ ក្នុងតម្លៃថ្លៃខ្លាំង ផងដែរ!

0 Final 1000x150 copy

ចាប់ពីឆ្នាំ 2017 នេះតទៅ ត្រកូល Nexus ដ៏ពេញនិយម ដែលបានចូលរួម ផលិតឡើង ពីក្រុមហ៊ុន ជាច្រើន ដោយមានការ ដឹកនាំពី Google នោះត្រូវបាន ដល់អវសានហើយ ដោយ Google បានបញ្ឈប់គម្រោង ផលិតស្មាតហ្វូន ក៏ដូចជា ថេប្លេតត្រកូល Nexus ចូលលក់ ក្នុងទីផ្សារ ទៀតហើយ។ ជុំវិញការលប់បំបាត់ ចោលត្រកូល Nexus នេះ Google បាននាំយកមក វិញនូវកំពូល ស្មាតហ្វូន 2 ផ្សេងទៀត សម្រាប់ជំនួសត្រកូល Nexus កាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ នោះគឺ Pixel ជាឈ្មោះស្មាតហ្វូន ថ្មីរបស់ Google ចែកចេញ ជា 2​ ស៊េរីសម្រាប់ឲ្យ យើងជ្រើសរើសគឺ Pixel និង Pixel XL ដែលត្រូវបាន ផលិតឡើង ដោយស្នាដៃ Google ផ្ទាល់ មិនបានឲ្យ ក្រុមហ៊ុនផ្សេង ផលិតឲ្យ ទៀតឡើយ មានន័យថា ទាំងផ្នែករឹង និងផ្នែកទន់ ត្រូវបាន Google បង្កើតឡើង ដោយខ្លួន ឯងផ្ទាល់។

1 2

Pixel XL មានរូបរាងដូចទៅនឹង Pixel ធម្មតាអញ្ចឹង គ្រាន់តែវាមាន រូបរាងធំជាង, កម្លាំងថ្ម ខ្លាំងជាង និងមានអេក្រង់ បង្ហាញរូបភាព បានប្រសើរ ជាងប៉ុណ្ណោះ បើនិយាយអំពី ប្រព័ន្ធដំណើរការ ក៏ដូចជា ល្បឿនគឺដូចតែ គ្នាអញ្ចឹង។ Pixel XL ត្រូវបានទទួល ការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នក ប្រើប្រាស់ទូទៅ ដោយសារតែវា មានរូបរាង ទាក់ទាញ ប្លែកជាមួយនឹង ល្បឿនលឿន ស្ថិតនៅក្នុង តារាស្មាតហ្វូន លំដាប់កំពូល នាពេល បច្ចុប្បន្ន ជាមួយនឹង លក្ខណៈសម្បត្តិ ពិសេសៗច្រើន ដូចខាងក្រោម៖

រចនាបថ

Pixel XL ស្រោបខ្លួនឡើងដោយលោហៈធាតុស្រស់ស្អាត ពេញមួយតួខ្លួន ជាមួយវិមាត្រ 154.7 x 75.7 x 8.5 មីលីម៉ែត្រ ទម្ងន់ 168 ក្រាម តែផ្នែកខាងក្រោយ បានលាយមក ជាមួយនឹង បន្ទះជ័រស្វិត ភ្លឺចែងចាំង មើលទៅ ស្អាតម្យ៉ាងដែរ ដែលមាន គែមទាល ងាយស្រួលចាប់កាន់ ក្នុងប្រអប់ដៃ មិនធំពេក នោះទេ។ នៅផ្នែក ខាងស្ដាំតួម៉ាស៊ីន មានប៊ូតុង Power និងប៊ូតុងសម្លេង ចំនែកខាងឆ្វេង មានកន្លែងដាក់ស៊ីម កាតជាប្រភេទ Nano តែគួរឲ្យស្ដាយ វាពុំមានរន្ធសម្រាប់ បន្ថែមមេម៉ូរីកាត ក្រៅបាន នោះទេ ដែលវាគឺជា ទម្លាប់របស់ Google ទៅហើយ រីឯខាងលើ គឺជា រន្ធដោតកាស 3.5 មីលីម៉ែត្រ និងខាងក្រោម មានរន្ធបំពង សម្លេង អមមក ជាមួយរន្ធ USB ប្រភេទ C នៅចំកណ្ដាល។

3 4 5

យ៉ាងណាមិញវាក៏នៅមានចំនុចខ្សោយមួយចំនួនផងដែរ ដូចជារន្ធបញ្ចេញ សម្លេងនៅពេល ខលនៅ ផ្នែកខាងមុខ ត្រូវបានផលិតឡើង ពីក្រណាត់មាន គុណភាពទាប ធ្វើឲ្យវា ឆាប់ប្រឡាក់ និងតោងធូលី លឿន ដូច្នេះ បើយើងប្រើវាយូរ វានឹងកាន់ដី ច្រើនជាក់ជា មិនខាន។ ម្យ៉ាងវិញទៀត Pixel និង Pixel​ XL ពុំមានអាវក្រោះ ការពារធូលី និងទឹកមក ជាមួយនោះទេ ខណៈគូប្រជែង មួយចំនួន របស់វាត្រូវបាន បំពាក់មកជាមួយ នឹងអាវក្រោះ រួចរាល់ ទៅហើយ ម្យ៉ាងវិញទៀត វាក៏ពុំមាន មុខងារ IR Blaster ផងដែរ។

អេក្រង់

Pixel XL មានអេក្រង់ទំហំ 5.5 អ៊ីញ ជាប្រភេទ AMOLED មានសមត្ថភាពបង្ហាញ រូបភាពបាន ដល់ទៅកម្រិត 2K ឬស្មើនឹង 1440 x 2560p​ ជាមួយដង់ស៊ីតេ អេក្រង់ 534ppi ដែលអាចបង្ហាញ រូបភាព បានច្បាស់ ត្រជាក់ភ្នែក ជាមួយនឹងស្រទាប់ ការពារអេក្រង់ ដោយកញ្ចក់ Corning Gorilla Glass 4។

6

ការមើលពីចំហៀងក៏មិនអីដែរ ដោយសារតែវាជាអេក្រង់ AMOLED ហើយបើនិយាយ អំពីការ ប្រើប្រាស់ក្រោម ពន្លឺថ្ងៃវិញ គឺអាចបង្ហាញ រូបភាពបានច្បាស់ មិនចាញ់ពន្លឺ នោះទេ។

កម្លាំងម៉ាស៊ីន

Pixel XL បំពាក់មកជាមួយកំពូលឈីប CPU របស់ក្រុមហ៊ុន Qualcomm លេខ Snapdragon 821 ចុងក្រោយគេ ដែលមានសមត្ថភាព ខ្ពស់រត់ ក្នុងល្បឿន 3.5GHz ជាប្រភេទ Quad-core ដោយមួយ ផ្នែករត់ក្នុង ល្បឿន 2.15GHz និងមួយផ្នែកទៀត រត់ក្នុងល្បឿន 1.6GHz បែកចែកគ្នា ទៅតាមកម្លាំង និងល្បឿនដែលតម្រូវ ជួយសន្សំសំចៃ ថ្មបានប្រសើរ អមមកជាមួយ RAM ទំហំ 4GB និងមាន GPU ជាប្រភេទ Adreno 530 អាចឲ្យម្ចាស់ របស់ស្មាតហ្វូននេះ ប្រើប្រាស់វាក្នុង ល្បឿនលឿន បើកកម្មវិធីច្រើន ក្នុងពេល តែមួយបាន ដោយគ្មាន ភាពរអាក់រអួល ពិសេសអាច លេងហ្គេមធំៗ បានយ៉ាងឡូយ។

7 8

កាមេរ៉ា

ចំនុចពិសេសជាងគេមួយរបស់ Pixel និង Pixel XL គឺកាមេរ៉ាខាងក្រោយ របស់វា តែម្ដង ដែល Google បានដុសខាត់ យ៉ាងល្អជុំវិញការ ផលិតកាមេរ៉ាមាន សមត្ថភាពខ្ពស់ ក្នុងការចាប់យក រូបភាពបានល្អ អាចប្រកួតប្រជែង ក្នុងទីផ្សារជាមួយ ស្មាតហ្វូនកំពូល ផ្សេងៗទៀតបាន។ Pixel XL មានកាមេរ៉ាខាង មុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.4 និងមានទំហំ សេនស័រ 1.4um អាចថតវីដេអូ បានក្នុង កម្រិត FullHD ឬ 1080p។

9

កាមេរ៉ាខាងក្រោយវិញទំហំ 12.3 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.0 មានសេនស័រ ធំដល់ 1.55um អាចចាប់យក រូបភាពបានរហ័ស និងផ្ដល់ពណ៌ និងពន្លឺបាន យ៉ាងល្អ មិនលើស ពីទិដ្ឋភាពជាក់ស្ដែង ធ្វើឲ្យយើងចង់ ថតរូបហើយ ថតទៀត ជាមួយនឹងល្បឿន Focus បានត្រឹមត្រូវ ចំចំនុចល្អ។ កាមេរ៉ាខាង ក្រោយនេះ ក៏មានសមត្ថភាព ក្នុងការថតវីដេអូ បានដល់កម្រិត 4K ឯណោះ ក៏អាចថតក្នុង កម្រិត 1080p និង 720p ផងដែរ អមមក ជាមួយភ្លើង LED Flash សម្រាប់ជួយ ទៅដល់ការថត នៅពេលយប់ និងទីកន្លែង មានពន្លឺទាប ជាដើម។

10

ប្រព័ន្ធប្រតិបត្តិការ

ដោយសារតែ Pixel XL​ គឺជាស្មាតហ្វូនផលិតឡើងដោយ Google ដូច្នេះវាក៏មិនខុស ពីត្រកូល Nexus ដែរ ដោយវានឹង ទទួលបានកំណែ Update រហ័សជាងគេ មានន័យថា វានឹងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android ជំនាន់ចុង ក្រោយគេ ដំបូងគេបង្អស់ ដោយបច្ចុប្បន្ន Pixel XL ដំណើការដោយ Android Nougat ជំនាន់ 7.1 ហើយក៏នឹងត្រៀម ឡើងទៅជំនាន់ថ្មីៗ នាថ្ងៃអនាគត ផងដែរ ហេតុនេះសម្រាប់ អ្នកប្រើស្មាតហ្វូន នេះពុំចាំបាច់ ភ័យព្រួយអំពី ប្រព័ន្ធដំណើរការ នោះទេ អ្នកនឹងទទួល បានប្រព័ន្ធ ដំណើរការចុងក្រោយ គេជានិច្ច។

11

ជាងនេះទៅទៀត Pixel ក៏ត្រូវបានកែប្រែ UI ថ្មីផងដែរ ដោយផ្ទាំង Menu របស់វាត្រូវ បានស្រោបខ្លួន ឡើងដោយ Pixel Launcher ថ្មីងាយស្រួល ប្រើប្រាស់ ជាមួយនឹង Gesture ថ្មីៗងាយស្រួល ហើយប្លែក ក្នុងការ ប្រើប្រាស់ ដែលមិនធ្លាប់មាន ពីមុនមក។

12

កម្លាំងថ្ម

Pixel XL មានមានកម្លាំងថ្មក្នុងម៉ាស៊ីន 3450 mAh ដែលអាចឲ្យយើង ប្រើប្រាស់ វាបានយូរ ពិសេសវា ក៏អាចប្រើប្រាស់ ជាមួយមុខងារ Quick Charge 3.0 ផងដែរ អាចបញ្ចូលថ្ម បានលឿន ដោយការធ្វើ តេស្ដពីក្រុម ការងារ Cambo Report​ ឃើញថា Pixel XL សាកថ្មពី 20% ទៅកាន់ 90% ចំនាយពេល ត្រឹមតែកន្លះ ម៉ោងប៉ុណ្ណោះ។

13

ចំណាប់អារម្មណ៍

ខ្ញុំពិតជាស្រលាញ់ទៅលើរូបរាងរចនាបថរបស់ Pixel XL គឺស្រលាញ់ជាង Pixel ច្រើន ដោយសារ តែវាមានទំហំ ធំជាង អេក្រង់ច្បាស់ជាង និងកម្លាំងថ្ម ធំជាង ពិសេសនោះគឺថា ល្បឿនរបស់ម៉ាស៊ីន មានសន្ទុះ លឿន សម្រាប់ការប្រើប្រាស់ ទូទៅជាប្រចាំ ក៏ដូចជាលេង ហ្គេមធំៗ ជាដើម។ លក្ខណៈពិសេស និងលេចធ្លោ ជាងគេមួយទៀត នោះគឺ កាមេរ៉ារបស់វា តែម្ដង ដែលអាចផ្ដិតយក រូបភាពបានច្បាស់ មិនចាញ់ កាមេរ៉ាកំពូលៗ ផ្សេងទៀតឡើយ ដែលយើងអាច ទទួលបាននូវ រូបភាពមាន គុណភាពខ្ពស់ ទោះបីជាវា ពុំមានកាមេរ៉ា ភ្លោះក៏ដោយ តែខ្ញុំពេញចិត្ត ទៅហើយ ម្យ៉ាងវា មិនលានចេញ មកក្រៅដូច ស្មាតហ្វូនផ្សេង ងាយស្រួល ទុកដាក់លើផ្ទៃ រាបទៀតផង។

14

ទាំងនេះនៅមិនទាន់អស់នៅឡើយទេ Pixel ក៏មាន UI ថ្មី ងាយស្រួលប្រើ ហើយរហ័ស ទៀតផង មិនស្ទក់ឡើយ ថែមទាំង មានមុខងារ Google Assist ដូច Siri របស់ Apple ដែរ តែវាដំណើរការ ប្រសើជាង ហើយក៏ងាយ ស្រួលស្ដាប់ សម្លេងរបស់យើង ទៀតផង ទោះបីជា យើងជាជាតិ សាសន៍អាស៊ី ក៏ដោយ។ យ៉ាងណាមិញ ខ្ញុំរាងអន់ចិត្ត បន្តិចជុំវិញតម្លៃ ដោយនៅស្រុកខ្មែរ យើងបើ គ្មានក្បែរ 1000$ គឺមិន អាចទិញ Pixel XL យកមកប្រើប្រាស់ បានឡើយ ហើយក៏ពិបាក រកថែមទៀត ចំនែកពីនេះ ចំនុចខ្វះខាត ផ្សេងៗទៀត សម្រាប់ខ្ញុំគឺមិន ចោទជា បញ្ហានោះទេ ដូចជាគ្មាន អាវក្រោះ ការពារធូលី និងទឹកជាដើម ព្រោះខ្ញុំ មិនដែលយក ទូរស័ព្ទទៅប្រើ នៅក្នុងទឹក ឬក្រោម ភ្លៀងឡើយ។

15

  • ដោយ: Por
  • 12:00 PM, 02 February
  • ប្រភព: ខេមបូរីផត
  • Tag: ពិពណ៌នា