ទំព័រដើម    >    ពិពណ៌នា    >    ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Huawei MediaPad M3

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Huawei MediaPad M3

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកអាចរកជាវស្មាតហ្វូននេះ នៅតាមបណ្ដាហាង លក់ទូរស័ព្ទនានា នៅក្នុងទីផ្សារ ប្រទេសកម្ពុជា យើង ជាមួយនឹង តម្លៃប្រមាណជា 1 លាន 39 ម៉ឺន 6 ពាន់រៀល ឬស្មើនឹង 349$ អាមេរិក។

ក្រុមហ៊ុន Huawei កម្រនឹងផលិតថេប្លេតលក់ដូច ក្រុមហ៊ុនដទៃ ផ្សេងៗទៀត នោះទេ តែសម្រាប់ ចុងឆ្នាំ 2016 នេះ Huawei មានផលិតផល ប្លែកសម្រាប់ អតិថិជនខ្លួន ជាមួយនឹងផលិត ផលថ្មីគឺ MediaPad M3 ជាថេប្លេត ស៊េរីថ្មី មានរូបរាងប្រណិត ស្រោបខ្លួន ដោយលោហៈ និងមានមុខងារ ទំនើបៗ វៃឆ្លាតជាច្រើន ដែលយើងម្នាក់ៗ តែងតែ ចង់បាន ទុកសម្រួល ទៅដល់កិច្ច ការងារប្រចាំថ្ងៃ ក៏ដូចជាការ កំសាន្តជាដើម។

1 final-1000x150-copy

រចនាបថ

MediaPad M3 ត្រូវបាន Huawei ផលិតឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងកម្រាស់ ស្ដើងត្រឹម 7.3 មីលីម៉ែត្រប៉ុណ្ណោះ ទម្ងន់ 310 ក្រាម មានតួខ្លួន ទាំងមូលស្រោប ឡើងពីលោហៈធាតុ ពណ៌ទឹកមាសប្រណិត មិនចាញ់ថេប្លេត ថ្លៃៗផ្សេង ទៀតឡើយ ពិសេសនោះគឺថា យើងអាចកាន់ ក្ដោបវាដោយ ប្រើប្រាស់ដៃ តែម្ខាងបាន យ៉ាងងាយ។ ខាងស្ដាំយើង ឃើញមានប៊ូតុង ចាក់សោរ និងប៊ូតុងសម្លេង ចំនែកខាងឆ្វេង ពុំមានអ្វីឡើយ រីឯខាងក្រោម មានកន្លែងដាក់ស៊ីម កាតបានចំនួន 1 អាចបន្ថែមមេម៉ូរីកាត បានដល់ទៅ 256GB អមមក ជាមួយនឹងរន្ធ USB 2.0 នៅចំកណ្ដាល និងចុងក្រោយគេ មានរន្ធបំពង សម្លេងមួយ ចំនែក ខាងលើគឺជា រន្ធដោតកាស 3.5 មីលីម៉េត្រ និងរន្ធបំពង សម្លេងមួយទៀត​ ដែលរន្ធបំពង សម្លេងទាំងពីរនេះ គឺអស្ចារ្យ ព្រោះថា វាត្រូវបានផលិត ឡើងដោយ កុ្រមហ៊ុន Harman/kardon សហការណ៍ ជាមួយ Huawei ផលិតឡើងគ្រាប់ Speaker សម្រាប់បំពាក់ លើថេប្លេត មួយនេះ ធ្វើឲ្យវាបញ្ចេញ សម្លេងបានច្បាស់ ល្អ លាន់ឮពេញចិត្ត ខ្ញុំតែម្ដង។​

2 3 4

សមត្ថភាពអេក្រង់

ថេប្លេតនេះមានអេក្រង់ទំហំ 8.4 អ៊ីញ ជាប្រភេទ IPS LCD មានសមត្ថភាព បង្ហាញរូបភាព បានដល់កម្រិត 1600 x 2560p ឯណោះ ជាមួយនឹង ដង់ស៊ីតេ 359ppi វាមានសមត្ថភាព បង្ហាញរូបភាព បានដុត ពណ៌ល្អ ពិសេសបើអ្នក យកវាទៅ ទស្សនាវីដេអូ ឬលេងហ្គេម ទៀតនោះ អ្នកនឹងពេញចិត្ត ជាមួយអេក្រង់ ដ៏ច្បាស់របស់វា ជាក់ជាមិនខាន ពិសេសវា មានមុខងារ Eyes Comfort ការពារភ្នែក របស់យើងបាន ល្អទៅតាម ពេលវេលា ដែលយើង ប្រើប្រាស់ មិនថា ពេលព្រឹក ថ្ងៃ និងយប់ឡើយ។

5

កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបសថេប្លេតនេះគឺមិនខ្លាំងពេក ហើយក៏មិនអន់ ពេកដែរ បើយកទៅប្រើប្រាស់ កិច្ចការ ទូទៅ អ្នកនឹង មិនទើសចិត្ត អ្វីឡើយ តែបើអ្នកយក ទៅលេងហ្គេម មានក្រាហ្វិច ធំៗខ្លាំង វាមានភាព រអាក់រអួល បន្តិចបន្តួច តែមិនខ្លាំង នោះទេ ដោយគ្រាន់តែ ទម្លាក់ក្រាហ្វិចបន្តិច ទៅគឺអាច ប្រើប្រាស់បាន រលូនធម្មតា។ ថេប្លេតនេះបំពាក់ មកជាមួយឈីប CPU របស់ Huawei ផ្ទាល់ម៉ូឌែល Hisilicon Kirin 950 ជាប្រភេទ CPU មានឈីប 8 គ្រាប់រត់ ក្នុងល្បឿន 2.3GHz និង 1.8GHz ចែកចេញ ជាពីរចំនែក សម្រាប់ជួយទៅ ដល់ការ សន្សំសំចៃថ្ម និងមាន GPU ជាប្រភេទ Mali T880 MP4 អមមក ជាមួយ RAM ទំហំ 4GB។

6

កាមេរ៉ា

ដោយសារតែវាគឺជាថេប្លេតបែបនេះ កាមេរ៉ារបស់វា គឺមិនអាចប្រៀប ផ្ទឹមទៅនឹង កាមេរ៉ាបំពាក់ នៅលើស្មាតហ្វូន នោះទេ ដោយកាមេរ៉ា ខាងមុខរបស់ MediaPad M3 មានទំហំ 8 មេហ្គាភិចសែល និងខាង ក្រោយទំហំ 8 មេហ្គាភិចសែល ដូចគ្នា ជាមួយនឹង សមត្ថភាពថត រូបបានប្រសើរ មានមុខងារ ថតរូប ជាច្រើនដូចស្មាតហ្វូន ស៊េរីថ្មីៗរបស់ Huawei អញ្ចឹង ធ្វើឲ្យការ ថតរូបកាន់តែ សំបូរបែប និងមានភាព ងាយស្រួល ប្រើប្រាស់។ ជាងនេះទៅទៀត វាមានសមត្ថភាព ថតវីដេអូ បានកម្រិត FullHD ក្នុងល្បឿន 30fps តែគួរឲ្យស្ដាយ វាពុំមានភ្លើង Flash នៅខាងក្រោយ សម្រាប់ជួយ ទៅដល់ការ ថតនៅទីកន្លែង មានពន្លឺតិច និងពេល យប់ឡើយ។

7

ប្រព័ន្ធប្រតិបត្តិការ

ចេញពីប្រអប់ផ្ទាល់ MediaPad M3 ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow ចេញពីប្រអប់ ផ្ទាល់តែម្ដង ដោយវាស្រោប ខ្លួនដោយ EMUI 4.1 បង្កឲ្យមាន ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ទូទៅ ដូចវីដេអូ ដែលក្រុមការងារ Cambo Report បានបង្ហាញ អញ្ចឹងដែរ។

8

គុណសម្បត្តិពិសេសផ្សេងទៀត

ខ្ញុំអាចនិយាយបានថា សម្រាប់ប្រិយមិត្តណាចង់បានថេប្លេត កាន់ថ្ម បានយូរនោះ នឹងពេញចិត្ត ជាមួយវា ដោយ សារតែ Huawei បានបំពាក់មក ជាមួយនឹងកម្លាំង ថ្មដល់ទៅ 5100mAh ជាប់នៅក្នុង ម៉ាស៊ីនរបស់វា ស្រាប់ ដែលអនុញ្ញាតឲ្យ យើងប្រើប្រាស់ វាបានយ៉ាង យូរទោះបីអ្នក លេងហ្គេម និងប្រើប្រាស់ ច្រើនយ៉ាងណា ក៏ដោយ ហើយបើត្រឹម ប្រើមុខងារ ធម្មតាគឺ អាចបាន 2 ថ្ងៃឯណោះ។ អ្វីដែលពិសេស នោះគឺថា ថេប្លេតនេះ ដើរតួរជា ស្មាតហ្វូន ផងដែរ ដែលយើង អាចធ្វើការ Call ចេញ និងទទួលការ Call ចូលបានដូច ទូរស័ព្ទអញ្ចឹង តែទាស់ត្រង់ថា វាពុំមានរន្ធ ស្ដាប់សម្លេង ហេតុនេះ ពេលនិយាយទូរស័ព្ទ គឺវានឹង បញ្ចេញសម្លេង តាមរន្ធបំពង សម្លេងផ្ទាល់ តែម្ដង ឬយើងអាច ប្រើប្រាស់កាស ស្ដាប់ត្រចៀក ជំនួសក៏បាន។

9 10 11cover

ចំណាប់អារម្មណ៍

សរុបសេចក្ដីមក Huawei ពិតជាធ្វើការបានល្អជាមួយ ថេប្លេតរបស់ខ្លួន មិនថារូបរាង ទាក់ទាញ កម្រាស់ស្ដើង កម្លាំងម៉ាស៊ីនខ្លាំង មានប៊ូតុង ស្កេនក្រយ៉ៅ ដៃដ៏មាន សុវត្ថិភាព កម្លាំងថ្មកាន់ បានយូរ ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ ស៊េរីថ្មី និងមាន មុខងារថ្មីៗ និងវៃឆ្លាត ជាច្រើន ធ្វើឲ្យវាអាចបំពេញ ទៅដល់សេចក្ដី ត្រូវការ របស់យើងបាន គ្រប់ៗគ្នា មិនថាផ្នែក ការងារ និងកំសាន្តឡើយ។

  • ដោយ: Por
  • 11:56 AM, 07 December
  • ប្រភព: ខេមបូរីផត
  • Tag: ពិពណ៌នា