ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar Y7

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Sugar Y7

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជា Sugar Y7 ជាស្មាត​ហ្វូន​មួយ​ម៉ូឌែល​ផ្សេង​ទៀត​របស់ Sugar ដែល​មាន​រូបរាង​សាមញ្ញ រឹងមាំ, អេក្រង់ធំ​ល្មម ងាយ​ស្រួល​សម្លឹង​ប្រើប្រាស់, កាមេរ៉ា​ក៏​អាច​ថត​យករូបភាព​បានល្អ គួរទទួលយក, មាន​កំលាំង​ម៉ាស៊ីន​អាចបំពេញតម្រូវការច្រើន នឹងតម្លៃសមរម្យផងដែរ។​

សូមទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិនៅខាងក្រោម៖

ប្រសិនបើអ្នកចាប់អារម្មណ៍ស្មាតហ្វូននេះ អ្នកអាចរកជាវវាបាននៅតាមដានបណ្តា​ហាង​នានា​លើ​ទីផ្សា​ស្រុក​យើង ដោយវាមានតម្លៃខ្ទង់ប្រមាណ 516,000 រៀល ឬស្មើនឹង 129 ដុល្លារ។

cover

final-1000x150-copy

រចនាបថ

screenshot-549 screenshot-548

Sugar Y7 មានរូបរាងសាមញ្ញក៏មែនពិត តែវាទាក់ទាញ ជាមួយការបន្ថែមត្បូងតូចៗ ស្ថិតលើប៊ូតុង​សំលេង និងប៊ូតុង Power នៅផ្នែកខាងស្តាំ រីឯផ្នែកខាងឆ្វេងទទេរស្អាតគ្មានប៊ូតុង ឬរន្ធដាក់ស៊ីម​អ្វី​ឡើយ​, ផ្នែកខាងក្រោមមានរន្ធសាកបញ្ចូលថាមពល និងរន្ធស្រូបសំលេងនៅក្បែរនោះ, ផ្នែកខាងលើ​មាន​រន្ធដោតកាស, សន្ទះខាងក្រោយអាចដោះបាន ដើម្បីដាក់ស៊ីមកាតចំនួន 2 និងមេម៉ូរី ចំនែក​ឯ​រន្ធបំពង​សំលេងក៏ស្ថិតនៅផ្នែកខាងក្រោយដែរ។

ការបង្ហាញរូបភាព

screenshot-541

ស្មាតហ្វូននេះ មានអេក្រង់ 5.5 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិត HD 720 ភិចសែល, ការបង្ហាញ​រូបភាព​​បានច្បាស់ល្មម អាចទទួលយកបាន ដោយវាប្រើប្រាស់កញ្ចក់អេក្រង់ប្រភេទ IPS LCD ។

កំលាំងម៉ាស៊ីន

screenshot-542 screenshot-543 screenshot-544

វាប្រើប្រាស់បន្ទះឈីប Snapdragon 410 អមជាមួយស៊ីភីយូ 4 គ្រាប់រត់បានល្បឿន 1.2GHz, ជីភីយូ Adreno 306, រ៉េមទំហំ 2GB, អង្គផ្ទុកទិន្នន័យ 16GB ក្នុងម៉ាស៊ីន អាចបន្ថែមមេម៉ូរីក្រៅបានដល់ 64GB, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop និងថាមពលថ្ម 2820mAh ដោយ​កំលាំង​ម៉ាស៊ីន​ប៉ុណ្ណេះ យើងអាចហៅវាបានថាជាស្មាតហ្វូនធុនមធ្យម។

កាមេរ៉ា

screenshot-540 screenshot-545 screenshot-546 screenshot-547

ចំពោះកាមេរ៉ាមុខវាមានទំហំ 5 មេហ្គាភិចសែល, កាមេរ៉ាក្រោយ 13 មេហ្គាភិចសែល អាចថតយករូប​ភាព​បាន​ច្បាស់ល្អ និងថតវីដេអូបានដល់កម្រិត 1080 ភិចសែល ក្នុងល្បឿន 30 fps ។

ចំណាប់អារម្មណ៍

screenshot-539

នេះជាស្មាតហ្វូនធុនមធ្យមមួយ ដែលមានការរចនាឡើងសាមញ្ញ មិនឆើតឆាយខ្លាំងពេក សាកសម​ទាំង​សុភាព​នារី និងសុភាពបុរសប្រើប្រាស់។ ទោះបីជាកញ្ចក់​អេក្រង់​ស្មាតហ្វូន​នេះ​បង្ហាញរូបភាព​បាន​ដល់​កម្រិត HD ក៏​មែន​ពិត ក៏វាបានជំនួសមកវិញ កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អាចថតយក​រូបភាព​​បាន​ច្បាស់ រីឯថាមពលថ្ម ក៏អាចប្រើប្រាស់ទូទៅ បំពេញតម្រូវការបានពេញមួយថ្ងៃផងដែរ។ ប្រសិនបើអ្នកចង់បានស្មាតហ្វូន ដែលមានមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ មិនផ្តោតទៅលើការមើល​វីដេអូ​ច្រើន, មិនផ្តោតលើការលេងហ្គេមធំៗនោះ អ្នកអាចពិចារណាលើស្មាតហ្វូននេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

 

  • ដោយ: Hong
  • 2:01 PM, 13 December
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា