ទំព័រដើម    >    ពិពណ៌នា    >    ការបង្ហាញលក្ខណៈសម្បត្តិរបស់ SONY Xperia XZ

ការបង្ហាញលក្ខណៈសម្បត្តិរបស់ SONY Xperia XZ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជា Xperia XZ ដែលជាស្មាតហ្វូនជំនាន់ ចុង​ក្រោយ​ដែល​ផលិត​ក្រោម​ឈ្មោះ SONY ហើយ​វា​ក៏​មា​ន​រូបរាង​ឌីហ្សាញ​ទាក់ទាញ ដោយ SONY ហៅ​ការរ​ចនា​ថ្មីលើ​ស្មាត​ហ្វូន​នេះថា Loop ឌីហ្សាញ ដែល​វា​ផ្គុំឡើង​ដោយ 3​ ដំណាក់ ដោយខាងផ្នែកខាងក្រោយជាលោហៈអាលុយមីញ៉ូមអាលយ Alkaleido ដែល​ខុស​ពីលោហៈធម្មតា ដោយខ្នងវានឹងចាំងដូរពណ៌ពេលពន្លឺចាំងត្រូវ, ខាងមុខផ្ទៃកញ្ចក់ពេញ និងគែម​ចំហៀង​ជាប្រភេទជ័ររលោង ហើយរាងសំពាធងាយស្រួលកាន់ប្រើប្រាស់។

សូមទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ដោយបង ចនសី នៅខាងក្រោម៖

នៅលើទីផ្សារអន្តរជាតិ ស្មាតហ្វូននេះ មានតម្លៃប្រមាណ 699 ដុល្លារ ប៉ុន្តែនៅលើទីផ្សាររបស់យើងនេះ វាមាន​តម្លៃប្រមាណតែ 599 ដុល្លារប៉ុណ្ណោះ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចរកជាវបាននៅ​ហាង​ល​ក់​ទូរស័ព្ទដៃសុខលី, សៀងលីន និងតាមបណ្តាហាងនានាទៀតនៅក្នុងទីផ្សារប្រទេសយើង។

cover

ដើម្បីជ្រាបបានកាន់តែច្បាស់ និងកាន់តែលម្អិតពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ វាអក្សរ សូមមិត្តអ្នក​អាន តាមដានអានបន្តនៅខាងក្រោម។

រចនាបថ

1 2

Xperia XZ ជាស្មាតហ្វូនមានរូបរាងរចនាបថប្លែក ខុសពីស្មាតហ្វូន Xperia ជំនាន់មុន ដោយការឌីហ្សាញ​លើក​នេះ​មានភាពទាក់ទាញ ជា 3 ដំណាក់ ដូចអ្វីដែលយើងបានរៀបរាប់ខាងលើនោះអញ្ចឹង ហើយវា​មាន 3 ពណ៌ គឺពណ៌ខ្មៅ, ពណ៌ទឹកប្រាក់ និងពណ៌ទឹកប៊ិច។ ងាកមកសំលឹងមើលផ្នែកខាងស្តាំនេះ យើង​ឃើញមាន ប៊ូតុងចុចថត, ប៊ូតុងសំលេង និងទ្រនាប់ស្គេនម្រាមដៃ រីឯផ្នែកខាងឆ្វេង មានរន្ធដាក់ស៊ីម និងមេម៉ូរី, ផ្នែកខាងលើមានរន្ធដោតកាស និងរន្ធស្រួបសំលេង, ខាងក្រោម មានរន្ធដោតសាកបញ្ចូលថ្ម ប្រភេទ USB Type C និងរន្ធស្រូបសំលេង, មាន Speaker ចំនួន 2 នៅផ្នែកខាងមុខ ជាប្រភេទកម្រិតបញ្ចេញសំលេង Stereo ។

ការបង្ហាញរូបភាព

3

អេក្រង់របស់វា មានទំហំ 5.2 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 1080×1920 ភិចសែល, ដង់ស៊ីតេអេក្រង់ 424ppi, មានស្រទាប់ការពារកញ្ចក់ Corning Gorilla Glass, មានប្រើប្រាស់បច្ចេកវិទ្យា Triluminos display និង X-Reality Engine ដែលធ្វើឲ្យការបង្ហាញរូបភាព កាន់តែច្បាស់ល្អ។

កំលាំងម៉ាស៊ីន

4 5

ប្រើប្រាស់បន្ទះឈីប​ Snapdragon 820 អមជាមួយស៊ីភីយូ 4 គ្រាប់ ដោយ 2 គ្រាប់រត់បានល្បឿន 2.15GHz និង 2 គ្រាប់រត់បានល្បឿន 1.6GHz, ប្រើជីភីយូ Adreno 530, រ៉េមទំហំ 3GB មាន​អង្គផ្ទុក​ទិន្នន័យ 32GB និង 64GB ហើយអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB និងថាមពលថ្ម 2900mAh ។

កាមេរ៉ា

6 7 8 9

កាមេរ៉ាខាងក្រោយទំហំ 23 មេហ្គាភិចសែល ថតវីដេអូបានដល់កម្រិត 4K, មាន Aperture កម្រិត f/2.0 ទំហំ 24mm មានបច្ចេកវិទ្យាឡាស៊ែ នៅក្បែរនោះ ដើម្បីចាប់យកវត្ថុដែលត្រូវថតបានរហ័ស រីឯកាមេរ៉ា​មុខ​វិញ ទំហំ 13 មេហ្គាភិចសែល មាន Aperture កម្រិត f/2.0 ទំហំ 22mm អាចថតវីដេអូបាន​ដល់​កម្រិត  1080 ភិចសែល។

ចំណាប់អារម្មណ៍

 10 11

វាមានបំពាក់មកជាមួយបច្ចេកវិទ្យាធន់មិនជ្រាបទឹក IP68, កញ្ចក់អេក្រង់ឌិតច្បាស់ល្អ ទោះជានៅ​ក្រោម​ពន្លឺថ្ងៃ​ចាំង​យ៉ាង​ណាក៏ដោយ, កំលាំងម៉ាស៊ីនខ្លាំង បើកកម្មវិធីចោលច្រើន ក៏ដំនើរការមិនស្ទក់ ហើយ​ក៏មិន​ឡើងកម្តៅខ្លាំងដែរ, កាមេរ៉ាខាងក្រោយក៏ច្បាស់ល្អ រូបភាពដែលថតបានធ្វើឲ្យខ្ញុំពេញចិត្តមែនទែន។

នេះជាស្មាតហ្វូនដែលល្អបំផុត ក្នុងចំណោមស្មាតហ្វូនរបស់ SONY ដទៃទៀត ហើយអ្នកគួរពិចារណារក​ទិញ​​វាយកទៅប្រើប្រាស់បាន។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

 

  • ដោយ: Hong
  • 1:57 PM, 03 November
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា