ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Meizu U20!

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Meizu U20!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នា អាច​ស្វែង ​រ​ក​ជាវ​ ស្មាត​​​​​ហ្វូន Meizu U20 នេះ​​​​យក​ ទៅ​​​​ប្រើ​​ប្រាស់ ​បាន​​​​នៅ​​​​​ក្នុង​​​​​តម្លៃ ត្រឹ​ម​​តែ 676.000 រៀលតែប៉ុណ្ណោះ។

U20 គឺជាស្មាតហ្វូនមួយម៉ូឌែលផ្សេងទៀត របស់ក្រុមហ៊ុន Meizu ដែលបាន ប្រកាសចេញ ជាផ្លូវការ តាំងពី កំឡុងខែ សីហា មកម៉្លេះ ដោយវាមាន តម្លៃត្រឹមតែ 200$ ជាងតែប៉ុណ្ណោះ តែលក្ខណៈសម្បត្តិ និងលក្ខណៈពិសេស របស់វា គួរអោយ ទាក់ទាញ​ គ្រាន់បើ ដែលអាច អោយអ្នក ចាត់ចូលក្នុង តារាង ស្មាតហ្វូន ដែលគួរតែទិញ មកប្រើប្រាស់បាន។ ចង់ដឹងអោយ កាន់តែ ច្បាស់នោះ សូមតាមដាន ជាមួយខ្ញុំ ជាបន្តទៀត!

cover final-1000x150-copy

រចនាបថ

នៅផ្នែកខាងក្រោយ ត្រូវបានស្រោប ដោយកញ្ចក់ មានផ្ទៃរាបស្មើ រអិល វ័ន្តដែល ព័ទ្ធជុំវិញវា ធ្វើឡើងពីលោហៈធាតុ មានកម្រាស់ ដល់ទៅ 7.7មម។ នៅផ្នែកខាងស្តាំ មានប៊ូតុងសម្លេង និងប៊ូតុង បិទបើក ស្ថិតនៅជួរ ជាមួយគ្នា តែម្តង។ បង្វិលមក ផ្នែកខាង ឆ្វេងវិញ មានរន្ធមួយ ដែលជា ប្រភេទរន្ធ Hybrid អាចដាក់ស៊ីម បានផង និងមេម៉ូរី កាតផង។ សម្រាប់ផ្នែក ខាងក្រោមវិញ មានដូចជា រន្ធដោតកាស 3.5mm, រន្ធសាកថ្ម Micro USB និងរន្ធ Speaker ហើយចំពោះផ្នែក ខាងលើវិញ មានតែរន្ធស្រូប សម្លេង មួយប៉ុណ្ណោះ។

1

អេក្រង់

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5 ជាអេក្រង់ ផុសប្រភេទ 2.5D អាចបង្ហាញរូបភាព បានក្នុងកម្រិត Full HD 1080p និងមាន ដង់ស៊ីតេអេក្រង់ 401ppi។ ជាមួយនឹង សមត្ថភាពអេក្រង់ ប៉ុណ្ណេះ គឺវាអាចបង្ហាញ រូបភាពបានធំល្មម រូបភាពមាន សភាពច្បាស់ គួរសមអាច ទទួលយកបាន ឯពណ៌និមួយៗ ក៏ចែកដាច់ បានល្អ ផងដែរ។

21

កម្លាំងម៉ាស៊ីន
វារត់ដោយបន្ទះឈីប Mediatek លេខ MT6755 មានស៊ីភីយូ ជាប្រភេទ Octa Core អាចរត់បានល្បឿន 1.5GHz និងមានជីភីយូ ជាប្រភេទ Mali T860។ វាមានរ៉េម 2 ជម្រើសជាប្រភេទ LPDDR3 ដោយមួយប្រភេទ មានរ៉េម 2GB និងអង្គផ្ទុក ទិន្នន័យ 16GB ចំណែកមួយ ប្រភេទទៀត មានរ៉េម 3GB និងអង្គ ផ្ទុកទិន្នន័យ 32GB។

