ទំព័រដើម    >    ពិពណ៌នា    >    ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Meizu MX6

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Meizu MX6

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកទាំងអស់គ្នា អាច​ស្វែង ​រ​ក​ជាវ​ ស្មាត​​​​ហ្វូន Meizu MX6 នេះ​​​យក​ ទៅ​​​ប្រើ​ប្រាស់ ​បាន​​​នៅ​​​​ក្នុង​​​​តម្លៃ ត្រឹ​ម​​តែ 1,076,000 រៀល ឬស្មើ​នឹង 269$ តែ​ប៉ុណ្ណោះ។

កាលពីពេល ថ្មីៗនេះ ក្រុមហ៊ុន Meizu ក៏បាន​បញ្ចេញ ស្មាត​ហ្វូន​មួយ​ទៀត ដែល​មា​ន​រូបរាង ស្រដៀង​ទៅ​នឹង Pro 6 ដែរ ក៏​ប៉ុន្តែ​វា​មាន តម្លៃធូរ​ថ្លៃ​ជាង រីឯ​លក្ខណៈ​សម្បត្តិ​វិញ ក៏​អាច​ទទួល​យក បាន​ផង​ដែរ ដោយ​វាមានឈ្មោះថា Meizu MX6 ហើយ​ចំពោះ​តម្លៃ របស់វាវិញ គឺមិនដល់ 300$ នោះទេ។ ហេតុ​ដូច្នេះ​ហើយ មួយគ្រឿងនេះ អាចនឹងជាប់ ជាជម្រើសស្មាតហ្វូនមួយ ដែលអ្នកគួរពិចារណា ប្រសិន​បើអ្នក​គ្រោងនឹង ចំណាយលុយក្រោម 300 ដុល្លារ ទៅលើការទិញទូរស័ព្ទថ្មី យកមកប្រើ។

cover

រចនាបថ

តួខ្លួនរបស់វា បង្កើតឡើងដោយលោហធាតុពិសេស ដែលវាមានទំងន់ស្រាល តែមានភាពរឹងមាំ។ ចំហៀង​គឺមានរន្ធសម្រាប់ចាក់ស៊ីមកាត ដែលវាអនុញ្ញាត្តិអោយយើងប្រើស៊ីម ចំនួនពីរ ជាមួយសេវា LTE តែមិនមានរន្ធបន្ថែម SD កាតនោះទេ។

1 2

 

អេក្រង់

វាមានអេក្រង់ទំហំ 5.5 អ៊ីញ និងផុសឡើងលើ ដែលអាច បង្ហាញរូបភាព បានកម្រិត Full HD នេះជា​ប្រភេទ TDDI បង្កើតឡើងដោយ Sharp និងបង្កប់ដោយបច្ចេកវិទ្យា SNR ដើម្បីជួយអោយអេក្រង់ ឆ្លើយ​តប ពេលបញ្ជាបានល្អ។

3 4

 

ប្រព័ន្ធប្រតិបត្តិការ

MX6 ប្រើបន្ទះឈីប MediaTek ដែលជា Brand ធូរថ្លៃក្តី ក៏ប៉ុន្តែបន្ទះឈីបរបស់វាមានម៉ូឌែល Helio X20 ដែលមានស៊ីភីយូចំនួនដប់គ្រប់ ដោយ បួនគ្រាប់រត់បានល្បឿន​ 1.4Ghz បួនគ្រាប់រត់បានល្បឿន 1.9GHz និងពីរគ្រាប់ទៀតរត់បានល្បឿន 2.3GHz។ ចំណែករ៉េមវិញ មានទំហំ 4GB មានអង្គផ្ទុក​ទិន្នន័យ 32GB និងមានអង្គក្រាហ្វិក Mali T880។ កម្លាំងថ្មរបស់វាវិញ គឺមានទំហំ 3060 mAh និងមាន ភ្ជាប់មកជាមួយ រន្ធ Type C ដែលបានបំពាក់នូវ បច្ចេកវិទ្យា MCharge ចូលផងដែរ ដោយយើងអាច​សាក​ថ្ម​បានលឿនរហ័សខ្លាំងណាស់ ពោល 75 នាទី នឹងបានពេញ 100% តែម្តង។

5 6

 

ស្នូលវាជា Android 6.0 Marshmallow តែគ្របដោយផ្ទៃ UI Flyme UI។ អ្វីៗត្រូវបានផ្លាស់ប្តូរទាំង​ស្រុង ទាំងផ្ទាំង Notification Center កន្លែង Setting ផ្ទៃដោះសោរ និងរបៀបប្រើជាដើម។

កាមេរ៉ា

ក្រៅពីផ្នែកផ្សេងៗទៀត MX6 ក៏មានបំពាក់មកជាមួយនឹង កាមេរ៉ាច្បាស់ផងដែរ ដែលមាន កាមេរ៉ា​ក្រោយ ទំហំ 12 មេហ្គាភិចសែល លៀនចេញខាងក្រៅ ជាមួយភ្លើង Flash ពីរគ្រាប់ ដោយវាប្រើប្រាស់ ស៊ិនស័រ CMOS របស់ Sony ម៉ូឌែល IMX386 ជំនាន់ថ្មី។ ការថតវីឌីអូវិញក៏អាចថតបានដល់ក្នុងទំហំ 4K ផងដែរ តែមិនមានបច្ចេកវិទ្យាទប់រំញ័រ OIS នោះទេ។

7 8

 

ដោយឡែកសម្រាប់កាមេរ៉ាមុខវិញ វាមានទំហំ 5 មេហ្គាភិចសែល ជាមួយ Aperture 2.0 ដូចគ្នា

ចំណាប់អារម្មណ៍

សរុបសេចក្តីមក Meizu MX6 មួយគ្រឿងនេះ មិនខុសពីស៊េរីដទៃទៀតនោះទេ ពោលមានតួខ្លួនសាមញ្ញ តែថ្លៃថ្នូរ ដំណើរការបានលឿន និងមានតម្លៃធូរថ្លៃ ក៏ប៉ុន្តែអ្វីដែលជាចំណុចគួរអោយចាប់​អារម្មណ៍​ដែល​ខ្ញុំ​សង្កេតឃើញនោះ គឺវាមានកាមេរ៉ាល្អ លេចធ្លោជាងគេ ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ និង​មាន​បច្ចេកវិទ្យាសាកថ្មរហ័ស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 4:18 PM, 20 October
  • ប្រភព: ខេម​បូរីផត
  • Tag: ពិពណ៌នា