3

ជាងនេះទៅទៀត វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ចេញពីប្រអប់ស្រាប់ និងស្រោបដោយ ផ្ទៃអ៊ីនធើហ្វេស Flyme ជំនាន់ 5.2.4។ វាមាន កម្លាំងថ្ម ធំល្មមត្រឹម 3260mAh សម្រាប់ការ ប្រើប្រាស់ ទូទៅ ដូចជា ការខលចេញ ខលចូល តបសារ ឬបើក អ៊ីនធើណេត មួយភ្លែតៗ វាអាចបន្ត ប្រើបាន រយៈពេល ២ ថ្ងៃ តែបើអ្នក ឧស្សាហ៍ប្រើ អ៊ីនធើណេត ខ្លាំង ឬលេងហ្គេម ដែលមាន ក្រាហ្វិក ច្បាស់នោះ វាមិនអាចដល់ ២ ថ្ងៃឡើយ។

កាមេរ៉ា

Meizu U20 មានកាមេរ៉ាខាងក្រោយ ទំហំ 13MB មាន Aperture ទំហំ 2.2 អមដោយភ្លើង Flash ជំនួយ 2 គ្រាប់ សម្រាប់ជំនួយ ជាពន្លឺ នៅពេលថត កន្លែងងងឹត។ សមត្ថភាព កាមេរ៉ា ខាងក្រោយនេះ អាច ផ្តិតរូបភាព បានច្បាស់ល្អ ដោយពណ៌ បង្ហាញពណ៌ណា ច្បាស់ជា ពណ៌ណា មិនឆ្លងពណ៌គ្នា និងមិនដិត ខ្លាំងឡើយ។ ចំពោះការ ថតវីដេអូវិញ វាមានសមត្ថភាព អាចថតបាន ក្នុងកម្រិត Full HD 1080p។

សម្រាប់ការមេរ៉ាខាងមុខ របស់វាវិញ មានទំហំ 5MB មានកម្រិត Aperture ទំហំ 2.0 ធំជាងកាមេរ៉ា ខាងក្រោយ ហើយចំពោះ រូបភាព​ដែល ថតចេញមក ច្បាស់គួរសម អាចទទួលយកបាន។

41

ចំណាប់អារម្មណ៍

សម្រាប់ចំណាប់អារម្មណ៍ របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ត្រឹមលក្ខណៈ និងតម្លៃប៉ុណ្ណឹង គឺសាកសម ណាស់ទៅហើយ សម្រាប់ស្មាតហ្វូន មួយគ្រឿងនេះ ព្រោះវាអាច ជួយសម្រួល ដល់ការងារ ប្រចាំថ្ងៃរបស់ អ្នកបាន។ យ៉ាងណាមិញ ចំពោះ ចំណុចដែលយើង មិនទទួល បានពី Meizu U20 មានដូចជា មិនមានមុខងារ IR Blaster សម្រាប់បញ្ជាគ្រឿង អេឡិចត្រូនិច, ឆាប់ឡើងកម្តៅ, និងមិនមាន បច្ចេកវិទ្យា សាកថ្មលឿន។ ក៏ប៉ុន្តែបើ ទោះបីជា ចំណុចទាំងនេះ មិនមានបំពាក់ នៅលើ Meizu U20 ក៏ពិតមែន តែវាក៏បានភ្ជាប់ នូវលក្ខណៈសម្បត្តិ ពិសេស មួយចំនួន ផងដែរ ដូចជា អេក្រង់ធំទូលាយ អាចបង្ហាញ រូបភាព បានច្បាស់ គួរសម, កម្លាំងម៉ាស៊ីន ខ្លាំងល្មម អាចដំណើរការ កម្មវិធី និងហ្គេមធំៗ មួយចំនួន បានរលូន, កាមេរ៉ាអាច ផ្តិតរូបភាព បានច្បាស់អាច ទទួលយកបាន និងជាពិសេសនោះ វាបានភ្ជាប់មក ជាមួយ sensor ស្គេនម្រាមដៃ ដ៏លឿន ថែមទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:57 AM, 22 December
  • ប្រភព: ខេមបូរីផត
  • Tag: ពិពណ៌នា